តើអំពើអវិជ្ជមានដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្នមានអ្វីខ្លះ ? តើអ្នកមានវិធីឫមធ្យោបាយអ្វីខ្លះ ដើម្បីចូលរួមលុបបំបាត់អំពើអវិជ្ចមានទាំងនោះ ?

វប្បធម៌ទូទៅ
Community contributor
No additional description was provided.
1 answer
ក. គ្រប់សង្គមមនុស្សទាំងអស់តែងតែកើតមានអំពើ អវិជ្ជមានជាច្រើនករណី ដែលបណ្តាលមកពីមនុស្សជាអ្នកប្រព្រឹត្ត ។ អំពើទាំងនោះបណ្តាលមកពីមនុស្សខ្លះគ្មានចំណេះដឹង ខ្វះការអប់រំ មានភាពក្រីក្រ គ្មានការទទួលខុសត្រូវ មិនចេះអត់ធ្មត់ គ្មានការពិចារណញ្ញាណ មានភាពភ្លើតភ្លើន ។ល។ អំពើអវិជ្ជមានដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្នមានជាអាទិ៍ ៖ - ការបង្ករអំពើហិង្សារមានគ្រប់ប្រភេទ - ការបង្កជម្លោះ - ការលួចផ្លន់ - គ្មានសជីវធម៍ - ការជួញដូគ្រឿញៀន - ការរំលោភផ្លូវភេទ - ការលែងល្បែងស៊ីសង - ការប្រព្រឹត្តអំពើពាលា - ការមិនគោរពច្បាប់ជាដើម ។ ខ. មនុស្សម្នាក់ៗមិនអាចរស់នៅក្នុងសេចក្តីសុខ និងសេចក្តីថ្លៃថ្នូបានទេ ប្រសិនបើអំពើអវិជ្ជមានទាំងនោះនៅតែកើតមានជារើយៗនៅក្នុងសង្គម ដើម្បីលុបបំបាត់អំពើអវិជ្ជមានទាំងនោះយើងត្រូវ ៖ - បង្កើនការអប់រំជាប្រចាំ ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងខាងសាសនា ដែលទាក់ទងនិងការអប់រំផ្លូវចិត្ត ការអប់ធម៍អហិង្សា សាមគ្គីភាព ការអធ្យាស្រ័យគ្នា គោរពរាប់អានមនុស្សទាំងអស់ដែលនៅជំវិញខ្លួន និងការគោរពជីវិតមនុស្ស ។ - រកដំណោះស្រាយ និងផ្តល់ភាពយុត្តិធម៍ដល់ជនរងគ្រោះ - ចូលរួមកាត់បន្ថយភាពក្រីក្រ ដោយខិតខំរៀនសូត្រដើម្បិលើកតម្កើនជីវភាពរស់នៅឲកាន់តែល្អប្រសើរឡើង - គោរព និងអនុវត្តច្បាប់ដែលកំពុងនៅជាធរមានឲបានជាប់ជាប្រចាំ ។
វប្បធម៌ទូទៅ·Sep 10, 2020