Ask
Websites Login
Lights
Geo

  • Geo តើយើងមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយសំណល់រឹង? (1 answers, 0 comments) Reply

    សួរអំពី៖វិធានការ កាត់បន្ថយ

    ចម្លើយពី Geo

      វិធានការ ដើម្បីកាត់បន្ថយសំណល់រឹងមានដូចជា៖

    • ចៀសវាងប្រើប្រាស់ផលិតផលដែលផលិតសំរាមច្រើនដូចជា ក្រដាស កែវជ័រ ចានជ័រ ពិសេសថង់ប្លាស្ទិច។
    • បន្ថយបរិមាណសំណល់រឹងនៅគេហដ្ឋានតាមរយៈការប្រើប្រាស់ផលិតផលដែលបន្ថយសំណល់។
    • សំណល់លំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន។
    • ការប្រើប្រាស់ឡើងវិញ គឺប្រើប្រាស់របស់ក្នុងគោលដៅផ្សេងពីគោលដៅដើម។ ការប្រើប្រាស់ឡើងវិញអាចចៀសវាងការបញ្ចេញសំណល់ចោលទាំងស្រុង។
    • ការធ្វើជីកំប៉ុស្តពីសំណល់សរីរាង្គដូចជា សំណល់បន្លែ ផ្លែឈើ សំបកដូង សម្បកពងមាន់ជាដើម។ កំប៉ុស្តកម្មអាចកាត់បន្ថយសំណល់រឹងសរីរាង្គដែលត្រូវចាក់ចោល។ ជីកំប៉ុស្តដែលផលិតបានអាចយកទៅប្រើក្នុងការដាំដំណាំ។
    • កុំចោល ឬដុតសំណល់រឹងតាមផ្លូវក្បែរផ្ទះ។ ទុកសំណល់នៅចំនុចប្រមូលផ្តុំក្នុងរយៈពេលខ្លីមុនការប្រមូល។ការធ្វើបែបនេះអាចឲ្យសំរាមនៅក្នុងគំនរមិនស្ថិតនៅរាយប៉ាយលើផ្លូវ បើទុកសំរាមចោលនៅគំនរយូរអាចទាក់ទាញសត្វកណ្តុរ និងសត្វចង្រៃដទៃទៀត។
  • Geo ចូររៀបរាប់ពីស្ថានភាពនៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា? (1 answers, 0 comments) Reply

    សួរអំពី៖ស្ថានភាព គ្រប់គ្រង

    ចម្លើយពី Geo

      ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាមាន៖

    • ការប្រមូល និងការដឹកជព្វានការកំណត់ទីតាំងចាក់សំណល់នៅតាមទីក្រុង ខេត្ត និងតំបន់មួយចំនួន ។

    • ការធ្វើកំប៉ុសកម្មខ្លះៗ កំនៃច្នៃជាថ្មីនៃសំណល់តាមរយៈការ លក់ និងការទិញរបស់អេតចាយ ។

  • Geo តើកន្លែងចាក់សំណល់នៅកម្ពុជាផ្តល់ផលគ្រោះថ្នាក់ដល់បរិស្ថាន និងមនុស្សដូចម្តេចខ្លះ? (1 answers, 0 comments) Reply

    សួរអំពី៖ចាក់សំណល់ គ្រោះថ្នាក់

    ចម្លើយពី Geo

    កន្លែងចាក់សំណល់នៅកម្ពុជាផ្តល់ផលគ្រោះថ្នាក់ដល់បរិស្ថាននិងមនុស្សដូចខាងក្រោម៖

    • ទឹកលេចចេញ និងទឹកភ្លៀងដែលរងការបំពុលដៅធាតុគីមី ពុំបានប្រមូល ហើយហូរចូលទៅក្នុងប្រព័ន្ធទឹកដី និងទឹកលើផ្ទៃដី។
    • កសិករដាំដំនាំនៅក្បែរកន្លែងចាក់សំរាមដែលមានដីការបំពុល ដោយសារធាតុគីមីៗពីកន្លែងចាក់សំណល់។
    • ភ្លើងឆេះកន្លែងចាក់សំណល់មានជាប្រចាំ ហើយបញ្ចេញឧស្ម័នកាបូនិច និងឧស្ម័នផ្សេងៗនៅក្នុងបរិយាកាស។
    • កុមារដើរកាយសំរាម បានទទួលការគំរាមកំហែងដោយសារធាតុពុល ប្រកបដោយគ្រោះថ្នាក់ និងការឆ្លងជំងឺផ្សេងៗ
    • ពុំមានការចាក់ស្រទាប់ដីគ្របពីលើសំណល់ បណ្តាលឲ្យខ្យល់បកបើងសំណល់តូចៗទៅទីផ្សេង។
    • មនុស្សជាច្រើនដែលរស់នៅកន្លែងចាក់សំរាម រងការគំរាមកំហែងបញ្ហាបរិស្ថានបណ្តាលមកពីការគ្រប់គ្រងកន្លែងចាក់សំរាមមិនបានល្អ ។
  • Geo តើការកំណត់ទីកន្លែងចាក់សំណល់មានអត្ថប្រយោជន៍ឬទេ? (1 answers, 0 comments) Reply

    សួរអំពី៖កំណត់ សំណល់

    ចម្លើយពី Geo

    ការកំណត់ទីកន្លែងចាក់សំណល់ ជាវិធីសាមញ្ញបំផុត។ ទីកន្លែងទុកដាក់សំណល់គឺសម្រាប់ទុកដាក់សំណល់ដែលចេញពីលំនៅដ្ឋាន សំណល់រុក្ខជាតិ សំណល់ឧស្សាហកម្ម សំណល់ពាណិជ្ជកម្ម និងសំណល់ផ្សេងៗទៀត ហើយគេត្រូវសិក្សាវិភាគតាមលក្ខណៈបច្ចេកទេសមុននឹងសម្រេចជ្រើសរើស។

  • Geo ចូរនិយាយអំពីអត្ថប្រយោជន៍នៃដំនុតសំណល់? (1 answers, 0 comments) Reply

    សួរអំពី៖ដំនុត សំណល់

    ចម្លើយពី Geo

      ដំនុតសំណល់ ជាបច្ចេកទេសធ្វើប្រព្រឹត្តកម្មសំណល់ ឬសំរាមនានាដោយការដុតកម្តៅបន្ថយមាឌ និងទម្ងន់របស់សំណល់។ វិធីនេះគេធ្វើនៅក្នុងឡពិសេស ក្រោមលក្ខខណ្ឌត្រួតពិនិត្យកំណត់មួយ។ ថាមពលដែលគេទាញបានពីការដុតសំណល់ ត្រូវបានគេប្រើប្រាស់ និងផលិតអគ្គិសនី។

  • Geo ចូររៀបរាប់ពីវិធីធ្វើកំប៉ុសកម្ម? (1 answers, 0 comments) Reply

    សួរអំពី៖វិធី កំប៉ុសកម្ម

    ចម្លើយពី Geo

    កំប៉ុសកម្ម គឺជាវិធីមួយទាក់ទងនឹងការញែកសំណល់អសរីរាង្គចេញពីសំណល់សរីរាង្គ បន្ទាប់មកទុកឱ្យសំណល់សរីរាង្គទាំងនោះបំបែកធាតុ។ ដូចនេះកំប៉ុសកម្ម គឺការបំបែកធាតុជីវៈនៃសំណល់សរីរាង្គនានា ដូចជាសំណល់ក្នុងផ្ទះបាយ សំណល់កសិកម្ម ក្រោមការត្រួតពិនិត្យ និងដោយមានវត្តមានខ្យល់ដើម្បីបំលែងឱ្យទៅជាកំប៉ុស។កំប៉ុសកម្មប្រព្រឹត្តទៅនៅសីតុណ្ហភាព 45°c ហើយក្នុងរយៈពេលពី2-3សប្តាហ៍ ឬរយៈពេលរាប់ខែ។ ការធ្វើកំប៉ុសកម្មអាចកាត់បន្ថយសំណល់បានច្រើន ហើយអាចបង្កើតការងារថ្មីថែមទៀត។

  • Geo តើកំណែច្នៃជាថ្មីផ្ដល់ផលប្រយោជន៍អ្វីខ្លះ? (1 answers, 0 comments) Reply

    សួរអំពី៖កំណែ ច្នៃ

    ចម្លើយពី Geo

    កំណែជាថ្មីផ្ដល់ផលប្រយោជន៍ដូចជា៖

    • កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន​ដោយមានការថយចុះបរិមាណកាកសំណល់។
    • កាត់បន្ថយថ្លៃបោះចោលកាកសំណល់​ដោយការប្រាក់ចំណូលដែលអាចបានពីរូបធាតុកែច្នៃជាថ្មី និងផលិតផលរបស់វា។
    • ពន្យារយះពេលនៃកន្លែងចាក់សំណល់ និងលើកនកម្ពស់ការគ្រប់គ្រងកន្លែងចាក់សំណល់។
    • ថែរក្សាធនធានធម្មជាតិ​និងសន្សំសំចៃក្នុងការផលិតវិត្ថុប្រើប្រាស់។
    • បង្កើតសកម្មភាពសេដ្ឋកិច្ច និងការងារថ្មីៗ។
    • កាត់បន្ថយការនាំចូលទំនិញ និងរូបធាតុដើម។
  • Geo ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន តើយើងត្រូវគ្រប់គ្រងសំណល់រឹងយ៉ាងដូចម្ដេច? (1 answers, 0 comments) Reply

    សួរអំពី៖ប៉ះពាល់ សាធារណៈ

    ចម្លើយពី Geo

    ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន យើងត្រូវគ្រប់គ្រងសំណល់រឹងដោយមានការរៀបចំផែនការ និងអនុវត្តវិធានការនានា សំដៅថែរក្សាគុណភាពបរិស្ថានពីការបំពុលដោយសារសំណល់រឹង។ ការរៀបចំគោលនយោបាយការតាក់តែងស្តង់ដាបរិស្ថាន ការរៀបចំវិធានការច្បាប់ពាក់ព័ន្ធនឹងការអង្កេត តាមដានពីគុណភាពខ្យល់ ទឹក និងដី។ក្រៅពីនេះទទួលយកការផ្ដល់យោបល់ពីឧស្សាហករ អ្នកធ្វើផែនការ អ្នកអភិវឌ្ឍន៍ និងសាធារណៈជន...។ល។ដែលជាជំនួយដលើការគ្រប់គ្រងសំណល់របស់រដ្ឋាភិបាល។ការគ្រប់គ្រងសំណល់រឹងជាបញ្ហាចំបង ដែលរដ្ឋាភិបាលប្រទេសនីមួយៗត្រូវតែប្រឈមមុខដោះស្រាយ។

  • Geo តើការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាអនុវត្តតាមបច្ចេកទេស ឬទៅ ហេតុអ្វី? (1 answers, 0 comments) Reply

    សួរអំពី៖គ្រប់គ្រង អនុវត្ត បច្ចេកទេស

    ចម្លើយពី Geo

      ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា ពុំទាន់អនុវត្តតាមបច្ចេកទេសទេ ពីព្រោះមានកត្តាជាច្រើនដែលបណ្តាលឱ្យមានភាពទន់ខ្សោយក្នុងការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា ដូចជា ការខ្វះខាតថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ការប្រមូល និងស្តុកសំណល់ ច្បាប់និងការអនុវត្តន៍ច្បាប់ទន់ខ្សោយ និងគ្មានផែនគ្រប់គ្រងត្រឹមត្រូវ។ ដំណើរការដឹកជព្វាន និងប្រមូលសំណល់មានភាពស្មុគ្រស្មាញ ហើយសេវាកម្មយឺតយ៉ាវ ព្រមទាំងមិនអាចទាយទុកជាមុនបាន។

  • Geo តើបច្ចេកទេសនៃការគ្រប់គ្រងសំណល់រឹងនៅប្រទេសកម្ពុជា មានលក្ខណៈដូចម្តេច? (1 answers, 0 comments) Reply

    សួរអំពី៖បច្ចេកទេស សំណល់ លក្ខណៈ

    ចម្លើយពី Geo

    បច្ចេកទេសទី១ នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាគឺ ការប្រមូល និងដឹកជញ្ជូនដោយប្រើកម្លាំងពលកម្មមនុស្សសម្រាប់កើបសំរាមដាក់ក្នុងរថយន្តដឹកជញ្ជូន។ ការបោះសំរាមមានចំនួនច្រើន និងខ្វះសណ្តាប់ធ្នាប់គួបផ្សំការប្រមូលពុំបានសព្វគ្រប់ និងការហៀរកំពប់សំរាម ធ្លាក់ពីលើរថយន្តតាមផ្លូវក្នុងទីក្រុង និងភាពមិនទៀតទាត់ក្នុងការប្រមូល បណ្តាលឱ្យមានសំណល់សល់នៅតាមផ្លូវ។ សំណល់រាយប៉ាយលើផ្ទៃថ្នល់ពេលដឹកជញ្ជួន។ សំណល់ធ្លាក់ចូលលូទឹកពេលមានភ្លៀង ឬខ្យល់។

           បច្ចេកទេសទី២នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា គឺជាកន្លែងចាក់សំណល់នៅស្ទឹងមានជ័យ(ក្រុងភ្នំពេញ) ដែលកន្លែងនេះពុំមានការត្រួតពិនិត្យពីអ្នកបរិស្ថាន ហើយត្រូវថ្នាក់ជាកន្លែងចាក់សំណល់គ្មានអនាម័យ ដែលនាំឱ្យមានថ្នាក់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពអ្នករស់នៅជុំវិញ។

           បច្ចេកទេសទី៣ នៃការគ្រប់គ្រងសំណល់រឹងនៅកម្ពុជាគឺកំប៉ុសកម្ម។ បច្ចេកទេសនេះពុំទាន់មានទ្រង់ទ្រាយធំនៅឡើយទេគឺមានតែបន្តិចបន្តួចនៅតាមគ្រួសារតែប៉ុណ្ណោះ ដោយយកស្លឹករុក្ខជាតិកប់ក្នុងដីរួចនៅពេលស្លឹករុក្ខជាតិរលួយប្រជាជនបានកាយយកទៅធ្វើជាជីសំរាប់ការដាំដុះ។ សព្វថ្ងៃនេះ គេបានរៀបចំផែនការ អភិវឌ្ឍន៍រោងចក្រធ្វើជីកំប៉ុសមួយ នៅកន្លែងចាក់សំនល់ស្ទឹងមានជ័យ ដោយជ្រើសរើសសំណល់សរីរាង្គមកប្រើការ។

×

×

One more step

Please login to share your idea

Register Login