The full story
- អរគុណថ្ងៃមួយនោះ ដែលខ្ញុំបានដើរចេញ ហើយអ្នកមិនបានឃាត់ខ្ញុំ - អរគុណរាល់ការឈឺចាប់ ដែលយើងទាំងពីរបានផ្ដល់ឲ្យគ្នា - អរគុណរាល់ការយល់ច្រលំ ដែលយើងមិនដែលបកស្រាយ - អរគុណរាល់ពេលខ្ញុំយំ អ្នកមិនដែលសូម្បីតែលួងលោម - អរគុណរាល់ពេលខ្ញុំត្រូវការអ្នកបំផុត បែរជាគ្មានវត្ដមានអ្នកនៅក្បែរ - អរគុណថ្ងៃនោះ ដែលខ្ញុំឈរចាំអ្នកនៅលើដងផ្លូវម្នាក់ឯង តែអ្នកមិនបានអើពើ - អរគុណរាល់ពេលយប់ដ៏ឯកាបំផុតដែលយើងនឹកគ្នា តែបែរជាធ្វើព្រងើយដាក់គ្នា * អរគុណនិស្ស័យដែលនាំឲ្យយើងស្គាល់គ្នា តែវាសនាចារមកឲ្យយើងព្រាត់ព្រាស់គ្នា * អរគុណនូវអ្វីៗទាំងនេះ ដែលធ្វើឲ្យយើងមិនអាចបន្ដដំណើរជាមួយគ្នាបាន * អរគុណដែលយើងបានបោះបង់គ្នា ដើម្បីទទួលបានមនុស្សដែលសាកសមនឹងយើងបំផុត ។ ពេលខ្លះបើយើងមិនព្រមលែងដៃឲ្យគេទៅ ធ្វើម៉េចទើបយើងដឹងថា អ្នកបន្ទាប់គេល្អប៉ុនណា។ ស៊ូខូចចិត្តមួយរយៈពេល ទោះបីជាប្រើពេលយូរបន្ដិច តែក៏ល្អជាងនៅបន្ដត្រាំត្រែងដែលរកទីបញ្ចប់គ្មាន។ បើយើងនៅតែបន្ដស្នេហាដែលមិនសមប្រកប គឺមានតែធ្វើឲ្យយើងកាន់តែបន្ដរងគ្រោះ និងខកចិត្តតែប៉ុណ្ណោះ ៕ ប្រភព : Knowledge Cambodia
Community discussion
Comments
No comments yet. Start a useful conversation.
