តើអ្វីខ្លះជាគោលការណ៍ឯកភាពទាំង៥ដែលត្រីភាគីបានកំណត់ក្រោយពីសិក្ខាសិលាថ្នាក់ជាតិស្តីពីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នូលអប្បរមានៅកម្ពុជា?
SpecialExams
Community contributor
No additional description was provided.
1 answer
ក្រោយសិក្ខាសិលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ស្តីពិការពង្រឹងដំណើរការងារ នៃការកំណត់ប្រាក់ឈ្នូលអប្បបរមាននៅកម្ពុជាដែលប្រព្រឹត្តិទៅក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO កាលពីថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ ២០១៤ ភាគីទាំងបីបានព្រមព្រៀងជាឯកច្ឆន្ទនូវគោលការណ៍ចំនួន៥៖ ការពិភាក្សាប្រាស់ឈ្នូលត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ប្រាក់ឈ្នូលអប្បបរមាត្រូវតែជាតួលេខដែលអាចព្យាករណ៍បានពោល គឺត្រូវកើនតាមលំដាប់បន្តបន្ទាប់ ប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះក្នុងការចរចា ត្រូវយកជម្រើសកុងសង់ស៊ីសក្នុងការសម្រេចចិត្តតែបើគ្មានកុងសស់ស៊ីសក្នុងកិច្ចប្រជុំលើទី១ ត្រូវប្រជុំលើកទី២ ហើយបើក្នុងករណីនៅតែគ្មានកុងសង់ស៊ីស ត្រូវសម្រេចតាមការបោះឆ្នោតជាសម្ងាត់ដោយយកសម្លេងភាគច្រើនក្នុងកិច្ចប្រជុំលើកទី២ ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការរបស់វិទ្យាស្ថានជាតិស្ថិតិនិងយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចមកធ្វើជាមូលដ្ឋានក្នុងការពិភាក្សា។