The full story
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មមានកំណើនខ្ពស់ ហើយត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ បើទោះជាវិស័យសំណង់មានការថយបន្តិចក្តី ។ អនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅកម្ពុជាគឺ ៖ វិស័យកាត់ដេរ វិស័យសំណង់ វិស័យម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់ គេចាត់ទុកថាអនុវិស័យទាំងនោះមានសារៈសំខាន់ព្រោះ ៖ ជួយបង្កើនអត្រាកំណើនខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជន ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុក ជួយសំរួលរាល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពសេដ្ឋកិច្ចទាំងអស់ ។ ថាសារៈសំខាន់នៃអនុវិស័យធំៗទាំងបីនៃវិស័យឧស្សាហកម្មកម្ពុជា ៖ វិស័យកាត់ដេរ - ជាជន្ទល់ទ្រទ្រង់វិស័យឧស្សាហកម្ម ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា - ផ្តល់នូវផលិតផលកាត់ដេរខ្មែរសម្រាប់នាំចេញមាន ៣/4 នៃការនាំទំនិញសរុបរបស់កម្ពុជា - ជួយលើកតម្កើងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ - បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក - ជួយបង្កើតអត្រាកំណើនខ្ពស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា - ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា វិស័យសំណង់ - ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា
Community discussion
Comments
No comments yet. Start a useful conversation.