ហេតុអ្វីត្រូវរៀនភាសាចិន?
Vector Chhay
Community contributor
No additional description was provided.
1 answer
សេដ្ឋកិច្ចរបស់ប្រទេសនៅសតវត្សទី២១នេះមានឥទ្ធិពលច្រើនមកលើវិស័យសេដ្ឋកិច្ច ពានិជ្ជកម្ម ជាដើមរបស់ប្រទេសកម្ពុជា។ គេសង្កេតឃើញមានក្រុមហ៊ុនចិនជាច្រើនកំពុងធ្វើការវិនិយោគនៅប្រទេសកម្ពុជា មានដូចជា ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនបច្ចេកវិទ្យា សំណង់ សេវាកម្មដឹកជញ្ជូន ជាដើម។ ដូចនេះដើម្បីផ្តល់ឱកាសការងារក្នុងទីផ្សារបច្ចុប្បន្ន ចំនេះដឹងខាងភាសាចិនគឺមានសារសំខាន់ច្រើន។ ជាក់ស្ដែងខ្ញុំ(ចេះភាសាចិនបានគួរសម)ជាបុគ្គលិកកំពុងតែធ្វើការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយ។ វាមានភាពងាយស្រួលច្រើនក្នុងការធ្វើការ ដូចជា ការទំនាក់ទំនង បរិបទការងារ ការពង្រឹងបន្ថែមនូវចំនេះដឹងផ្សេង(ឯកសារជាភាសាចិន)។ បន្ថែមពីលើនេះ អ្វីដែលមិនគួររំលងគឺភាសាអង់គ្លេស ដែលជាភាសាចាំបាច់មួយដែលត្រូវបានយកមកប្រើប្រាស់ទូលំទូលាយនៅក្នុងទីផ្សារបចុចប្បន្ន។ ដូចនេះខ្ញុំសង្ឃឹមថាបងប្អូននឹងខំប្រឹងសិក្សាអោយមានចំនេះដឹងកាន់តែខ្ពស់។
ហុក ហេង·Jan 20, 2018