questionJan 21, 2020
តើប្រទេសកម្ពុជាមានផ្លូវដែកចំនួនប៉ុន្មានខ្សែ ? ចូររៀបខ្សែផ្លូវដែកដោយបញ្ជាក់ពីរាជធានី ខេត្តដែលត្រូវឆ្លងកាត់ ។ តើការស្តារនិងការអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍អ្វីខ្លះ ?

Geo
Community contributor
3.6K views10
No additional description was provided.
1 answer
Sign in to answer this question.
ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែគឺ៖ ខ្សែទី១៖ ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តនិងរាជធានីៈ រាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥ គូឡូម៉ែត្រ ។ ខ្សែទី២៖ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ ។ ការស្តរនិងអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍ដូចជា៖ តភ្ជាប់ផ្លូវដែកដែលខូចខាតកាលពីសម័យសង្គ្រាមដើម្បីប្រើប្រាស់ឡើងវិញនិងពង្រីកបន្ថែម តភ្ជាប់ទៅប្រទេសជិតខាង ងាយស្រួលដឹកជញ្ជូនទំនិញនិងផលិតល ងាយស្រួលដឹកអ្នកដំណើរ អ្នកទេសចរណ៍ជាតិ អន្តរជាតិ អស់សោហ៊ុយតិច ដឹកទំនិញបានច្រើន ថោកជាងផ្លូវថ្នល់ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវថ្នល់ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕
Geo·Jan 21, 2020