តើត្រូវត្រៀមអ្វីខ្លះដើម្បីទៅទេសចរណ៍នៅបរទេស?
Vector Chhay
Community contributor
No additional description was provided.
1 answer
ទៅទេសចរណ៌ឬទៅធ្វើការឬរស់នៅ នៅឯប្រទេសក្រៅ អ្វីដែលចាំបាច់មិនអាចខ្វះបានគឺ passport និង visa នៃប្រទេសដែលខ្លួនចង់ទៅ។ Passport គឺជាប័ណ្ឌសម្គាល់ខ្លួនរបស់បុគ្គលម្នាក់ៗ និងជាឯកសារតែមួយដែលប្រទេសនានាទទួលស្គាល់ ចំនែកឯ visa គឺជាលិខិតឬប័ណ្ឌបញ្ជាក់នៅក្នុង passport ដែលសម្គាល់ថាបុគ្គលម្ចាស់passport មានសិទ្ធិទៅទេសចរណ៌ឬទៅធ្វើការឬរស់នៅក្នុងប្រទេសនោះ។ បន្ទាប់មក អ្វីដែលគួរតែមានគឺថវិការ សម្រាប់ការចាយវាយ។ បើសិនជាមានថវិការច្រើន នោះយើងមិនចាំបាច់រៀបចំគម្រោងច្រើនពេកទេ តែប្រសិនបើមាន ថវិការមានកម្រិត នោះគម្រោងថវិការ ឬ budget plan គួរតែមានមិនអាចខ្វះបាន។ នៅក្នុង budget plan គួរតែរួមបញ្ចូលៈ រយៈពេលដែលត្រូវទៅ តម្លៃនិងទីកន្លែងផ្ទះសំណាក់ ឬ សណ្ឋាគារ ដែលនឹងស្នាក់នៅ ការធ្វើដំណើរនៅក្នុងតំបន់ ដូចជា ការធ្វើដំណើរតាមឡានក្រុង តាក់ស៊ី រថភ្លើង ឬម៉ូតូឌុបជាដើម (អាចសាកល្បងប្រើ uber ឬ grab ដែលផ្តល់នូវភាពងាយស្រួលមួយចំនួន) ផែនទីប្រចាំតំបន់ ឬ map app (ដូចជា google map ឬ offline map មួយចំនួន) ទីកន្លែងដែលនឹងទៅទស្សនា រូមជាមួយនឹងសំបុត្រចូលទស្សនា (ជាពិសេសកន្លែងទេសចណ៌ប្រចាំតំបន់មួយៗ ចំនួនមនុស្សដែលទៅជាមួយ ការហូបចុក (ធ្វើការស្វែងយល់បន្តិចអំពីម្ហូបអាហារនៅតំបន់នោះមុននឹងទៅប្រសិនជាអាច) ថ្នាំពេទ្យមួយចំនួន ដូចជា ថ្នាំចុកពោះ ថ្នាំពលអារហារ ថ្នាំផ្តាសាយ ឬលេសម្រាប់ការពារស្បែកជាដើម របស់របរយកតាមខ្លួនត្រូវស្របច្បាប់ (មិនត្រូវយកកាំបិត ឬរបរហាមឃាត់នានាដែលត្រូវបានកំណត់ពីប្រទេសនិមួយៗ) ចំនុចទាំងប៉ុន្មានខាងលើគឺជាបទពិសោធន៌ផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានទៅលេងប្រទេសមួយចំនួនដូចជា ប្រទេសចិន ថៃ វៀតណាម ជាដើម។ ដូចនេះខ្ញុំសង្ឃឹមថា វាអាចនឹងមានប្រយោជន៌ដល់អ្នក។ សូមអរគុណដែលបានសួរ