ចូរនិយាយពីខុសគ្នានៃកណត់ហេតុនិងរបាយការណ៌ ។
ស្វែងយល់
Community contributor
No additional description was provided.
1 answer
ភាពខុសគ្នានៃកំណត់ហេតុ និងរបាយការណ៌៖ ក. កំណត់ហេតុ -កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយ ឬច្រើនក្របខណ្ឌបេសកម្មនគរបាលយុត្តិធម៌ ។ -កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា -កំណត់ហេតុ ត្រូវសរសេរក្នុងបច្ចុប្បន្ន និងចុះកាលបរិច្ឆេទ ហត្ថលេខ ម៉ោងជាក់លាក់នៃការចាប់ផ្តើម និងបញ្ចប់ -អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច -កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកស្រាយ -កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេត ហើយស្ថិតនៅក្រោមទម្រង់ការតឹងរ៊ឹង ខ. របាយការណ៌ -របាយការណ៌ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ (ឋានុក្រុមថ្នាក់លើ ឬព្រះរាអាជ្ញា ឬចៅក្រម) -របាយការណ៌ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា -របាយការណ៌រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មតិកម្ម -របាយការណ៌អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានៈ -ការសរសេររបាយការណ៌មិនស្ថិតក្រោមទម្រង់ការតឹងរ៊ឹង ដូចកំណត់ហេតុទេ -ក្នុងក្របខណ្ឌស៊ើប របាយការណ៌ត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីប្រតិបត្តិការជារួម ។