តើច្បាប់អន្តោប្រវេសន៍ដែលបានអនុម័តដោយស្ថាប័ននិតិបញ្ញត្តិមានគោលបំណង និងសារៈសំខាន់ដូចម្តេចខ្លះ ?

វប្បធម៌ទូទៅ
Community contributor
No additional description was provided.
1 answer
ច្បាប់អន្តោប្រវេសន៍ ជាច្បាប់មួយក្នុងចំណោមច្បាប់ជាច្រើនដែលបានអនុម័តដោយស្ថាប័ននិតិប្បញ្ញត្តិ ។ ច្បាប់នេះជាច្បាប់មួយប្រភេទ ដែលមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់នេះបានកំណត់ថា ជនដែលចាត់ទុកជាជនបរទេស គឺជនណាដែលគ្មានសញ្ជាតិខ្មែរ ។ ច្បាប់អន្តោប្រទេសន៍ ត្រូវបានអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករុណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តជាតិដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខីទោះបីជាជននោះបានមកតាំងនៅមុនពេលដែលច្បាប់នេះចូលចាធរមានហើយក៏ដោយ ។ ច្បាប់អន្តោប្រវេសន៍ មានសារៈសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សុវត្ថភាព ការទទួលស្គាល់ភាពស្របច្បាប់នៃជនបរទេស ការពារឯករាជភាព អធិបតេយ្យភាពនៃរដ្ឋមួយដោយមិនឲមានការចេញចូល ស្នាក់នៅរបស់ជនបរទេសដោយគ្មានការអនុញ្ញាត្ត ។
វប្បធម៌ទូទៅ·Sep 6, 2020