The full story
តាមបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថាការសិក្សានៅសាកលវិទ្យាល័យគឺជាឱកាសដ៏ល្អសម្រាប់ការស្រូបចំណេះដឹងក៏ដូចជាឱកាសក្នុងការលត់ដំខ្លួន។ មានចំណុចជាច្រើនដែលយើងគួរតែដឹង ពិចារណា ឬ ប្រុងប្រយ័ត្ន ។ ខ្ញុំសុំចែករំលែកចំណុចមួយចំនួនដូចខាងក្រោម៖ - ស្វែងរកនូវចំណេះឬជំនាញអ្វីដែលខ្លួនឯងអាចរៀនបានល្អបំផុត - ធ្វើជាមនុស្សស្វាហាប់និងឆ្លៀតពេលរៀនបានច្រើន - ត្រូវចេះគោរពពេលវេលា មិនថាទាំងពេលទៅរៀន ដើរលេង ឫឫធ្វើការ - ព្យាយាមស្វែងយល់មុខវិទ្យាផ្សេងៗឲ្យបានច្រើន ប៉ុន្តែកុំភ្លេចរៀនឱ្យខ្លាំងចំពោះមុខវិទ្យាល័យខ្លួនរើស - ជំនាញដែលខ្លួនរើសមកពីវិទ្យាល័យមិនប្រាកដថាមិនមានការផ្លាស់ប្ដូរនៅពេលយើងរៀននៅក្នុងមហាវិទ្យាល័យទេ ប្រសិនបើនៅពេលដែលយើងដឹងខ្លួនយើងថាយើងចូលចិត្តជំនាញផ្សេងយើងត្រូវដូរវាឲ្យទាន់ពេលវេលា - ព្យាយាមរៀនមុនគ្រូបង្រៀន គ្រប់ជំនាញទាំងអស់តែងតែមានឯកសារផ្សេងៗ យើងមិនត្រូវរងចាំតែលោកគ្រូអ្នកគ្រូបង្រៀនយើងនោះទេ ត្រូវចេះស្វែងរកតាមអ៊ីនធឺណិតឬក៏បណ្ណាល័យដើម្បីបានឯកសារនិងចំណេះដឹងបន្ថែមដែលធ្វើឲ្យគំនិតយើងកាន់តែទូលាយនិងកាន់តែមានគំនិតយោបល់ច្រើន - ត្រូវមានគំនិតសុទិដ្ឋិនិយម រាប់អានមិត្តភ័ក្រមិនខ្វល់ថាជាអ្នករៀនជាមួយគ្នា ឬក៏រៀនសាលាជាមួយគ្នា ឬក៏សាលាផ្សេងពីគ្នា ឬក៏អ្នកខាងក្រៅក៏ដោយ ត្រូវចាំថានៅទីណាក៏មានការចែករំលែកចំណេះដឹង នៅទីណាក៏យើងនៅរៀនបានដែរ - ប៉ុន្តែយើងក៏ត្រូវដឹងដែរថាការរាប់អានមិត្តភ័ក្រ ឬក៏បុគ្គលនៅខាងក្រៅយើងត្រូវចេះមើលអត្តចរិតបុគ្គលដែលយើងរាប់អាន កុំរាប់អានបុគ្គលទាំងឡាយណាដែលនាំយើងដែលទៅផ្លូវអាក្រក់ - ព្យាយាមសួរ ឬសុំចែកបទពិសោធន៍ពីសិស្សច្បងឬក៏លោកគ្រូអ្នកគ្រូ ប្រសិនបើប្អូនៗដែលកំពុងរៀនមានចំណាប់អារម្មណ៍ចង់ដឹងពីផ្នែកអ្វីអាចខមិនខាងក្រោម ខ្ញុំនឹងឆ្លៀតពេលសរសេរអត្ថបទទាក់ទងនឹងអ្វីដែលប្អូនៗចង់ដឹង៕
Community discussion
Comments
No comments yet. Start a useful conversation.
