ហេតុយ៉ាងដូចម្ដេចបានជាអ្នកមកដាក់ពាក្យសុំប្រឡងយកក្របខ័ណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡា? ចូរពន្យល់ឲ្យបានច្បាស់លាស់។

ចំណេះដឹងទូទៅ
Community contributor
No additional description was provided.
1 answer
បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខ័ណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡាព្រោះ៖ជាមុខរបរមួយ ដែលថ្លៃថ្នូរឧដុង្គឧត្តម និងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិដូចពាក្យស្លោកមួយពោលថា “ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម” គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិត ជីវិតរបស់មនុស្សលោក គ្រូបង្រៀនជាវិស្វករព្រលឹង គ្រូបង្រៀនជាអ្នកកសាង សតិបញ្ញា របស់ប្រទេសជាតិ គ្រូបង្រៀនជាបុព្វការីទី២ គ្រូបង្រៀនជាអ្នកការពារ និងដោះស្រាយបញ្ហាសង្គម គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសុវត្ថិភាពសង្គម គ្រូបង្រៀនជាគ្រូពេទ្យព្យាបាល គ្រូបង្រៀនជារោគល្ងង់ខ្លៅ របស់ប្រជាជាតិលើពិភពលោកទាំងមូល គ្រូបង្រៀនជាអ្នកលះបង់ ប្រយោជន៍ផ្ទាល់ខ្លួន ឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព គ្រូបង្រៀនជាឪពុកម្ដាយទី២របស់មនុស្ស។
ចំណេះដឹងទូទៅ·Aug 19, 2017