The full story
ក្នុងនាមជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងរឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។ មិនធ្វើការប្រកួតប្រជែងគ្នា SEARCH Kampuchea Thmey Daily Kampuchea Thmey Daily Vattanac Bank Sokha Hotels E-Get Helistar Cambodia - Helicopter Charter Services អាជីពវិធីសាស្ត្រ ៤ យ៉ាងគ្រប់គ្រងមនុស្សមានបទពិសោធន៍ច្រើនជាងខ្លួនបានផុស ៤ ខែ មុន នៅ ថ្ងៃពុធ ២១ មេសា ២០២១ដោយ Blue Sky SHARETWEET ក្នុងនាមជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងរឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត នៅទីនេះ KPT Plus សូមបង្ហាញតិចនិក ៤ យ៉ាងដែលអាចជួយដោះស្រាយជាមួយបុគ្គលិកចាស់បទពិសោធន៍ជាងអ្នក៖ មិនធ្វើការប្រកួតប្រជែងគ្នា ធម្មជាតិមនុស្សចូលចិត្តប្រកួតប្រជែង និងមានបក្សពួកស្ទើរនៅគ្រប់ទិសទី មិនមែនតែនៅកន្លែងការងារប៉ុណ្ណោះទេ។ ទោះបីរឿងនេះកើតឡើងនៅកន្លែងការងារអ្នកក៏ដោយ តែអ្នកដែលជាមេដឹកនាំត្រូវបង្ហាញថា កន្លែងការងាររបស់អ្នកមិនមានបក្សពួកនិយមនោះទេ ជាពិសេសអ្នកគាំទ្រមនុស្សក្រោមបង្គាប់ដោយស្នើភាពគ្នា។ ម្យ៉ាងទៀត ការិយាល័យរបស់អ្នកមិនផ្ដោតលើការប្រកួតប្រជែងគ្នានោះឡើយ តែផ្ដោតលើលទ្ធផលជោគជ័យរួមគ្នា។ ធ្វើតារាងការងារដោយផ្ដោតលើលទ្ធផល ជារឿយៗបុគ្គលិកដែលមានបទពិសោធន៍ច្រើនរៀងមានអំនួតបន្តិច ព្រោះយល់ថាខ្លួនជារៀមច្បងនិងធ្លាប់ឆ្លងកាត់ការងារក្រាស់ក្រែល។ ជួនកាលពួកគេមិនគោរពអ្នកដឹកនាំដែលក្មេងសេចក្ដីជាងខ្លួនទេ ហើយធ្វើការតាមអំពើរចិត្ត។ ក្នុងលក្ខខណ្ឌនេះ អ្នកត្រូវមានគោលការណ៍ និងតារាងពិន្ទុដើម្បីកំណត់លទ្ធផលការងារប្រចាំសប្ដាហ៍ឬប្រចាំខែ។ ទុកឲ្យតួលេខជាអ្នកវាស់វែងកិច្ចការដែលពួកគេធ្វើ នោះអ្នកក៏គ្មានការទិតៀនពីភាពលម្អៀងណាមួយដែរ។ ធ្វើជាមនុស្សកណ្ដាលក្នុងចំណោមបុគ្គលិកជាមេដឹកនាំ ប្រៀបបាននឹងម្ដាយឪពុកដែលត្រូវស្រឡាញ់កូនៗឲ្យស្មើគ្នា។ ដូចគ្នាដែរជាអ្នកត្រូវស្រឡាញ់ គោរព និងឲ្យតម្លៃអ្នកក្រោមបង្គាប់ឲ្យបានដូចៗគ្នាទាំងអស់។ មិនថា អ្នកចាស់មិនសូវចូលចិត្តអ្នក តែមិនមែនមានន័យថាអ្នកត្រូវធ្វើបែបនេះតបទៅវិញទេ។ពេលមានបញ្ហាត្រូវតែឈរនៅកណ្ដាល និងជួយដោះស្រាយពួកគេដោយភាពអត់ធ្មត់។ ធ្វើការជជែកគ្នាទៅវិញទៅមក គួររៀបចំវគ្គខ្លីៗ ឬការប្រជុំជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា ហើយវាក៏ធ្វើឲ្យយើងអាចជិតស្និទ្ធគ្នា ព្រមទាំងយល់ពីបញ្ហាគ្នាទៅវិញទៅមកផងដែរ។
Community discussion
Comments
No comments yet. Start a useful conversation.
