Ask
Websites Login
Lights
Morality

  • Morality ដូចម្ដេចដែលហៅថាការបាក់ស្បាត ? តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតមានជំងឺបែបនេះឡើង ? (1 answers, 0 comments) Reply

    សួរអំពី៖ការបាក់ស្បាត ជំងឺ

    ចម្លើយពី Morality

    ការធ្លាក់ទឹកចិត្តជាជំងឺកើតមានឡើងពីការប៉ះទង្គិចផ្លូវចិត្តក្នុងព្រឹត្តិការណ៍ពោរពេញដោយក្ដីរន្ធត់ ។​ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺនេះឡើងគឺដោយសារតែមនុស្សជួបប្រទះនូវព្រឹត្តិការណ៍ដូចជា​សង្គ្រាម ការរំលោភបំពាន ការធ្វើទារុណកម្ម ការគំរាមគំហែង ការបាត់បង់ជីវិត ការប្រឈមមុខនឹងសុខភាពរាងកាយរបស់ខ្លួនឯងឬអ្នកដទៃ ជាប់ពទ្ធនាគារ គ្រោះថ្នាក់ធ្ងន់ធ្ងរ ភ្លើងឆេះ ឬ ចោរប្លន់និងគ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះទឹកជំនន់​ ខ្យល់ព្យុះរញ្ជូយដីជាដើម ។

  • Morality ដូចមេ្ដចដែលហៅថា ការធ្លាក់ទឹកចិត្ត ? តើមានដូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតជំងឺនេះកើតឡើង ? (1 answers, 0 comments) Reply

    សួរអំពី៖ការធ្លាក់ទឹកចិត្ត ជំងឺ បណ្ដាល

    ចម្លើយពី Morality

    ជំងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាប់ចុះនៃអារម្មណ៍ដែលនាំឲ្យមានការក្រៀមក្រំបាត់បង់ភាពសប្បាយរីករាយនិងបាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន ។ មូលហេតុដែលបណ្ដាលឲ្យកើតមានជំងឺធា្លក់ទឹកចិត្តបណ្ដាលមកពីបាត់បង់អ្វីមួយដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាសការបង់បាត់ទ្រព្យសម្បតិ្តផ្ទះ​សំដែងឬក៏ការងារទារុណកម្មមានការរំលោភបំពាន ការងារភាពអាម៉ាស់ជាដើម ។

  • Morality ចូរសិក្សាទៅលើអ្នកដែលមានបញ្ហាផ្លូវចិត្ត-សង្គមនៅក្នុងសហគមន៍របស់អ្នកឲ្យបាន៣ នាក់ ។ (1 answers, 0 comments) Reply

    សួរអំពី៖បញ្ហាផ្លូវចិត្ត សង្គម សហគមន៍

    ចម្លើយពី Morality

    មនុស្សដែលមានបញ្ហាផ្លូវចិត្ត-សង្គម ៖

    • ករណីទី១ លោក A កើតជំងថប់អារម្មណ៍ ។ គាត់ចេះតែពិបាកចិត្តធុញថប់ក្នុងចិត្តមូលហេតុដោយសារតែជីវិតរបស់គាត់ក្រីក្រ គ្មានការងារធ្វើ ។
    • ករណីទី២​​ កុមារី B កើតជំងឺបាក់ស្បាត ។ នាងចេះតែមានអារម្មណ៍ឆាប់មួ​​​ម៉ៅវក់វីចិត្តគំនិត​ មានការប្រុងប្រយ័ត្នហួសហេតុ និងមានអារម្មណ៍ភ័យខ្លាចរន្ធត់ពេលឃើញប្រុសៗ ។ នាងកើតជំងឺនេះដោយសារតែនាងធ្លាប់ត្រូវបានគេវាយធ្វើបាបដោយមនុស្សនោះគឺ ឪុពុករបស់នាងធ្លាប់បានប្រព្រឹត្តអំពើហិង្សា នៅក្នុងគ្រួសារហើយធ្លាប់បានវាយធ្វើបាបរូបនាង ​និងម្ដាយរបស់នាងធ្វើឲ្យមានរបួសធ្ងន់ធ្ងរជាច្រើនលើកជាច្រើនសារនៅពេលកន្លងមក ។
    • ករណីទី៣ អ្នកស្រី​ C កើតជំងឺចិត្តកាយវិបល្លាស ។ គាត់ចេះតែឈឺក្បាល វិលមុខ ណែនដើមទ្រូង និង ឈឺចាប់ ម្ដងត្រង់នេះម្ដងត្រងនោះ​ ។ គាត់តែងតែទៅពិគ្រោះជាមូយគ្រូពេទ្យេជាញឹកញាប់ តែលទ្ធផលមិនអាចរកឃើញ នូវមុខសញ្ញាណាមួយថានាងមានជំងឺអ្វីឡើយ ។ ​( នេះគ្រាន់តែជាចម្លើយឧទាហរណ៍គំរូប៉ុណ្ណោះចម្លើយគឺស្ថិតនៅលើសិស្សខ្លួនឯង ) ។
  • Morality តើមានវិធី និងអន្ដរាគមន៍អ្វីខ្លះដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត-សង្គម ? ចូរពន្យល់ ។ (1 answers, 0 comments) Reply

    សួរអំពី៖អន្ដរាគមន៍ ផ្លូវចិត្ត សង្គម បញ្ហា

    ចម្លើយពី Morality

    មានវិធី និងអន្ដរាគមន៍ដល់អ្នកដែលមានបញ្ហាផ្លូវចិត្ត-សង្គម

     វិធី

    • អ្នកជំងឺត្រូវមានពេលគ្រប់គ្រាន់សម្រាប់សម្រាក់ចិត្តកាយ
    • មានការអនុគ្រោះអត់អោន
    • រារាំងកុំឲ្យមានព្រឹតិ្តការណ៍អ្វីៗកើតឡើង ឬ បម្រុងកើតឡើងជាថ្មីទៀត
    • ចាត់ទុកព្រឹតិ្តការណ៍ដែលប៉ះទង្កិចផ្លូវចិត្ត ដែលខ្លូនធ្លាប់ជួបប្រទះកន្លងមក ថាជាបទពិសោធន៍ ឬ ជាមេរៀនមួយសម្រាប់ជីវិតរបស់ខ្លួន
    • បង្ហាញមេរៀន ឬ​ បទពិសោធន៍ទាំងអស់នោះ ដល់អ្នកដែលមានការប៉ះទង្កិចផ្លូវចិត្ត
    • លើកទឹកចិត្ត ដល់អ្នកដែលមានការប៉ះទង្កិចផ្លូវចិត្តឲ្យស្វែងរកដំណោះស្រាយ ដោយមានការគាំទ្រពីសំណាក់ ក្រុមគ្រួសារ មិត្តតភក្ដី​ និង សហគមន៍ ។

    អន្ដរាគមន៍

    + រៀបចំក្រុមមនុស្ស ដែលមានបញ្ហាស្រដៀងគ្នាឲ្យធ្វើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក

    +​ គ្រួសារសហគមន៍ត្រូវធ្វើ គំរោងព្យាបាលរយៈពេលយូរដើម្បីជួយអ្នកជំងឺដូចជា ៖

    • ប្រសិនបើអ្នកជំងឺមិនទាន់បានទទួលការពិនិត្យលើជំងឺផ្លូវកាយត្រូវនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ​ ដើម្បីឲ្យពេទ្យពិនិត្យ
    • ត្រូវធ្វើឲ្យអ្នកជំងីមានការជឿទុកចិត្តថារោគសញ្ញានេះមិនមែនជាការចាប់ផ្ដើមនៃជំងឺធ្ងន់ធ្ងរទេវាគ្រាន់តែជាបញ្ហាផ្លូវចិត្តបនិ្តចបន្ដូច
    • បង្ការអ្នកជំងឺ កុំឲ្យធ្លាក់ទៅក្នងជំងឺចិត្តវិកលធ្ងន់ធ្ងរដោយផ្ដល់ព្យាបាលជា ប្រចាំ ។
    • ការព្យាបាលអាចធ្វើឡើងតាមរយៈបុគ្គលសុខភាពក្នុងសហគមន៍ ដើម្បីជួយថែទាំអប់រំគ្រួសារ សាច់ញាតិ និងអ្នកជិតខាង
    • គប្បីព្យាយាមបំផុតអ្នកជំងឺឲ្យស្មគ្រ័ចិត្តវិលត្រលប់ទៅធ្វើការងារជាធម្មតាវិញ ហើយធ្វើឲ្យគេគិតថាខ្លួនគេជាចំណែកមួយនៃសហគមន៍
    • សកម្មភាពហាត់ប្រាណការសម្រាក់ចិត្តកាយ ឲ្យបានគ្រប់គ្រាន់ និងការកំសាន្ដសប្បាយផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងដល់អ្នកដែលមានការប៉ះទង្កិចផ្លូវចិត្ត ។
  • Morality ចូរប្រៀបធៀបការធ្លាក់ទឹកចិត្ត និង ការបាក់ស្បាត ។ (1 answers, 0 comments) Reply

    សួរអំពី៖ធ្លាក់ទឹកចិត្ត ការបាក់ស្បាត

    ចម្លើយពី Morality

    ការធ្លាក់ទឹកចិត្ត និងការបាក់ទឹកចិត្ត ៖

    + ការធ្លាក់ទឹកចិត្ត

    • មានភាពក្រៀមក្រំ
    • មានភាពសោកសៅ
    • អស់សង្ឃឹម
    • ចង់ធ្វើទុក្ខទោសខ្លួនឯង
    • ងាយយំ
    • បាត់បង់ការចាប់អារម្មណ៍លើវត្ថុផ្សេងៗជុំវិញខ្លួន
    • ព្រួយបារម្ភ
    • អន្ទះសាតាតឹងក្នុងចិត្តក្នុងអារម្មណ៍
    • គ្មានការសប្បាយរីករាយ
    • គ្មានកម្លាំងកំហែង
    • ឆាប់នឿយហត់
    • ស្រក់ទម្ងន់
    • មូលហេតុបណ្ដាលមកពីការបាត់បង់មនុស្សជាទីស្រលាញ់ ប្រាក់កាស ការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសំបែង ឬ ក៏ការរងទារុណកម្ម មានការរំលោភបំពាន និង ការរងភាពអាម៉ាស់ជាដើម ។​

    + ការបាក់ស្បាត

    • មានការភ័យខ្លាំង
    • មានភាពតែតោល គ្មានទីពំនឹង​​ ឬ ភ័យរន្ធត់
    • ចង់ចាំរឿងអាក្រក់ដែលនាំឲ្យរំខានចិត្ត ឬ យលសប្ដិឃើញព្រឹត្តិការណ៍នោះ
    • អ្នកជំងឺមានការប្រុងប្រយ័ត្នហួសហេតុ
    • ឆាប់មួម៉ៅ
    • វក់វីចិត្តគំនិត
    • មូលហេតុដោយសារតែមនុស្សជួបប្រទះនូវព្រឹត្តិការណ៍ដូចជា សង្គ្រាម ការរំលោភបំពាន ការធ្វើទារុណកម្ម​ ការគំរាមកំហែង ការបាត់បង់ជីវិត ការប្រឈមមុខនឹងបញ្ហា​ សុខភាព​​​ ​រាងកាយរបស់ខ្លួនឯង​​ ឬ អ្នកដទៃជាប់ពន្ធធានាគារ គ្រោះថ្នាក់ោធ្ងន់ធ្ងរ ភ្លើងឆេះ ឬ ចោរប្លន់ និង គ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ជាដើម ។
  • Morality ចូរពន្យល់ពីការថប់អារម្មណ៍ និង ជម្ងឺចិត្តកាយ វិបល្លាស ។ (1 answers, 0 comments) Reply

    សួរអំពី៖ថប់អារម្មណ៍ ជម្ងឺចិត្តកាយ វិបល្លាស

    ចម្លើយពី Morality

    ការថប់អារម្មណ៍ និង ជម្ងឺចិត្តកាយ វិបល្លាស ៖

    • ការថប់អារម្មណ៍ គឺជាកត្តាដំបូងដែលបានលេចឡើងនៅពេលដែលបុគ្គលម្នាក់ ព្យាយាមទប់ជម្ងឺភ័យព្រួយ ដូចជាការបារម្ភនឹងកង្វះខាតចំណីអាហារ ជម្រកមិនសមរម្យភាពគ្មានការងារធ្វើគ្រោះថ្នាក់ ដែលបណ្ដាលមកពីហេតុការណ៍ផ្សេងៗ ជម្លោះក្នុងគ្រួសារជម្ងឺដង្កាត់ឬការទទួលបន្ទុកការងារច្រើនហួសហេតុជាដើម ។ ការថប់អារម្មណ៍ជាជំងឺផ្លូវចិត្តកម្រិតស្រាល ទាប់ទងការភ័យខ្លាច និង ការព្រួយបារម្ភ ។
    • ជំងឺចិត្តកាយវិបល្លាស គឺជាត្អូញត្អែររបស់អ្នកជំងឺពីបញ្ហាផ្លូវកាយដែលបណ្តាលមកពីផ្លូវចិត្ត ។​ អ្នកជំងឺមានការត្អូញត្អែររបស់កើតលើរូប រាងកាយរបស់គេដូចជាការឈើក្បាល វិលមុខ​ ណែនដើមទ្រូង និង​ឈឺចាប់ ក្នុងខ្លួនម្ដងត្រង់នេះម្តងនោះ ។ ជួនកាលត្អូញត្អែររបស់គេបានបាត់ឬស្រាកស្រានមួយរយៈតែមិនយូរប៉ុន្មានទេគេនឹងចាប់ផ្តើមត្អូញត្អែរមុនដដែល ។
  • Morality ហេតុអ្វីបានយើងសិក្សាអំពីបញ្ហាចិត្ត សង្គម ? តើបញ្ហាចិត្តសង្គមមានអ្វីខ្លះ ? ចូររៀបរាប់ ។ (1 answers, 0 comments) Reply

    សួរអំពី៖បញ្ហាចិត្ត សង្គម សិក្សាអំពី

    ចម្លើយពី Morality

    បានជាយើងត្រូវសិក្សាពីបញ្ហាចិត្ត សង្គមព្រោះ វាជាបញ្ហាមួយដែលតែងតែ កើតមានឡើងចំពោះមនុស្សមួយចំនួនដែលមានទំនាក់ទំនងនៅក្នុងសង្គម ។ គោលបំណងនៃការសិក្សា គឺ ដើម្បីស្គាល់និងរកឲ្យឃើញពីមូលហេតុផ្សេងៗ នៃបញ្ហាចិត្តសង្គម​ និងដំណោះស្រាយមួយសមស្របដើម្បីអ្នកដែលកើតមានបញ្ហានេះ មានអារម្មណ៍ធូរស្រាលនិងល្អប្រសើរ​ឡើងវិញ ។

    + បញ្ហាចិត្ត​សង្គមមាន ៖  

    • ការថប់អារម្មណ៍
    • ជំងឺចិត្តកាយវិបល្លាស​
    • ការធ្លាក់ទឹកចិត្ត
    • ការបាក់ស្បាត
    • ការតានតឹងចិត្ត
    • ការរបូសផ្លូវចិត្ត  ឬ វិបត្តិផ្លូវចិត្តការកាត់ស្លុតដែលកើតមានរយៈពេលយូរជាដើម​ ។
  • Morality តើបញ្ហាចិត្ត សង្គមជាអ្វី ? (1 answers, 0 comments) Reply

    សួរអំពី៖បញ្ហាចិត្ត សង្គម

    ចម្លើយពី Morality

    បញ្ហាចិត្តសង្គមគឺជាការប៉ះទង្គិចផ្លូវចិត្តរបស់មនុស្សទៅនឹងព្រឹត្តិការណ៍សង្គម ។ ការប៉ះទង្គិចចិត្តជារបួសផ្លូវអារម្មណ៍ឬ ការតក់ស្លុតដែលបំផ្លាញការអភិវឌ្ឍផ្លូវចិត្ត​ របស់មនុស្សរយៈពេលយូរហើយក៏ជាពិសោធផ្ទាល់ខ្លួនរបស់បុគ្គល ដែលកំណត់ថាតើព្រឹត្តិការណ៍នោះ ជាការប៉ះទង្គិចដលផ្លូវចិត្តរបស់គេ​ ពិត ឬយ៉ាងណា​ ។ ព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្តជាព្រឹតិ្តការណ៍ទាំងឡាយណាដែលបង្កឲ្យមាន សេចក្ដីរន្ធត់ភាពគ្មានទីនឹងការគ្រោះថ្នាក់​​  រងរបួសធ្ងន់ធ្ងរ ឬ មរណភាព ។​

  • Morality ចូរពន្យល់ពីការផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋព្រល័យពូជសាសន៍ ? (1 answers, 0 comments) Reply

    សួរអំពី៖ផ្ដន្ទាទោស បទឧក្រិដ្ឋ ព្រល័យ ពូជសាសន៍

    ចម្លើយពី Morality

    ការផ្ដន្ទទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ត្រូវបានធ្វើឡើងដោយតុលាការអន្ដរជាតិ ដែលជាតុលាការពិសេសត្រូវបានគរបង្កើតឡើងនៅទីក្រុងនូរីមប៊ើត នៃប្រទេស អាល្លឺម៉ង់ និងទីក្រុង តូក្យូនៃ ប្រទេស ជប៉ុន ដើម្បីចោទប្រកាន់ពីបទសង្រ្គាមឈ្លានពាន និងផែនការទុកជាមុននិង ការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។​ ទោះបីអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ត្រូវបានគេដា​ក់បញ្ចូលក្នុងច្បាប់អន្តរជាតិយ៉ាងណាក៏ដោយ ក៏និយមន័យស្ដីពីអំពើនេះ​​មិនទទួលបានការយល់ព្រមពីអ្នកប្រាជ្ញ ឬ អ្នកនយោបាយនានានោះទេ ។ ​បើតាមផ្លូវច្បាប់បញ្ជាក់ណាមួយនិយាយពីអំណាចឆន្ទៈរបស់អង្គការសហប្រជាជាតិ​ ដើម្បីបង្ការបញ្ឈប់និងផ្ដន្ទាទោស​ក្រិដ្ឋកម្មប្រល័យពូជសាសន៍បានឡើយ​ ។ ការបង្កើតតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ នៅក្នុងទសវត្សរ៍ឆ្នាំ​ ១៩៩០ ការវិចិ្ឆយទោស​ បានប្រព្រឹត្ដទៅចំពោះករណីឧក្រិដ្ឋកម្មអន្ដរជាតិឆ្នាំ ២០០២ ពិភពលោកមានមូលដ្ឋាន​ និងសក្ដានុពលក្នុងការនាំឧក្រិដ្ឋជន ប្រល័យពូជសាសន៍កាន់តែច្រើនទៅកាន់ប្រព័ន្ធយុតិ្ដធម៌ ។ សម្រាប់នៅកម្ពុជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋប្រល័យពូជសាសន៍ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីរិត ( ច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ១៨៤ ) ។

  • Morality ចូរនិយាយពីផលអាក្រក់នៃអំពើប្រល័យពូជសាសន៍ ។ (1 answers, 0 comments) Reply

    សួរអំពី៖ផលអាក្រក់ ប្រល័យ ពូជសាសន៍

    ចម្លើយពី Morality

          អំពើប្រល័យពូជសាសន៍បាននាំមកនូវមហន្ដរាយ និងសេចក្ដីសោកសង្រេងយ៉ាងច្រើនឥតគណនា ដូចជា ការបំផ្លាញ​ទ្រព្យសម្បត្តិ​ សម្ភារៈ ហេដ្ឋាចេនាសម្ព័ន្ធ វប្បធម៌ សាសនា ការសម្លាប់មនុស្ស​រាប់លាននាក់ ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​ ទៅលើកុមារ អ្នកទោស ឬ ក្រុមមនុស្សដែលជាកម្មវត្ថុនៃការសម្លាប់រង្គាល់ ការរើសអើងជាតិពន្ធុ​ អំពូរ និង សាសនា​ ការរំលោភផ្លូវភេទទៅលើនារី ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការរំលោភសិទិ្ធមនុស្ស ការបំបិទសេរីភាព ការមិនគោរពច្បាប់អន្តរជាតិ និងការប្រព្រឹត្តអំពើអមនុស្សធម៌ជាច្រើនទៀតរាប់មិនអស់ ។​​ លើសពីនេះទៅទៀតអំពើប្រល័យពូជសាសន៍បានបន្សល់ទុកនូវបញ្ហាជាច្រើនទៀត​ ដូចជា​ កុមារកំព្រា ស្រ្ដីមេម៉ាយ ភាពក្រីក្រ ភាពអវិជ្ជា ភាពបាក់ស្បាត ពិការភាពការមិនទុកចិត្ត​គ្នា ឬ ការគ្មានជំនឿលើគ្នាទៅវិញទៅមក​ និង បាត់បងសមត្ថភាពពលកម្មជាដើម ។

×

×

One more step

Please login to share your idea

Register Login