Lights
Profile Head

Geo

...

Total Profile Visitors: 35503, Total Views: 2825074

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 210

2020-09-10 22:14

តើការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាលបណ្តាលឲ្យមានគ្រោះថ្នាក់ដូចម្តេចខ្លះ?

#Tages: ចាកចោល សំណល់ គ្រោះថ្នាក់

Last Answer

Geo last answer

ការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាយបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជា៖

  • ក្លិនអសោចិ៍នៃសំរាមទៅលើអ្នករស់នៅជុំវិញ
  • កើតមានសត្វរុយ ជាភ្នាក់ងារចម្លងជម្ងឺ ជាពិសេសរាករូសនិងអាសន្នរោគ
  • ខ្យល់អាកាសមិនបរិសុទ្ធដោយសារការដុតសំរាមនិងធូលីហុយ
  • ប្រឈមមុខជម្ងឺផ្លូវដង្ហើម និងមហារីកដោយសារការដុតសំរាម
  • មេរោគនិងសារធាតុពុល ហូរតាមទឹកជ្រាបចូលទឹកក្រោមដីធ្វើឲ្យខូចគុណភាពទឹក
  • ប៉ះពាល់ដល់សុខភាពជនក្រីក្រដែលរើសរបស់របរនៅលើគំនសំរាម
  • សត្វស្រុកដែលចូលរកចំណី អាចចម្លងមេរោគ និងសារធាតុពុលដល់មនុស្ស ។

Read More


2020-09-10 22:13

តើអ្នកយល់ដូចម្តេចចំពោះការទុកដាក់សំណល់រឹងនិងរាវនៅកម្ពុជាសព្វថ្ងៃ ?

#Tages: ចំពោះ សំណល់

Last Answer

Geo last answer

ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃៈ

  • មិនទាន់មានកន្លែងទុកដាក់កាកសំណល់
  • ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់
  • មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លរ ស្ទឹង បឹង ។

Read More


2020-09-10 22:13

ចូរនិយាយអំពីរបៀបគ្រប់គ្រងសំណល់រាវនៅក្នុងទីក្រុង ។

#Tages: គ្រប់គ្រង សំណល់

Last Answer

Geo last answer

របៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្តាញលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយនោះជាមុនទេ ។ នៅភ្នំពេញមានបណ្តាញលូបង្ហូរទឹកស្អុយ ។ ស្ថានីយ៍បូមទឹក ៩កន្លែង និងអាងស្តុកទឹកមួយចំនួនទៀតដែលត្រូវរៀបចំឡើង ដើម្បីរំដោះទឹកចេញពីទីក្រុងកុំឲ្យលិចលង់លំនៅឋានផ្លូវថ្នល់ជាដើម ។

Read More


2020-09-10 22:12

តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ ? ចូររៀបរាប់ ។

#Tages: បញ្ហា បរិស្ថាន កំណើន នគរូបនីយកម្ម

Last Answer

Geo last answer

បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន៖

  • កង្វក់អាកាសៈ បណ្តាលពីធូលី ផ្សែងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ក្លិនសំរាមរលួយ លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ
  • ការរំខានដោយសំលេងៈ ទាក់ទងនឹងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ( ជាពិសេសគ្រឿងយន្តចាស់ៗ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ សម្លេងយន្តហោះចុះចត ឬចេញដំណើរ
  • កាកសំណល់រាវនិងប្រព័ន្ធលូទឹកស្អុយៈ ការបូមទឹកស្អុយទៅក្នុងទន្លេ និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន រួមជាមួយបណ្តាញលូចាស់ទ្រុឌទ្រោមខូចខាត ទឹកភ្លៀង ហូរមិនទាន់និងលិចចូលលំនៅឋាន
  • បញ្ហាទឹកជំនន់ៈ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងទីក្រុងដោយសាររភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឲ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ ។

Read More


2020-09-10 22:07

ចូរនិយាយអំពីសក្តានុពលភាពផ្នែកទេសចរណ៍នៅកម្ពុជា ?

#Tages: សក្តានុពល ទេសចរណ៍

Last Answer

Geo last answer

សក្តានុពលផ្នែកទេសចរណ៍នៅកម្ពុជាយើង មានដូចជា៖​

  • ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងកែច្នៃ
  • ប្រជាជនមានភាពរួសរាយ រាក់ទាក់
  • មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ទីលានកូនគោល និងសេវាដឹកជញ្ជូន សម្រាប់បំពេញតម្រូវការអ្នកទេសចរណ៍...
  • មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ
  • ប្រទេសមានសុខសន្តិភាព​ស្ថេរភាពនយោបាយ... ។

Read More


2020-09-10 22:07

តើសក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានយ៉ាងដូចម្តេចខ្លះ ?

#Tages: សក្តានុពល កសិកម្ម

Last Answer

Geo last answer

សក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានដូចជា៖

  • ជាតំបន់ដែលអនុគ្រោះដល់ការងារស្រែចម្ការ ផ្ទៃដីមានជីជាតិ សម្បូរត្រី និងការចិញ្ចឹមសត្វ
  • ជាតំបន់ដែលអាចបញ្ចូលទឹកដែលអាចទាក់ទាញការធ្វើវិនិយោគ និងអាចបន្សល់ផលសម្រាប់កែច្នៃ និងនាំចេញ
  • ការយល់ដឹងរបស់ប្រជាកសិករយើងលើការធ្វើជម្រើសពូជការប្រើប្រាស់ជី បច្ចេកទេស ដាំដុះ ការការពារ និងការថែទាំ... ។

Read More


2020-09-10 22:06

តើប៉ូលកំណើន ( ប៉ូលសេដ្ឋកិច្ច ) សំខាន់ៗមាននៅខេត្តណាខ្លះ ?

#Tages: ប៉ូល កំណើន សេដ្ឋកិច្ច

Last Answer

Geo last answer

លកំណើន ( ប៉ូលសេដ្ឋកិច្ច ) សំខាន់ៗមាននៅតាមខេត្តដូចជា៖

  • រាជធានីភ្នំពេញជាប៉ូលទី១
  • ខេត្តព្រះសីហនុជាប៉ូលទី២
  • ខេត្តសៀមរាបជាប៉ូលទី៣ ។

Read More


2020-09-10 22:06

តើប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែកអ្វីខ្លះ ?

#Tages: សក្តានុពល សេដ្ឋកិច្ច

Last Answer

Geo last answer

ប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែក៖

  • សក្តានុពលផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម
  • សក្តានុពលផ្នែកកសិកម្ម
  • សក្តានុពលផ្នែកទេសចរណ៍
  • សារៈសំខាន
  • ផ្នែកការដឹកជញ្ជូន ( សក្តានុពលផ្នែកគមនាគមន៍ ) ។

Read More


2020-09-10 22:06

តើគេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ ?អ្វីខ្លះ ?

#Tages: ឋានានុក្រម ក្រុង

Last Answer

Geo last answer

គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖

  • ខេត្ត ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជាៈ កំពង់ចាម ក្រុងភ្នំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច ( វិនិយោគទុនជាតិ និងអន្តរជាតិ )
  • ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនដូចជាៈ ខេត្តកំពង់ចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
  • ខេត្តក្រុងផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ៈ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើនហើយអាចទាក់ទាញភ្ញៀវចូលមកទស្សនា បានច្រើនមានដូចជាៈ ខេត្តសៀមរាប ក្រុង ភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
  • ខេត្តក្រុងផ្សារភ្ជាប់នឹងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឹងហើយអាឆ្លងកាត់ដើម្បីដឹកអ្នកដំណើរនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង...
  • ខេត្តផ្សារភ្ជាប់និងសេដ្ឋកិច្ចព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេសជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖ ច្រកចាំយាម (កោះកុង ) ,ច្រកផ្សារព្រំ ( ប៉ៃលិន ), ច្រកប៉ោយប៉ែត ( បន្ទាយមានជ័យ ) , ច្រកបាវិត ( ស្វារៀង ) ,ច្រកភ្នំដិន( តាកែវ ) ,​ច្រកជ្រៃ ធំនិងក្អមសំណ ( កណ្តាល ) និងច្រកព្រំដែនដទៃទៀត មានដូចជាៈ ច្រកសំពៅលូន ( បាត់ដំបង ) , ច្រកដាក់ដាំ ( មណ្ឌលគិរី ) , ច្រកអូយដាវ ( រតនគិរី ) ,ច្រកត្រពាំងថ្លុង ( កំពង់ចាម ) ...
  • ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយៈ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជាៈ ខេត្តតាកែវ ,ព្រៃវែង,កំពង់ឆ្នាំង , កំពត់ , និងកំពង់ធំ ។
  • ខេត្តដាច់ស្រយោលៈ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាព្រះវិហារ ស្ទឹងត្រែង រតនគិររី មណ្ឌលគិរី និងក្រចេះ ។

Read More


2020-09-10 21:55

តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យប្រជាជនមានការចូលចិត្តរស់នៅតំបន់ភ្នំនិងខ្ពង់រាប ។

#Tages: ប្រជាជន តំបន់ ខ្ពង់រាប

Last Answer

Geo last answer

ដើម្បីឲ្យប្រជាជនមានការចូលចិត្តរស់នៅតំបន់ភ្នំនិងខ្ពង់រាបគឺៈ

  • អភិវឌ្ឍន៍តាមសហគមន៍ឲ្យបានល្អប្រសើរ
  • កសាងប្រព័ន្ធផ្លូវគមនាគមន៍
  • សាងសង់សាលារៀន
  • សាងសង់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ
  • រៀបចំដីសម្រាប់សំណង់លំនៅដ្ឋាន និងដីសម្រាប់កសិកម្ម
  • ដំណោះស្រាយទឹក ភ្លើង
  • បង្កើតរោងចក្រសិប្បកម្ម ឧស្សាហកម្ម
  • ការពារនិងរក្សាសន្តិសុខនៅតំបន់នោះឲ្យបានល្អប្រសើរ... ។

Read More


About Geo

Question: 2095

Article: 52


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login