Lights
Profile Head

Geo

...

Total Profile Visitors: 35502, Total Views: 2825056

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 6

2019-07-22 03:10

វិញ្ញាសាត្រៀមប្រលងបាក់ឌុប មុខវិជ្ជាភូមិវិទ្យា ( វិញ្ញាសាទី២ )

#Tages: វិញ្ញាសា​ ត្រៀមប្រលង

សំនួរ

១. ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ។ តើយើងអាចដោះស្រាយបញ្ហានេះដោយវិធីណាខ្លះ ?

២. តើការអប់រំរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ? តើត្រូវដោះស្រាយដោយវិធីណាខ្លះ ?

៣. តើប្រជាជនកម្ពុជាទាំងអស់ឆ្លងផុតពីអនក្ខរភាពហើយឬនៅ ? ព្រោះអ្វី ?

៤. ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ?

៥. តើរាជរដ្ឋាភិបាលមានគោលនយោបាយដូចម្តេចខ្លះ ?

៦. តើត្រូវធ្វើដូចម្តេច ដើម្បីធ្វើឲ្យសម្រេចគោលនយោបាយខាងលើនេះ ?​

ចម្លើយ

១. ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ។ វិធានការដោះស្រាយ គឺរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងបន្ថែមទៀត ពីការអប់រំអនាម័យមូលដ្ឋានដល់ប្រជាជនយើង ដោយការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ កាសែត ផ្ទាំងរូបភាព.... ។ ត្រូវខិតខំលើកកម្ពស់ជីវភាពប្រជាជន ដោយលុបបំបាត់ជាបណ្តើរៗនូវវិសមភាពចំពោះបម្រើបម្រាស់សេវាកម្មសង្គម និងមូលដ្ឋាន ។

២. ការអប់រំរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ប្រឈមនឹងបញ្ហាមួយចំនួនដូចជាវិសមភាពចំពោះការអប់រំដែលទាក់ទងទៅនឹងវិសមភាពទទួលការអប់រំតាមភេទ និងនៅតាមតំបន់ទីប្រជុំជន និងជនបទដែលបណ្តាលមកពីមូលហេតុសេដ្ឋកិច្ចគ្រួសារ ទំនៀមទម្លាប់ប្រពៃណី និងមធ្យោបាយទៅកាន់សាលារៀន ។ ហើយដើម្បីអនុវត្តន៍គោលនយោបាយអបរំឲ្យមានប្រសិទ្ធិភាព រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់កសាងគ្រឹះស្ថានសិក្សាគ្រប់ភូមិសិក្សាទូទាំងប្រទេស និងខិតខំប្រមូលកុមារយុវជន ប្រជាជនឲ្យបានចូលរៀនគ្រប់ៗគ្នា ។

៣. ប្រជាជនកម្ពុជាទាំងអស់ពុំទាន់ឆ្លងផុតពីអនក្ខរភាពនៅឡើយទេពីព្រោះ៖

 • មិនបានចូលរៀនតាំងពីបឋមសិក្សា
 • បោះបង់ចោលការសិក្សានាំមិកនូវការភ្លេចភ្លាំងអក្សរ
 • មិនបានចូលរៀនផ្នែកអនក្ខរកម្ម
 • ការងារអនក្ខរកម្មតាមភូមិឃុំ មានដំណើរការមិនល្អ
 • ជីវភាពប្រជាជនជួបការលំបាក
 • សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ និងខ្វះមធ្យោបាយមកសាលារៀន
 • កុមារនៅជួយការងារផ្ទះ ពិសេសកុមារី.... ។

៤. ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។

៥. រដ្ឋាភិបាលមានគោលបំណងនយោបាយថាមពល ដែលមានភាពប្រាកដប្រជាដូចខាងក្រោម៖

 • ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់នៅក្នុងទូទាំងប្រទេស តាមតម្លៃសមរម្យដែលអាចទទួលយកបាន
 • ធានាឲ្យមានការទុកចិត្ត និងស្ថិរភាពក្នុងការផ្គត់ផ្គងថាមពលអគ្គិសនីដើម្បីសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
 • លើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលដោយប្រសិទ្ធិភាព និងកាត់បន្ថយការប់ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រើប្រាស់និងការផ្គត់ផ្គង់ថាមពល
 • បន្តជម្រុញឲ្យមានការចូលរួមវិនិយោគក្នុងវិស័យថាមពលពីផ្នែកឯកជន
 • បន្តជម្រុញឲ្យមានការអភិវឌ្ឍន៍វិស័យថាមពលកើតឡើងវិញ ។

៦. ដើម្បីធ្វើឲ្យសម្រេចបាននូវគោលនយោបាយខាងលើ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បាននិងកំពុងជម្រុញក្រុមវិនិយោគទាំងអស់ឲ្យខិតខំអនុវត្តន៍បន្តការសាងសងប្រភពផ្គត់ផ្គង់អគ្គិសនី រោងចក្រអគ្គិសនីធ្យូងថ្ម និងជាពិសេសប្រភពវារីអគ្គិសនីដែលជាសក្កានុពលថាមពលធម្មជាតិនិងថាមពលកើតឡើងវិញ ។

Read More


2019-07-22 03:09

វិញ្ញាសាត្រៀមប្រលងបាក់ឌុប មុខវិជ្ជាភូមិវិទ្យា ( វិញ្ញាសាទី១ )

#Tages: វិញ្ញាសា ត្រៀមប្រលង

សំនួរ

១. ចូរបង្ហាញពីស្នាដៃផ្នែកនគរូបនីយកម្មសំខាន់ៗក្នុងសម័យសង្គមរាស្រ្តនិយម ។

២. ចូរបង្ហាញពីស្នាដៃផ្នែកនគរូបនីយកម្មរបស់ខ្មែរតាមសម័យកាលនីមួយៗ ។

៣. ហេតុអ្វីបានជាគេចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លង ?

៤. តើជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគឈ្មោះអ្វី ?

៥. ចូរកំណត់ន័យនៃពាក្យ « សេវាសង្គម » និង «​ សេវាមូលដ្ឋាន » ។

ចម្លើយ

១. ស្នាដៃផ្នែកនគរូបនីយកម្មសំខាន់ៗ ក្នុងសម័យសង្គមរាស្រ្តនិយមមានដូចជា៖

 • ការសាងសង់សង្កាត់លំនៅឋាននៅទីក្រុងភ្នំពេញ
 • សំណងវិមានឯករាជ្យ
 • ស្ពានព្រះមុនីវង្ស ( បច្ចុប្បន្នហៅថា ស្ពានមុនីវង្សចាស់ )
 • ស្ពានជ្រោយចង្វារ
 • ផ្លូវជាតិលេខ៤
 • លំនៅឋានសម្រាប់ជនក្រីក្រតាមបណ្តោយផ្លូវជាតិលេខ ៤...។​

២. បង្ហាញពីស្នាដៃផ្នែកនគររូបនីយកម្មរបស់ខ្មែរតាមសម័យកាលនីមួយៗ ។

 • ខ្មែរជំនាន់ដើមៈ រស់នៅជាក្រុម សង់ផ្ទះលើជន្ទល់ខ្ពស់ផុតពីដី ។ ខ្មែរមានកំពង់ផែទន្លេព្រមទាំងផែសមុទ្រផងដែរ ( កំពង់ផែសំពៅអូកែ កម្ពុជា ) សម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ។
 • សម័យចេនឡាៈ មានភវបុរៈ និងឦសានបុរៈជារាជធានី ។
 • សម័យអាណាចក្រភ្នំៈ មានវ្យាធបុរៈជារាជធានី ។
 • នៅសម័យអង្គរៈ ទីក្រុងអង្គរដ៏ស្រស់បវរប្រកបដោយស្នាដៃស្ថាបត្យកម្មគ្មានពីរលើលោក នាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា មានប្រជាជនប្រមាណជាងមួយលាននាក់ ( តាមការប៉ាន់ស្មាន ) ហើយដែលប្រជាជនទូទៅចក្រភពខ្មែរមានប្រហែលដប់លាននាក់ជាស្រេចទៅនាពេលនោះ ។
 • សម័យលង្វែកៈ មានស្នាដៃផ្នែកនគរូបនីយកម្មដែលគយរឲ្យស្ញប់ស្ញែងមួយទៀតរបស់ដូនតាយើងគឺការកសាងទីក្រុងលង្វែកដែលមានគុម្ពឬស្សីជាកំពែងការពារក៏រឹងមាំ ។
 • រាជធានីចតុមុខ ដែលកសាងឡើងដោយព្រះបាទពញាយ៉ាត ក៏ជាស្នាដៃផ្នែកនគររូបនីយកម្មមួយទៀតយ៉ាងសំខាន់ គ្រងមានទីតាំងល្អ គឺស្ថិតនៅលើទីប្រសព្វនៃទន្លេទាំងបួនដែលកម្រមានក្នុងលោក ។

៣. បានជាចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លង ព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសដែកគោលញីខាំ គឺពេលមូលដែកគោលញីខាំបិតយកឈាមអ្នកផ្នត់មេរោគគ្រុនចាញ់ ហើយទៅខាំមនុស្សជាធម្មតាពេលនោះមេរោគដែលនៅក្នុងទឹកមាត់មូសបានទៅក្នុងឈាមអ្នកជាធ្វើឲ្យគេក្លាយខ្លួនទៅជាអ្នកជំងឺគ្រុនចាញ់បន្តទៀត ។

៤. ជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគឈ្មោះ អេម៉ាតូសូអ៊ែ ជាពពួកមេរោគចូលចិត្តរស់នៅក្នុងគោលិកាឈាមក្រហម ។

៥. កំណត់និយមន័យនៃពាក្យៈ

 • សេវាកម្មសង្គមៈ គឺជាអ្វីៗសម្រាប់បំរើឲ្យការអភិវឌ្ឍន៍សង្គមមានដូចជា មន្ទីរពេទ្យសាលារៀន ផ្លូវគមនាគមន៍.... ។
 • សេវាកម្មមូលដ្ឋានៈ គឺជាអ្វីៗសម្រាប់បំរើឲ្យការអភិវឌ្ឍន៍សហគមន៍ មានដូចជាការស្នាក់ ទឹក អនាម័យ វត្ថុសម្រាប់ដុត សម្ភារៈប្រើប្រាស់... ។

វិញ្ញាសាទី២

Read More


2018-10-31 16:16

នគរូបនីយកម្មនិង​បញ្ហា

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ នគរូបនីយកម្មនិង​បញ្ហា

សំណួរ​
១. តើសង្វាក់នគរូបនីយកម្មនៅលោកខាងជើង​នឹងលោកខាងត្បូងខុសគ្នាដូចម្ដេច ?

២. ចូរបង្ហាញឪ្យបានច្បាស់លាស់អំពីបញ្ហាសេដ្ឋកិច្ច សង្គម និងចិត្តសាស្រ្ដ ដែលនាំឪ្យមានបាតុភូតចំណោលស្រុកស្រែមកកាន់ទីក្រុង ។

៣. តើនគរូបនីយកម្មនៅកម្ពុជាសព្វថ្ងៃ​ជួបប្រទះ នឹងបញ្ហាអ្វីខ្លះ ?

៤. តើទីក្រុងភ្នំពេញមានតួនាទីសំខាន់ៗអ្វីខ្លះ ? តើគេចាត់ទុកទីក្រុងភ្នំពេញជាមាតុធានី (មេត្រូប៉ូល ) បានដែរឬ ទេ ? ចូរពន្យល់ ។

ចម្លើយ

១. សង្វាក់នគរូបនីយកម្មនៅប្រទេសលោកខាងត្បូង និងលោកខាងជើងខុសគ្នាដូចជា  ៖

 • លោកខាងជើង ប្រទេសលោកខាងជើងបានបញ្ចប់អន្ដរជាតិទីក្រុងរួចរាល់ហើយ អត្រានគរូបនីយកម្មមានកម្រិតខ្ពស់ ទីក្រុងមានចំនួនច្រើនប៉ុន្ដែការលូតលាស់ក្រុងខ្សោយ (មានជាង៣% សម្រាប់ក្រុងញូយ៉កនិងទាបជាង ៥%សម្រាប់ក្រុងម៉ូសូ នៅចន្លោះឆ្នាំ ១៩៩០-២០០០ )
 • លោកខាងត្បូង ប្រទេសលោកត្បូងមានការរីកចម្រើន (ជាង១៨% សម្រាប់ទីក្រុងម៉ិនស៊ិនកូ និងជាង ៦៥% សម្រាប់ទីក្រុងឃិនសាលា នៅចន្លោះឆ្នាំ ១៩៩០-២០០០ ។

២. ចំណោលស្រុកស្រែមានទំនាក់ទំនង ទៅនឹងកត្តាសេដ្ឋកិច្ច សង្គម ចិត្តសាស្រ្ដ ៖

សេដ្ឋកិច្ច

 • ទម្រង់សេដ្ឋកិច្ចទំនើបមានការរីកចម្រើន (ក្រុង )
 • សម្ពាធប្រជាសាស្រ្ដពិបាករស់នៅ ( ជនបទ)
 • ដីខ្សោះជិជាតិយ៉ាងរហ័ស
 • ប្រាក់កម្រៃមានកំរិតទាបពេក

សង្គម

 • ទីក្រុងការអកប្រាក់មានភាពងាយសស្រួយជាងទៅជនបទ
 • ភាពសំបូរការងារធ្វើ (ទីក្រុង)
 • មានសកម្មភាពតូចតាចនៃសេវាកម្មតាមទីក្រុង

ចិត្តសាស្រ្ដ

 • ការទទួលពត៌មានតាមបណ្ដោញផ្សព្វផ្សាយ ពត៌មានស្ដីពីមូលហេតុនៃកង្វះខាតជីវភាព នាំឪ្យអ្នកជនបទរិតតែមិនសប្បាយចិតិតខ្លាំងឡើង និងចង់ធ្វើចំណោលស្រុកស្រែមកទីក្រុង ។

៣. នគរូបនីយកម្មនៅកម្ពុជាសព្វថ្ងៃ​ជួបប្រទះ នឹងបញ្ហាដូចជា​ ៖

 • ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង
 • ខ្វះនូវបណ្ដាញទឹកស្អាត អគ្គិសនី
 • បញ្ហាសំរាមនៅតាមទីក្រុង
 • បរិស្ថានទីក្រុងអាប់អួរ​
 • សំណង់អនាធិបតេយ្យ
 • អសន្ដិភាព ចោរក្រុម
 • បញ្ហាកង្វះអនាម័យ ...។

៤. ទីក្រុងភ្នំពេញមានតួនាទីសំខាន់ៗ ដូចជា ៖

 • ប្រមូលផ្ដុំសេដ្ឋកិច្ច
 • ពាណិជ្ជកម្ម
 • ឧស្សាហកម្ម
 • វប្បធម៌
 • នយោបាយ
 • សេវាកម្ម
 • បណ្ដុំប្រជាជនសំខាន់ៗ ...។

គេអាចចាត់ទុកទីក្រុងភ្នំពេញជាមាតុរាជនី ( មេត្រូប៉ូល ) ។​ ព្រោះកម្ពុជាជាប៉ូលឧស្សាហកម្មលើទីក្រុងភ្នំពេញ​និងតំបន់ជ្រាដយៗក្នុងនៃខេត្តកណ្ដាល​និងកំពង់ស្ពឺ ហើយទីក្រុងចេះតែបន្ដការរីកលូតលាស់តាមសង្វាក់បច្ចុប្បន្ន ជារួមអាចជួយដល់ទំនើបកម្ម​ កសិកម្ម និងកំណើនផលិតកម្មមានមុខងារខាងហិរញ្ញវត្ថុ កែច្នៃ ចែកចាយនិងផ្ដល់ការងារសម្រាប់កសិកម្ម ។

Read More


2018-10-31 16:07

ការប្រជែងផ្នែកនគរូបនីយកម្ម

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ ការប្រជែងផ្នែកនគរូបនីយកម្ម

សំណួរ

១. តើនគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ?

២. ហេតុអ្វីបានជាផលិតភាពការងារកសិកម្ម ខ្ពស់ ជាកត្តាជំរុញពលករជនបទឪ្យចំណោលស្រុកស្រែមកកាន់ទីក្រុងទៅវិញ ?

៣. តើចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើង​បណ្ដាលមកពីមូលហេតុអ្វីខ្លះ ?  

៤. តើនគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាអ្វីខ្លះ​ ?  

ចម្លើយ​

១. តើនគរូបនីយកម្មនាំមកនូវផលប្រយោជន៍និងផលវិបាក ៖

ផលប្រយោជន៍

 • ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចជាផលិតភាពការងារកសិម្មខ្ពស់ជាកត្តាជំរុញពលរដ្ឋជនបទឪ្យមកកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ
 • បង្កើតបានកម្លាំងយ៉ាងច្រើននាំឪ្យផលិតកម្មនិងសេវាកម្មក្នុងទីក្រុងរីកធំឡើង
 • ជាកម្លាំងរួចចំណែកធ្វើឪ្យសេដ្ឋកិច្ចទីក្រុងរីកចម្រើន
 • ជាប្រភពការងារ និងប្រាក់ចំណូល​...។

ផលវិបាក

 • ទោះបីជាប្រាក់ចំណូលអ្នកក្រុងមានកម្រិតខ្ពស់ក៏ដោយអ្នកទីក្រុងក្រីមានជីវភាពលំបាកជាងអ្នកជនបទក្រីក្រដែរ
 • ប្រជាជនទាំងនោះរស់នៅលកន្លែងសំណង់អាណាធិបតេយ្យ​ខ្វះសព្វគ្រប់ដូចជា អនាម័យ បណ្ដោញទឹកស្អាត អគ្គិសនី ច្បាប់ ទម្លាប់ និងផាសុកភាព ... ។ 
 • បង្ហាញខ្វះអាហារ និងជំងឺជាបញ្ហាដ៏ធ្ងន់ធ្ងរនៅតំបន់ក្បែរទីក្រុង​ ។

២. បានជាផលិតភាពការងារកសិកម្ម ខ្ពស់ ជាកត្តាជំរុញពលករជនបទឪ្យចំណោលស្រុកស្រែមកកាន់ទីក្រុងទៅវិញព្រោះ   ៖

 • ដើម្បីស្បែងរកការងារធ្វើ​
 • បង្កើតបានជាកម្លាំងពលកម្មយ៉ាងច្រើន​
 • ពង្រីងនិងពង្រីកគ្រឹះសេដ្ឋកិច្ចដែលជាប្រភពការងារប្រាក់ចំណូលនិងកំណើនប្រជាជនក្រុង ។

៣. ចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើង​បណ្ដាលមកពី ៖

 • ទីក្រុងជាកន្លែងប្រមូលផ្ដុំសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម
 • ស្វែង​រកការងារធ្វើ
 • បន្ដការសិក្សា
 • ផ្លាស់ប្ដូរលំនៅ
 • ភាពលក្រីក្រ
 • ការជួញដូរ​
 • គ្រោះទុរិ្ភក្ស​...។

៤. នគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាហដូចជា ៖

 • ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង
 • ខ្វះនូវបណ្ដាញទឹកស្អាត អគ្គិសនី
 • បញ្ហាសំរាមនៅតាមទីក្រុង
 • បរិស្ថានទីក្រុងអាប់អួរ​
 • សំណង់អនាធិបតេយ្យ
 • អសន្ដិភាព ចោរក្រុម
 • បញ្ហាកង្វះអនាម័យ ...។

Read More


2018-10-31 14:40

ទីក្រុងក្នុងប្រទេសកំពុងអភិវឌ្ឍ

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ ទីក្រុងក្នុងប្រទេសកំពុងអភិវឌ្ឍ

សំណួរ

១.លក្ខណៈសម្គាល់ពិសេសៗនៃទីក្រុងនៅប្រទេសលោកខាងជើងនិងលោកខាងត្បួង មានដូចម្ដេច ?

២. តើបន្ទុះប្រជាជននៅប្រទេសលោកខាងត្បូងកើតឡើងសារអ្វីខ្លះ ?

៣. ចលនាចំណោលស្រុកស្រែមានទំនាក់ទំនងទៅនឹងកត្តាសេដ្ឋកិច្ច សង្គមនិងចិត្តសាស្រ្ដ ។ ចូរបង្ហាញឪ្យច្បាស់លាស់ទៅតាមមកកត្តានីមួយៗ ។

៤. ចូរពន្យល់ពាក្យ ៖ ថាមពលប្រជាជន ជំនោរ ប្រជាសាស្រ្ដ​​សម្ពាធប្រជាសាស្រ្ដ ។

៥. នៅកម្ពុជាយើងមានកំណើនប្រជាជនក្រុងដូចម្ដេចដែរ ? តើកំណើននេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?ចូរពន្យល់ ។

ចម្លើយ

១. លក្ខណៈសម្គាល់ពិសេសៗនៃទីក្រុងនៅប្រទេសលោកខាងជើងនិងលោកត្បួង មានការរីកលូតលាស់យ៉ាងខ្លាំងក្លា និងឆាប់រហ័ស ​បន្ទុះទីក្រុងបានបង្ហាញឪ្យឃើញតាមរយៈការកើតបណ្ដុំក្រុងហៅថា មេកាប៉ូល ។

២. បន្ទុះប្រជាជនក្រុងនៅប្រទេសលោកខាងត្បូងកើតឡើងដោយសារ ៖

 • ថាមកភាពប្រជាជនសាស្រ្ដផ្ទាល់ខ្លួន ក្នុងប្រទេសខាងត្បូង
 • ការធ្វើសមាហរណកម្មផ្នែកសង្គមយ៉ាងរហ័សបំផុត
 • ប្រជាជនធ្វើការផ្លាល់ប្ដូរលំនៅពីជនបទមកនៅទីក្រុង ។

៣. ចលនាចំណោលស្រុកស្រែមានទំនាក់ទំនងទៅនឹងកត្តាសេដ្ខកិច្ច សង្គមនិងចិត្តសាស្រ្ដ ៖

សេដ្ឋកិច្ច

 • ទម្រង់សេដ្ឋកិច្ចទំនើបមានការរីកចម្រើន (ក្រុង )
 • សម្ពាធប្រជាសាស្រ្ដពិបាករស់នៅ ( ជនបទ)
 • ដីខ្សោះជិជាតិយ៉ាងរហ័ស
 • ប្រាក់កម្រៃមានកំរិតទាបពេក

សង្គម

 • ទីក្រុងការអកប្រាក់មានភាពងាយសស្រួយជាងទៅជនបទ
 • ភាពសំបូរការងារធ្វើ (ទីក្រុង)
 • មានសកម្មភាពតូចតាចនៃសេវាកម្មតាមទីក្រុង

ចិត្តសាស្រ្ដ

ការទទួលពត៌មានតាមបណ្ដោញផ្សព្វផ្សាយ ពត៌មានស្ដីពីមូលហេតុនៃកង្វះខាតជីវភាព នាំឪ្យអ្នកជនបទរិតតែមិនសប្បាយចិតិតខ្លាំងឡើង និងចង់ធ្វើចំណោលស្រុកស្រែមកទីក្រុង ។

៤. ពាក្យ ៖ ថាមពលប្រជាជន ជំនោរ ប្រជាសាស្រ្ដ​​សម្ពាធប្រជាសាស្រ្ដ

 • ថាមភាពប្រជាសាស្រ្ដ ការរីកលូតលាស់យ៉ាងខ្លាំងនិងឆាប់រហ័សនៃ​បន្ទុះទីកក្រុង
 • ចំនោរប្រជាសាស្រ្ដ គឺមានកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ
 • សម្ពាធប្រជាសាស្រ្ដ ការរស់នៅក្រោមគម្ពាធជីវភាពមួយដ៏លំបាលលំបិន ។​

៥. នៅកម្ពុជាមានកំណើនប្រជាជនក្រុងយ៉ាងឆាប់រហ័ស  ។ មូលហហេតុ ៖

 • ការស្វែងរកការងារធ្វើនៅតាមទីក្រុង
 • ជីវភាពរបស់ប្រជាជនបទនៅក្រីក្រ
 • ការបន្ដការសិក្សា
 • បញ្ហាសនិ្តសុខ
 • គ្រោះទុរិ្ភក្ស...។

 

Read More


2018-10-30 16:58

បន្ទុះប្រជាជនក្រុង

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ បន្ទុះប្រជាជនក្រុង

សំណួរ

១. ចូរឪ្យនិយមន័យពាក្យ : នគរនីយកម្ម​អត្រានគររូបនីយកម្ម​អន្ដរភាពទីក្រុង និងសំណង់អនាធិបតេយ្យ ។

២. តើសង្វាក់នគរូបនីយកម្មនៅប្រទេសលោកខាងត្បូង និងលោកខាងជើងខុសគ្នាដូចម្ដេច ?

៣. ចូរស្រង់ឈ្មោះទីក្រុងទាំងអស់ដែលមានក្នុងមេរៀន ។ តើជាទីក្រុងរបស់ប្រទេសណាខ្លះ ?

៤. នៅទ្វិបអាព្រិច អត្រានគរូបនីយកម្ម​និងចំនួនទីក្រុងមានយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាអ្នកប្រជាសាស្រ្ដចាត់ទុកជា ជាបាតុភូតបន្ទុះទីក្រុង ?

៥. តើបន្ទុះក្រុងនាំមកនូវបញ្ហាអ្វីខ្លះ ?

៦.​ តើទីក្រុងកម្ពុជាយើងសព្វថ្ងៃ មានការរីកចម្រើនដែរឬទេ ?  ហើយកំពុងជួបបញ្ហាអ្វីខ្លះ ?

ចម្លើយ

១. ពន្យល់ពាក្យ

 • នរគនីយកម្ម គឺជាការងាររៀបចំ  ឬ ពង្រីកទីក្រុងផងដែរ
 • អត្រានគរូបនីយកម្ម ការបង្ហាញភាគរយនៃចំនួនប្រជាជនដែលរស់នៅក្នុងប្រទេសមួយឬ តំបន់មួយ
 • អន្ដរភាពទីក្រុង គឺជាការប្រែប្រួលរបៀបរស់នៅរបស់ប្រជាជនដែលជាប់ពាក់ព័ទ្ធ
 • សំណង់អនាធិតេយ្យ ជាការកសាងងងសង់លំនៅដ្ឋានឯកជនដែលរីកដុះដាលជាមធ្យមពីរដងលឿនជាប់សំណុំទីប្រជាជនក្រុង ។

២. សង្វាក់នគរូបនីយកម្មនៅប្រទេសលោកខាងត្បូងនិងនិយាយខាងជើងខុសគ្នាគឺ ៖

 • លោកខាងជើង ប្រទេសលោកខាងជើងបានបញ្ចប់អន្ដរជាតិទីក្រុងរួចរាល់ហើយ អត្រានគរូបនីយកម្មមានកម្រិតខ្ពស់ ទីក្រុងមានចំនួនច្រើន ប៉ុន្ដែការលូតលាស់ក្រុងខ្សោយ (មានជាង៣% សម្រាប់ក្រុងញូយ៉ក និងទាបជាង ៥%សម្រាប់ក្រុងម៉ូស្ដូ នៅចន្លោះឆ្នាំ ១៩៩០-២០០០ ។
 • លោកខាងត្បូង ប្រទេសលោកត្បូងមានការរីកចម្រើន (ជាង១៨% សម្រាប់ទីក្រុងម៉ិនស៊ិនកូ និងជាង ៦៥% សម្រាប់ទីក្រុងឃិនសាលា នៅចន្លោះឆ្នាំ ១៩៩០-២០០០ ។

៣. ឈ្មោះទីក្រុងទាំងអស់ដែលមានក្នុងមេរៀន ៖

 • តូក្យូ អូសាកា ខូបេនៅប្រទេសជប៉ុន
 • ដេលី ដាកាប៉ុបេ អាលកត្តា ការ៉ាជី ប្រទេសឥណ្ឌា
 • ម៉ានីល នៅភីលីពីន
 • សាវប៉ូឡូ រីយ៉ាដីសានេវ៉ូនៅប្រទេសប្រស៊ីល
 • ប៊ុយអេណូស៊ែ នៅអាសង់ទីន
 • សាងហៃ ប្រទេសចិន​
 • ម៉ូស្ដូ នៅរូស៊ី
 • ចាកាតា ប្រទេសឥណ្ឌូនេស៊ី
 • ម៉ិចស៊ិចកូ នៅប្រទេសម៉ិចស៊ិច
 • ញូយ៉កឡូសអង់សឺឡែស  នៅសហរដ្ឋអាមេរិច
 • គែរ នៅអេស៊ីប ។

៤. ទ្វីបអាព្រិច អត្រានគរូបនីយកម្មនិងចំនួនទីក្រុងមានលក្ខណៈដូចជា អត្រានគរូបនីយនៅទីនោះមានកម្រិតទាបបំផុត ទីក្រុងមានតិចតួចអ្នកប្រជាសាស្រ្ដនៅតែចាត់ទុកថា ជាបាតុភូតបន្ទុះទីក្រុង ព្រោះអត្រាថយចុះបើធៀបទៅនឹងបណ្ដាលឆ្នាំ ១៩៦០-១៩៧០ ។

៥. បន្ទុះទីក្រុងនាំមកនូវបញ្ហាខាងក្រោម ៖

 • ការលាតសន្ធឹងនៃទីក្រុង
 • កង្វះហេដ្ឋារចនាសម្ព័ន្ធ
 • កង្វះទីជំរក
 • កង្វះការងារ ...។

៦. ទីក្រុងកម្ពុជាយើងសព្វថ្ងៃ មានការរីកចម្រើនដែរហើយកំពុងជួយបញ្ហាដូចជា ៖

 • ភាពគ្មានការងារធ្វើនៅជនបទ
 • សន្ដិសុខនៅក្នុងសង្គម
 • គ្រោះធម្មជាតិ (ទឹកជំនន់​គ្រោះរាំងស្ងួត)
 • បន្ដការសិក្សា
 • ជួញដូរ
 • សំណង់អនាធិបតេយ្យ
 • អំពើចោរកម្ម ...។

Read More


2018-10-30 13:55

កំណើនប្រជាជននិងផលវិបាក

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ កំណើនប្រជាជននិងផលវិបាក

សំណួរ

១. តើកំណើនទាបនៃប្រជាជនពិភពលោកនៅមុនឆ្នាំ ១៦៥០ បណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

២. តើប្រទេសលោកខាងជើង និងប្រទេសលោកខាងត្បូង​មានបញ្ហាប្រជាសាស្រ្ដដូចគ្នាដែរ ឬ​ទេ ? ចូរពន្យល់ ។

៣. តើគេអាចធ្វើចំណោលប្រជាសាស្រ្ដប្រព្រឹត្តដោយរបៀបណា ? ដើម្បីអ្វី ?

៤. តើការគន់គរទុកជាមុននេះផ្អែកលើមូលដ្ឋានអ្វី ? មានប្រយោជន៍អ្វី ?

៥. តើប្រទេសឥណ្ឌាអាចដោះស្រាយបញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើនលើសលប់នេះបានដែរឬទេ ? ព្រោះអ្វី ? ចូរពន្យល់ ។

ចម្លើយ

១. កំណើនទាបនៃប្រជាជនពិភពលោកនីមុនឆ្នាំ ១៦៥០ ៖

បណ្ដាលមកពី បដិវត្តន៍ កសិកម្មអាចផ្ដល់នូវចំណីអាហារដ៏ល្អ ប្រសើរនិងបានបញ្ចប់គ្រោះទុរ្ភិក្សពីក្នុងប្រទេស ទាំងនោះ ការររីកចម្រើនផ្នែកវិជ្ជាពេទ្យនិងអនាម័យ បានធ្វើឪ្យមរណប្រមាណថយចុះនៅសសតវត្សទី​១៩ ។ ការប្រើប្រាស់ទឹកស្អាត និងការចាក់វ៉ាក់សាំង បានរីកសាយ ពិសេសការប្រយុទ្ធប្រឆាំងជំងឺអុត ដ៏កាចសាហាវ ជាអំរែកមរណៈរាប់សតវត្សកន្លងមក ។

២. ប្រទេសលោកខាងជើង និងប្រទេសលោកខាងត្បូង​មានបញ្ហាប្រជាសាស្រ្ដដូចគ្នាទេ ។ ប្រទេសលោកខាងជើង បានចេញផុតពីអន្ដរភាពប្រជាសាស្រ្ដហើយ រីឯប្រទេសលោកខាងត្បូង ភាគច្រើនស្ថិតនៅវគ្គទី ២ នៃអន្ដរភាពពេលដែលប្រទេសខ្លះទៀត ទើបតែបញ្ចប់វគ្គទី ១ ប៉ុណ្ណោះ ។

៣. ចំណោលប្រជាសាស្រ្ដប្រព្រឹត្តទៅដោយផ្អែកលើរូបមន្ដគណិតសាស្រ្ដនិងប្រើប្រាស់អត្រាកំណើនណាមួយជាគោល ។  គេអាចគណនារយៈពេលកើនទ្វេនៃចំនួនប្រជាជនក្នងប្រទេសមួយតំបន់មួយ ឬ ក្នុងពិភពលោកទាំងមូល ។

៤. ការគន់គួរទុកជាមុននេះ ដោយផ្អែកលើមូលដ្ឋានចំណោលប្រជាសាស្រ្ដ ។ អត្ថប្រយោជន៍ ៖​

 • កាត់បន្ថយល្បឿននៃកំណើនវិទ្យាសាស្រ្ដធៀបទៅនឹងកំណើនកាលពី ២០ ឆ្នាំទៅ ៥០ មុន
 • ជួយគាំឪ្យមានស្ថេរភាពប្រជាសាស្រ្ដពិភពលោកយ៉ាងយឺតៗមួយ ។​

៥. ប្រទេសឥណ្ឌាអាចដោះស្រាយបញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើនលើសលប់នេះដោយ ព្រោះពិភពលោកយើងឥឡូវកំពុងមានភាពជឿនលឿនក្នុងអន្ដរភាពប្រជាសាស្រ្ដ ។ នៅក្នុងដំណាក់កាលទី ២ នេះគេឃើញមាន ដំណើរឆ្ពោះទៅរកលំនឹងប្រជាសាស្រ្ដជាពិសេសកុមារនឹងមនុស្សពេញ វ័យ ទំហំគ្រួសារឆ្ពោះទៅរករន្ធតូចបន្ទុកគ្រួសារតិច ជីវភាពគ្រួសារអាច ប្រសើរឡើងសុខភាពនិងការអប់រំត្រូវបានកែលំអ ផលិតភាពការងារ និងផលទុនអាចត្រូវបានលើកម្ពស់ ភាពក្រីក្រអាចត្រុវកាត់បន្ថយ ។​ នៅ។សម័យកាលនេះ រដ្ឋអាចសម្រេចបាននូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដូចនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីទក្សិណ និងអាមេរិចឡាទីន ។

Read More


2018-10-30 13:41

របាយប្រជាជនពិភពលោក

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ របាយប្រជាជនពិភពលោក

សំណួរ

១. តើបណ្ដុំប្រជាជនធំៗ ក្នុងពិភពលោកមានទីណាខ្លះ ?

២. ចូរនិយាយអំពីបណ្ដុំប្រជាជន តំបន់ឆ្នេរខាងកើតនៃទ្វីបអាស៊ី ។

៣. ចូររកំណត់ន័យនៃពាក្យ បណ្ដុំប្រជាជន មេកាឡូប៉ូល ។

៤. តើ “ ទ្រនុងកណ្ដាលនៃទ្វីបអឺរ៉ុប “ ជាអ្វី ? ចូរពន្យល់ ។

៥. ចូរប្រៀបធៀប​បណ្ដុំប្រជាជនអាស៊ីបូព៌ានិងបណ្ដុំប្រជាជនអាស៊ីទក្សិណ ។

៦. ចូរនិយាយអំពីបណ្ដុំប្រជាជនសំខាន់ៗនៃទ្វីបអាព្រិច ។

៧. តើតំបន់បឹងធំៗក្នុងពិភពលោក មាននៅទីណាខ្លះ ? ចូររាប់រៀបឈ្មោះបឹងទាំងនោះ ។

ចម្លើយ

 ១. បណ្ដុំប្រជាជនធំៗ ក្នុងពិភពលោកមានបី គឺស្ថិតនៅទ្វីបអឺរ៉ុប តាមវាលទំនាប និងដីសណ្ដមិនដោយជាឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រ ។

២. បណ្ដុំប្រជាជន តំបន់ឆ្នេរខាងកើតនៃទ្វីអាស៊ី គឺ តំបន់នេះលាតសន្ធឹងពីទំនាប់ចិនភាគខាងជើងរហូតដល់វៀតណាម រួមមានទាំងភីលីពីននិងឥណ្ឌូនេស៊ីផង​ ប្រមូលផ្ដុំមនុស្សជាង ១.៧ ពានលាននាក់លើផ្ទៃដីប្រមាណ៥.៧ លាន/គម២  ។ នៅតាមជនបទមានដង់ស៊ីតេបំផុតជៅ ៥០០ នាក់/គីឡូម៉ែត្រការ៉េ  ត្រង់ទំនាបចិនភាគខាងជើងនិងជាង ១០០០ នៅតាមដងស្ទឹងគុជ (ទន្លេស៊ីជាំង) ។ នៅតាមបណ្ដុំក្រុងធំៗ មានមនុស្សច្រើនចលាននាក់ដូចជាតូក្យូ (៣០លាននាក់) សាងហៃ (១៥លាននាក់ ) ប៉ីជីន ឬ ប៉េកាំង (១២លាននាក់) សេអ៊ូល (១២លាននាក់) ធៀបជិន ( ១០លាននាក់ )​ ...។ មេកាឡូប៉ូល លាតសន្ធឹងតាមបណ្ដាយឆ្នេរភាគខាងត្បូងកោះហុងស្បូ ពីតូក្យូដល់ភូគូអូកា ( កោះគ្យូស្យ៊ូ ) ប្រមូលផ្ដល់មនុស្សប្រមាណជាង ១០០លាននាក់ ។ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន មានប្រជាជនក្រុងច្រើន ចំណែកចិន និងវៀតណាម មានប្រជាជនបទច្រើននៅឡើយ ។

៣. កំណតន័យនៃពាក្យ ៖

 • បណ្ដុំប្រជាជន គឺការប្រមូលផ្ដុំប្រជាជននៅកន្លែងមួយដែលមានចំនួនច្រើន ។
 • មេកាឡូប៉ូល គឺជាដង់ស៊ីតេប្រជាជនមានកម្រិតខ្ព់បំផុត ។

៤. ទ្រនុងកណ្ដាលនៃទ្វីបអឺរ៉ុបគឺជាមេកាឡូប៉ូលធំបំផុតក្នុងលោក លាតសន្ធឹងពីតំបន់មីតឡិន​ (ប៉ែកអាគ្នេយ៍អង់គ្លេស) ដល់ទំនាប់ប៉ូ (ប៉ែកខាងជើងប្រទេសអ៊ីតាលី ) កាត់តាមប្រទេសបែលស៊ិច​ពេអ៊ីបា អាឡឺម៉ង់ ប៉ែកខាងលិច និងស្វ៊ីស ប្រមូលផ្ដុំប្រជាជន ១២៥លាន់នាក់ ។​ តំបន់ខាងលិចខាងកើតខ្សែបន្ទាត់នេះមានដង់ស៊ីតេមធ្យម ។ ជាទូទៅបណ្ដុំប្រជាជនទ្វីបអឺរ៉ុប មានកម្រិតជីវភាពនិងនគរូបនីយកម្មខ្ពស់ ។

៥. បណ្ដុំប្រជាជនអាស៊ីបូព៌ានិងបណ្ដុំប្រជាជនអាស៊ីទក្សិណ ៖

 • អាស៊ីបូព៌ាមានប្រជាជន១៥០០នាក់លាន់ ក្នុងឆ្នាំ២០០៨
 • អាស៊ីទក្សិណមានប្រជាជន ១៣០០លាននាក់ក្នុងឆ្នាំ ២០០៨ ។

៦. បណ្ដុំប្រជាជនសំខាន់ៗនៃទ្វីបអាព្រិច​គឺ ៖ បណ្ដុំប្រជាជនមនុស្សច្រើនជាងគេ ស្ថិតនៅតាមជ្រលងនិងដីសណ្ដទន្លេនីសនៃប្រទេសអេស៊ីប (១៥០០នាក់/គីឡូម៉ែត្រការរ៉េ  ) ការងារនគរូបនីយកម្មមិនទាន់ខ្លាំងក្លា ប៉ុន្ដែមានការឈានឡើង ហើយមានបណ្ដុំក្រុងមួយបានកើតឡើងនៅគែរ (រដ្ឋាធានីអេស៊ីប) ។ ប្រទេសនីស៊េរីយ៉ា មានមជ្ឈមណ្ឌលបីដែលមានដង់ស៊ីតេ​​ ប្រជាជនខ្ពស់គឺ ហាអ៊ូសានៅខាងជើងយោរូបានៅខាងនិរតី និងអ៊ិចបូនៅខាងអាគ្នេយ៍ ។ មជ្ឈមណ្ឌលនិរតីបានទទួលនគរូបនីយកម្ម ព្រោះមានទីប្រជុំក្រុងដ៏សម្បើម គឺឡាកូស ។ ​អាព្រិចនៃតំបន់បឹងធំ មានមណ្ឌលតូចៗមួយចំនួនដែលមានសង់សស៊ីតេខ្ពស់ដូចជា រ៉្វាន់ដា ប៊ូរុនដា អ៊ូកង់ដា និងកេនីញ៉ា ។

៧. តំបន់បឹងធំៗ ក្នុងពិភពលោក មាន ៖

 • នៅអាព្រិច បឹងវិចថូរា ម៉ាឡារី បឹងឆាត តង់កានីកា និងបឹងណាស៊ែ
 • អាមេរិចខាងជើងមាន បឹងរីននីផេក បឹងការរីប៊ូ បឹងទាសករធំ  ខ្លាឃ្មុំធំ អាថាបាស្កា បឹងលើ បឹងហ៊ូរុន ។

Read More


2018-10-29 23:30

ប្រជាជនពិភពលោកនៅដើមសហស្សវត្សទី ៣

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ ប្រជាជនពិភពលោកនៅដើមសហស្សវត្សទី ៣

សំណួរ

១. ចូរ​ឪ្យនិយមនៃពាក្យ ភាពចំណាស់នៃប្រជាជន លទ្ធភាពកង្កកំណើត អត្រាកំណើនធម្មជាតិ ។

២. តើប្រទេសអភិវឌ្ឍមានបញ្ហាប្រជាសាស្រ្ដដូចគ្នាគ្នាដែរ ឬ ទេ ? ចូរពន្យល់ ។

៣. តើសង្បាក់កំណើនប្រជាជនខុសគ្នាៗនាំមកនូវផលវិបាកអ្វីខ្លះ ?

ចម្លើយ

១.​ ពន្យល់ពាក្យ​

 • ភាពចំណាស់នៃប្រជាជន ប្រជាជនដែលមានអាយុវែង
 • លទ្ធភាពបង្កកំណើត ជាចំនួនជាមធ្យមដែលស្រ្ដីម្នាក់អាចបង្កើតបានដំណាក់បន្តពូជ
 • អត្រាកំណើនធម្មជាតិ គឺជាកើនឡើងតានបែបធម្មជាតិ ។

២. ប្រទេសអភិវឌ្ឍនិងកំពុងអភិវឌ្ឍមានបញ្ហាប្រជាសាស្រ្ដ ដូចគ្នាទេ គឺ​នៅក្នុងប្រទេសអភិវឌ្ឍ​គេមានក្ដីបារម្ភពីឥទ្ធិពលនៃការភាពចំណាស់ប្រជាជនដ៏លើសលប់ ។ ចំណែកក្នុងប្រទេសកំពុងអភិវឌ្ឍ​គេត្រូវ រងបន្ទុកដ៏ធ្ងន់ធ្ងរនៃទម្រង់ប្រជាជនក្មេង (ចំនួនកុមារ មាសនច្រើនជាងមនុស្សពេញវ័យ ) ។ ប៉ុន្ដែប្រទេសកំពុងអភិវឌ្ឍនឹងស្គាល់ភាពចំណស់នៃប្រជាជនបានឆាប់រហ័ស នៅពេលជាតិប្រមាណមានតំហយចុះយ៉ាងខ្លាំងតែប៉ុណ្ណោះ ។

៣. សង្វាក់កំណើនប្រជាជនខុសៗគ្នា នាំមកនូវផលវិបាកគឺ ៖

 • ឪ្យផលធៀបរវាងតំបន់ប្រជាជនធំៗ​ មានការប្រែប្រួល
 • ការអភិវឌ្ឍមិនមានភាពសើ្មគ្នា ...។​

Read More


2018-10-29 23:22

កំណើនប្រជាជនពិភពលោក​

#Tages: មេរៀនថ្នាក់ទី ១០ ភូមិវិទ្យា​ កំណើនប្រជាជនពិភពលោក​

សំណួរ​

១. តើកំណើនទាប់នៃប្រជាជនពិភពលោកនៅមុន​ឆ្នាំ ១៦៥០ បណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

២. តើប្រជាជនពិភពលោកមានកំណើនដូចម្ដេច ចាប់ពីឆ្នាំ១៦៥០ ដល់ ១៩៥០ ? មូលហេតុអ្វី ?

៣. តើកំណើនប្រជាជនពិភពលោកមានដំណើរវិវត្តន៍ដូចម្ដេច ចាប់តាំងឆ្នាំ ១៩៥០ មក ?

៤. ដូចម្ដេចហៅថា អន្ដរភាពប្រជាសាស្រ្ដ ?

៥. តើរបបប្រជាសាស្រ្ដប្រពៃណីនិងប្រជាសាស្រ្ដទំនើប មានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ ?

៦. តើវគ្គទាំងពីរនៃអន្ដរភាពប្រជាសាស្រ្ដមានលក្ខណៈដូច ឬ ខុសគ្នាយ៉ាងណាខ្លះ ?

៧. តើអ្នកយល់ថា ការមានតួនាទីច្រើនជាភ័ព្វសំណាងសម្រាប់គ្រួសារនីមួយៗដែរឬ ទេ ?

ចម្លើយ

១. កំណើនទាប់នៃប្រជាជនពិភពលោកនៅមុន​ឆ្នាំ ១៦៥០ បណ្ដាលមកពីមរណប្រមាណខ្ពស់ ពេលគឺកុមារចំនួន ១/៣ បានស្លាបើនៅក្នុងអាយុក្រោមមួយឆ្នាំ ហើយសង្ឃឹមរស់មានមិនលើសពី៣០ ឆ្នាំឡើយ ។

២. ប្រជាជនពិភពលោកមានកំណើន៖ យ៉ាងរហ័សចាប់ផ្ដើម ចាប់ពីឆ្នាំ១៦៥០ ដល់ ១៩៥០ ដោយសារ បដិរត្តន៍កសិកម្មអាចផ្គល់នូវចំណីអាហារដ៏ប្រសើរនិងបានបញ្ចប់គ្រោះទុរ្ភិក្សពីក្នុងប្រទេសទាំងនោះ ការរីកចម្រើនផ្នែកវិជ្ជាពេទ្យ និងអនាម័យ បានធ្វើឪ្យមរណប្រមាណថយចុះនៅសតវត្សទី ១៩ ។​ ការប្រើប្រាស់ទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកក្នុងក្រុង ។ ការសិក្សាអប់រំពីភាពស្អាត និងការចាប់វ៉ាក់សាំង បានរីកសាយ ពិសេសការប្រយុទ្ធ ប្រឆាំងជំងឺអុត ដ៏កាចសាហាវ ជាអំរែកមរណៈរាប់សតវត្សកន្លងមក ។
៣. កំណើនប្រជាជនពិភពលោកមានដំណើរវិវត្តន៍យ៉ាងខ្លាំងក្លា ដោយសារតំហយចុះយ៉ាងរហ៍សនៃមរណៈប្រមាណនៅកន្លែងផ្សេងៗ ទៀតនៃពិភពលោក ។

៤. អន្ដរភាពប្រជាសាស្រ្ដ​គឺជា ដំណើរឆ្លង់កាត់ពីរបបប្រជាសាស្រ្ដមួយដែលមានជាតិប្រមាណនិងមរណប្រមាណខ្ពស់ ទៅរបបប្រជាសាស្រ្ដមួយទៀត ដែលមានជាតិប្រមាណនិងមរណប្រមាណទាប ។​
៥. របបប្រជាសាស្រ្ដប្រពៃណីនិងប្រជាសាស្រ្ដទំនើប មានលក្ខណៈខុសគ្នាដូចជា​ ៖

ក. របបប្រពៃណី

 • អត្រាកំណើនធម្មជាតិមានកម្រិតទាបព្រោះជាតិប្រមាណនិងមរណៈប្រមាណខ្ពស់ដូចគ្នា
 • អត្រាជាតិប្រមាណខ្ពស់ ព្រោះនៅជំនាន់នោះគេមិនបានយល់ដឹងអ្វីទៅជាប្រមាណខ្ពស់ ហើយគូស្រករក៏បង្កើតកូនដោយចៃដន្យមិនមែនផែនការគ្រួសារ ហើយគូរស្រករក៏បង្កើតកូនដោយចៃដន្យមិនមែនតាមប្រាថ្នាឡើយ ។
 • មរណប្រមាណខ្ពស់ព្រោះជំនាន់នោះ រស់នៅតាមបែបធម្មជាតិនិងមានជំងឺរាតត្បាត និង វេជ្ជសាស្រដមានកម្រិតទាប់

ខ. ទំនើប

 • អន្ដរភាពសាស្រ្ដត្រូវបានបញ្ចប់នៅពេលដែលមានចំនួនប្រជាជនមានលំនឹង លទ្ធភាពបង្កកំណើតរបស់ស្រ្ដីទាប (ពីរនាក់ឬទាបជាងនេះ ) មរណប្រមាណលែងបន្ដថយចុះទៀត ។

៦. វគ្គទាំងពីរនៃអន្ដរជាតិភាពប្រជាសាស្រ្ដមានលក្ខណៈដូចជា ៖

លក្ខណៈដូច

 • មរណៈប្រមាណស្រុតចុះ
 • វេសាស្រ្ដកាន់តែជឿនលឿនខ្លាំងឡើង

លក្ខណៈខុស

 ក. វគ្គទី ១

 • កំណើនធម្មជាតិខ្ពស់
 • ជាតិប្រមាណខ្ពស់
 • លទ្ធភាពបង្កកំណើនមានកម្រិតខ្ពស់ ( ៦-៨ សម្រាប់ស្រ្ដីម្នាក់)
 • មរណៈប្រមាណចាប់ផ្ដើមថយចុះ ពិសេសមរណភាពកុមារ

ខ. វគ្គទី ២

 • កំណើនធម្មជាតិមានល្បឿនយឺត
 • ជាតិប្រមាណថយចុះស្របគ្នានឹងមរណៈប្រមាណនៅតែទាបដែលជាហេតុនាំឪ្យកំណើនធម្មជាតិមានល្បឿនយឺត
 • អនុវត្តផែនការគ្រួសារ ។

៧. ខ្ញុំយល់ថាការមានកូនច្រើនមិនមែនជាភ័ណ្ឌសំណាងសម្រាប់គ្រួសារនីមួយៗនោះទេ ។

Read More


About Geo

Question: 2095

Article: 52


×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login