តើនិស្សិតដែលទៅសិក្សារនៅប្រទេសចិនមានជួបផលលំបាកអ្វីខ្លះ?
Vector Chhay
Community contributor
No additional description was provided.
1 answer
សួរស្ដី! ខ្ញុំជានិស្សិតនៅខេត្តយូណានប្រទេសចិន។បើតាមបទពិសោធន៍របស់ខ្ញុំ ផលពិបាកវាខុសគ្នាទៅតាមពេលវេលានឹងទីកន្លែង(ខេត្តផ្សេងៗ)ក៏ដូចជាចំនួនប្រាក់ឧប្បត្ថម។ ១ បញ្ហាទំនាក់ទំនង រយះពេលរស់នៅដំបូងអាចមានបញ្ហាជាច្រើនដូចជាការទំនាក់ទំនង(ប្រើប្រាស់ប្រចាំថ្ងៃ ញុាំបាយ ទិញអីវ៉ាន់ បំពេញឯកសារ ល) ២ បញ្ញាអាកាសធាតុ ខុសគ្នាទៅតាមតំបន់(ទឹកដីចិនមានទំហំធំធ្វើឲ្យអាកាសធាតុខុសគ្នាខ្លាំង) ។ភាគខាងត្បូងត្រជាក់មធ្យម(អាចត្រជាក់ខ្លាំងនៅរដូវត្រជាក់) ភាគខាងជើងត្រជាក់ខ្លាំងនៅរដូវត្រជាក់ក្ដៅខ្លាំងនៅរដូវក្ដៅហើយបរិមាណសំណើមទាបខ្លាំងអាចបណ្ដាលឲ្យឈឺ។ ៣ បញ្ហាបរិភោគ ខុសគ្នាទៅតាមតំបន់ដែរ។ម្ហូបចិនរស់ជាតិខុសពីម្ហូបខ្មែរ ភាគខាងត្បូងពិសារខ្លាញ់ហិរប្រៃ។ ៤ បញ្ហាចំណាយ ទីក្រុងមួយចំនួនមានការចំណាយខ្ពស់ ៥ បញ្ហានឹកផ្ទះ មានសាលាខ្លះមានសិស្សខ្មែរនៅទីនោះតិច ៦ បញ្ហាសិក្សាដោយប្រើប្រាស់ភាសាចិន