តើអ្នកជំនួញអាចរៀនបានអ្វីខ្លះពីក្រុមសង្គមងងឹត?
ទីផ្សារ
Community contributor
No additional description was provided.
1 answer
ពិភពជំនួញមិនសូវខុសគ្នាពីពិភពសង្គមងងឹតប៉ុន្មានឡើយដោយយើងដកចេញតែការជួញដូរខុសច្បាប់ឬការសម្លាប់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពូកែចរចា៖ ពួកជនពាលល្បីៗពូកែបំផុតគឺការចរចាមិនថាជាមួយប៉ូលីសក្រុមជនពាលដទៃទៀតឬអ្នកក្រោមបញ្ជាឡើយ។នេះគឺជាការចាំបាច់សម្រាប់ពួកគេមិនដូច្នេះទេនឹងត្រូវជនពាលដទៃធ្វើស៊ីមិនខាន។ ជួបមុខគ្នាផ្ទាល់៖ ការជួបមុខគ្នាផ្ទាល់គឺល្អជាងការចរចាគ្នាតាមទូរស័ព្ទឬតាមអ្នកតំណាងដើម្បីជៀសវាងការយល់ច្រឡំនិងការបកស្រាយមិនអស់សេចក្តីដែលអាចនាំអោយមានរឿងដល់ថ្ងៃក្រោយ។បើចង់សហការរកស៊ីជាមួយនរណាម្នាក់គឺយើងត្រូវទៅជួបផ្ទាល់ភ្លាមៗកុំបង្អង់យូរហើយត្រូវរៀបចំពាក្យនិយាយអំពីផែនការអោយបានច្បាស់លាស់និងម៉ឺងម៉ាត់។ ធ្វើអោយមានការភ្ញាក់ផ្អើលដល់គូរប្រជែង៖ ពួកជនពាលរៀបយុទ្ធសាស្រ្តថ្មីៗដែលដៃគូប្រជែងមិនអាចគិតទុកមុនបាន។បើនៅក្នុងជំនួញវិញយើងអាចយកឧទាហរណ៍ក្រុមហ៊ុន Appleដែលកាលពីឆ្នាំ២០០៧ បានបញ្ចេញ iPhone។ពេលនោះNokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់ពិភពលោកមិនសូវចាប់អារម្មណ៍ហើយមានអំនួតថាផលិតផលខ្លួននៅតែល្អជាងគេ។ ពូកែបង្កើតក្រុម ៖ ជនពាលដែលអាចសម្រេចកិច្ចការបានគឺពួកគេចេះជ្រើសរើសមនុស្សដែលមានសមត្ថភាពសម្រាប់ធ្វើការងារធំៗនិងគ្រោះថ្នាក់បាន។ ប្រើមនុស្សដោយប្រើទឹកលុយ មានលុយទុកនៅខ្លួនច្រើន រក្សាពាក្យសច្ចៈ ភាពស្មោះត្រង់ មានទំនាក់ទំនងជាមួយជនពាលដទៃទៀត។ឯកសារយោងGoogle