តើអ្វីទៅជាការងាររដ្ឋបាល? រដ្ឋបាលត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងយ៉ាងដូចម្តេច? តើអ្នកយល់យ៉ាងដូចម្តេចអំពីការងាររដ្ឋបាលនៅកម្ពុជា? តើអ្នកមានគំនិតចង់កែទម្រង់កិច្ចការរដ្ឋបាលយ៉ាងដូចម្តេច?
SpecialExams
Community contributor
No additional description was provided.
1 answer
ការងាររដ្ឋបាល គឺជាការគ្រប់គ្រង ថែរក្សា មើលការខុសត្រូវទៅលើអង្គភាពដែលខ្លួនបំពេញការងារឱ្យមានសណ្តាប់ធ្នាប់ និងចរន្តឯកសារបានល្អប្រសើរ។ រដ្ឋបាលត្រូវបានប្រើប្រាស់ក្នុងគោលបំណង ដើម្បីគ្រប់គ្រងនូវចរន្តការងាររបស់អង្គភាពនីមួយៗ សម្រួលដល់ការរៀបចំចាត់ចែការងារអង្គភាពកុំឱ្យមានភាពអនាធិបតេយ្យការងារ។ ការងារដ្ឋបាលនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាល ផ្តោតអាទិភាពជាចំណុចស្នូលកក្នុងការធ្វើកំណែទម្រង់។ តាមរយៈកម្មវិធីកំណែទម្រង់នេះ នឹងធ្វើឱ្យកិច្ចការរដ្ឋបាលនៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើឡើង ឆ្លើយតបបានតាមកម្មវិធីអភិបាលកិច្ចល្អ។ គំនិតដែលខ្ញុំចង់កែទម្រង់កិច្ចការរដ្ឋបាលមានដូចខាងក្រោម៖ ១. សុំឱ្យមានច្រកចេញចូលតែមួយ ២. យន្តការ និងនីតិវិធីកាន់តែច្បាស់លាស់ ៣. សេវាល្អ រួសរាយ រាក់ទាក់ ៤. មានព័ត៍មានគ្រប់បែបយ៉ាងដល់សាធារណជន ៥. មានតម្លាភាពក្នុងការទទួលខុសត្រូវ ៦. មានក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាការសម្ងាត់ក្នុងពេលបំពេញការងារ។