តើក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី ?
រដ្ឋបាល
Community contributor
No additional description was provided.
1 answer
ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាក្របខ័ណ្ឌគុណជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម ៖ ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវុឌ្ឈនីមួយៗ ប្រកបដោយសង្គតិភាពជាតិ ។ ជួយបង្កើតច្រកអាចបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។ ផ្តល់ភាពបត់បែនទៅតាមគោលបំណងនៃជម្រើសសិក្សាសម្រាប់ការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។ លើកទឹកចិត្តឱ្យមានការបង្កើន និងពង្រីកចំណេះដឹងនិងជំនាញតាមរយៈការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលដែលរួមចំណែកដល់ការសិក្សាពេញមួយជីវិត ។ ជំរុញការផ្តល់គុណភាពអប់រំ និងការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គលទីកន្លែងការងារនិងវិជ្ជាជីវៈ ។ លើកកម្ពស់ការទទួលស្គាល់គុណវុឌ្ឍ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងកម្រិតអន្តរជាតិ ។