តើករណីកិច្ចជាអ្វី ? សិទ្ធិនិងករណីកិច្ចមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ? ចូរលើកឧទាហរណ៍ពីទំនាក់ទំនងរវាងសិទ្ធិនិងករណីកិច្ច ។

វប្បធម៌ទូទៅ
Community contributor
No additional description was provided.
1 answer
ក. ករណីកិច្ច ៖ ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភាកិច្ច ឫការងារដែលត្រូវធ្វើ ។ - សិទ្ធិ ៖ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឲបានសមរម្យ និងមានសេច្តីថ្លៃថ្នូជាមនុស្ស ។ ខ. ទំនាក់ទំនងរវាងសិទ្ធិនិង ករណីយកិច្ច ៖ - សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញគ្នាឲគ្នា និងធ្វើជាមូលដ្ឋានឲគ្នាទៅវិញទៅមក ។ - ករណីយកិច្ចដែលបំពេញឲអ្នកដ៏ទៃជាចម្លើយតបនិងសិទ្ធិរបស់អ្នកដ៏ទៃ ហើយករណីកិច្ចដែលអ្នកដ៏ទៃបំពេញឲបានជាចម្លើយតបនិងសិទ្ធិរបស់យើង ។ - សិទ្ធិ និងករណីយកិច្ច ត្រូវមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ ៖ ១. បើមានតែសិទ្ធខ្វាស់ករណីយកិច្ច គឺអនាធិបតេយ្យ ។ ២. បើមានតែករណីកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ ។ ៣. បើគេមានទាំងសិទ្ធិ មានទាំងករណីកិច្ច គឺជាប្រជាធិបតេយ្យ ។ គ. ឧទាហរណ៍ - សិស្សមានសិទ្ធសំណូមពរ ឫស្នើរឲមានគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឲគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីកិច្ចពន្យល់សិស្សឲយល់តាមសំណើរបស់សិស្ស (នេះជាករណីកិច្ចរបស់គ្រូឆ្លើយតបននិងសិទ្ធរបស់កូនសិស្ស) - គ្រូមានសិទ្ធិដាក់លំហាត់ ឫបញ្ហាឲសិស្សបំពេញករណីកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួរបស់គ្រូដើម្បីបំពេញករណីកិច្ចជូនគ្រូ (ករណីយកិច្ចដែលសិស្សបំពេញឲគ្រូ គឺជាចម្លើយតបនិងសិទ្ធរបស់គ្រូ) ។
វប្បធម៌ទូទៅ·Sep 6, 2020