អាហារូបករណ៍រដ្ឋាភិបាលទីក្រុងហ្គងចូវសំរាប់និស្សិតបរទេស
KhSearch
Community contributor
Guangdong Government Outstanding Foreign Student Scholarship
1 answer
១.លក្ខខ័ណ្ឌចាំបាច់ បច្ចុប្បន្នជានិស្សិតថ្នាក់បរិញ្ញាបត្រកំពុងសិក្សាវគ្គពេញម៉ោង ក្នុងជំនាញដែលត្រូវបានទទួលស្គាល់ផ្លូវការ (សិស្សនិស្សិតថ្មីមិនត្រូវបានរាប់បញ្ចូលទេ) ។ និស្សិតត្រូវមានសញ្ជាតិបរទេសនិងមានលិខិតឆ្លងដែននិងទិដ្ឋាការបរទេសត្រឹមត្រូវ។ មានមូលដ្ឋានគ្រឹះភាសាចិនមូលដ្ឋាននិងមានជាឯកសារពាក់ព័ន្ធ (សិស្សនិស្សិតសិក្សាជាភាសាអង់គ្លេស អាចមិនតម្រូវអោយមានឯកសារទាំងនេះ) ។ មានអាយុក្រោម ៤០ឆ្នាំ ប្រឡងជាប់គ្រប់មុខវិជ្ជាទាំងអស់នៃវគ្គសិក្សា ហើយគ្មានកំណត់ត្រាវិន័យក្នុងឆ្នាំសិក្សាចុងក្រោយ។ មិនស្ថិតនៅក្នុងអាហារូបករណ៍ផ្សេងៗទៀតក្នុងអំឡុងពេលសិក្សា។ ២.អាហារូបករណ៍ ទទួលបានថ្លៃអាហារូបករណ៍ចំនួន ១០ ០០០យាន់ ក្នុងមួយឆ្នាំ (ប្រហែល១៥០០ដុល្លា)។ ៣.ដំនើរការដាក់ស្នើរសុំអាហារូបករណ៍ ដាក់ពាក្យស្នើរសុំ → ការជ្រើសរើសក្នុងមហាវិទ្យាល័យ → ការជ្រើសរើសក្នុងសាកលវិទ្យាល័យ → បញ្ជីឈ្មោះជាសាធារណៈ → ផ្ទៀងផ្ទាត់និងយល់ព្រមដោយនាយកដ្ឋានអប់រំហ្គងចូវ និង នាយកដ្ឋានហិរញ្ញវត្ថុហ្គងចូវ។ ៤.ឯកសារចំបាច់សម្រាប់ការដាក់ពាក្យ ទម្រង់់បែបបទត្រូវបំពេញ វិញ្ញាបនប័ត្រវត្តមាននៅសាលា (ពីការិយាល័យសិក្សា) ប្រតិបត្រពិន្ទុបរិញ្ញាប័ត្រ (ពីការិយាល័យសិក្សា) ច្បាប់ចម្លងលិខិតឆ្លងដែនបរទេសរួមទាំងទំព័រព័ត៌មានផ្ទាល់ខ្លួននិងទិដ្ឋាការដែលមានសុពលភាព។ ៥.ការបរិច្ចេទ ជារៀងរាល់ឆ្នាំក្នុងខែ តុលា ប្រភព៖ Guang Dong University of Foreign Studies