Lights
Profile Head

សីលធម៌

...

Total Profile Visitors: 13473, Total Views: 1555982

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 122

2020-01-20 22:45

ជំរឿនផ្ដល់ទិន្នន័យដ៏មានប្រយោជន៍ និងតម្រង់ទៅរកតម្រូវការចាំបាត់។ តើការធ្វើជំរឿនផ្ដល់ប្រយោជន៍អ្វីខ្លះដល់ក្រសួងអប់រំ យុវជន និងកីឡា?

#Tages: ជំរឿន ទិន្នន័យ  ប្រយោជន៍ ក្រសួងអប់រំ យុវជន កីឡា

Last Answer

សីលធម៌ last answer

ជំរឿនផ្ដល់ទិន្នន័យដ៏មានប្រយោជន៍ និងតម្រង់ទៅរកតម្រូវការចាំបាច់។ ជំរឿនជាការរាប់ចំនួនប្រជាជនទាំងប្រុងស្រី ក្មេងចាស់ រួមទាំងកុមារទាំងអស់ក្នុងប្រទេសមួយក្នុងដំណាក់កាលមួយ​ ដើម្បីប្រមូលទិន្នន័យចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការធ្វើផែនការអភិវឌ្ឍ។ ជំរឿនបានផ្ដល់ទីន្នន័យ ដ៏មានប្រយោជន៍ដូចជា ព័ត៌មានអំពីនិន្នាការកំណើប្រជាជន រចនាសម្ព័ន្ធភេទ អាយុ កម្រិតអាយុកាលអត្រាមរណប្រមាណ អត្រាកំណើត ចលនាបម្លាស់ទីលំនៅនិន្នាការនគររូបនីយកម្ម ហើយនឹងចរិតលក្ខណៈដទែទៀតរបស់ប្រជាជន។ ការធ្វើជំរឿនផ្ដល់ប្រយោជន៍ដល់ក្រសួង អប់រំ យុវជន និងកីឡាតាមរយៈការផ្ដល់ទិន្នន័យអំពី៖

  • ចំនួនកុមារ(ពី០ឆ្នាំដល់១៨ឆ្នាំ សរុបធៀបនឹងចំនួនមនុស្សពេញវ័យសរុប
  • ចំនួនកុមារដែលដល់់អាយុចូលរៀននិង​ ចំនួនកុមារដែលកំពុងរៀនក្នុងសាលា
  • ចំនួនគ្រូបង្រៀនដែលមានធៀបទៅនឹងសិស្សដែលកំពុងរៀននៅក្នុងសាលា
  • ចំនួនសាលារៀនតាមកម្រិតសិក្សានីមួយៗដែលមាននៅតាមមូលដ្នាន ឬតំបន់នីមួយៗ
  • ចំនួនកុមារតាមកម្រិតអាយុនីមួយៗដែលកំពុងសិក្សានិងដែលនៅក្រៅសាលា
  • កម្រិតជីវភាពរបស់ប្រជាជននៅតាមមូលដ្នាននីមួយៗ

តាមរយៈការវិភាគទិន្នន័យ័សំខាន់ៗដែលទទួលបានពីការធ្វើជំរឿន ក្រសួងអប់រំយុវជន និងកីឡា មានលទ្ធភាពនឹងបំពេញបានត្រូវការចាំបាច់របស់មូលដ្នាន ឬតំបន់នីមួយៗតាមរយៈការលើក និងអនុវត្តផែនការបន្ដ សម្រាប់អភិវឌ្ឍវិស័យអប់រំ។

Read More


2020-01-20 22:41

មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សាកូនចៅជាពលរដ្ឋល្អ។ កូនចៅមានករណីកិច្ច ចិញ្ចឹមមាតាបិតាដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។ ចូរពន្យល់ឪ្យបានក្បោះក្បាយ។

#Tages: ទំនៀមទម្លាប់ខ្មែរ កាតព្វកិច្ច មាតាបិតា

Last Answer

សីលធម៌ last answer

មាតាបិតាមានកាតកិច្ចចិញ្ចឹមថែរក្សាកូនចៅជាពលរដ្ឋល្អដោយ៖

  • ត្រូវចិញ្ចឹមថែរក្សាកូន មានព្រហ្មវិហារធម៍ចំពោះកូន
  • អប់រំកូនឪ្យប្រព្រឹត្តតែអំពើសុចរិត សច្ចៈ ទៀងទាត់
  • អប់រំកូនឪ្យចេះគោរពសមាជិកគ្រួសារតានឋានៈ ចេះគោរពចាស់ព្រឹទ្ធាចារ្យ
  • ត្រូវធ្វើជាគំរូល្អ និងផ្ដល់ភាពកក់ក្ដៅដល់កូន ធ្វើឪ្យកូនមានទំនុកចិត្តលើយើង
  • ស្វែងរកអនាគតឪ្យពួកគេ (ផ្ដល់ចំណេះដឹង ទ្រព្យសម្បត្តិ រៀបចំគ្រូសារ។

+ កូនមានករីយកិច្ចចិញ្ចឹមមាតាបិតាដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ៖

  • បុត្រធីតាជាអ្នកមានតញ្ញូកតវេទី
  • បុត្រធីតាជាអ្នកធ្វើកិច្ចការជំនួស
  • បុត្រធីតាជាអ្នកខ្វល់ខ្វយក្នុងការធ្វើកុសលឧទ្ទិសជូនលោកនៅពេលលោកចែកឋានទៅ។

Read More


2020-01-20 22:34

ចូរពន្យល់តម្លៃពីធម្មជាតិក្នុងប្រទេសក្របខណ្ឌតម្លៃ និងសីលវិជ្ជាដោយលើកឧទាហរណ៍មកបញ្ជាក់។

#Tages: ធម្មជាតិ ក្របខណ្ឌ តម្លៃ សីលវិជ្ជា

Last Answer

សីលធម៌ last answer

តម្លៃពីធម្មជាតិគឺជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាពឬលក្ខណៈដែលវត្ថុអ្វីមួយមានស្រាប់ក្នុងវត្ថុដែលមានពីធម្មជាតិមាន៖

  • សោភណភាព
  • ពុទ្ធិ
  • សច្ចភាព
  • សុភមង្គល
  • សេចក្ដីរីករាយខាងផ្លូវចិត្ត
  • មិត្តភាព
  • សេចក្ដីគោរព
  • ស្នាដៃសិល្បៈ។

Read More


2019-11-28 14:53

តើអំណាចតុលាការជាអ្វី ? តើឯករាជភាពនៃអំណាចតុលាការមានន័យដូចម្តេច ?

#Tages: អំណាច តុលាការ ឯករាជភាព

Last Answer

សីលធម៌ last answer

អំណាចតុលាការ សំដៅដល់អង្គចៅក្រមហើយជាអំណាចឯករាជមិនស្ថិតក្រោមបញ្ជាអំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិឡើយ និងមានតួនាទីជំនុំជំរះក្តី ​រកយុត្តិធម៌ ការពារសេរីភាព ជូនប្រជាពលរដ្ឋ  ។

ឯករាជភាពនៃអំណាចតុលាការមានន័យថា៖

  • ការកាត់ក្តីរបស់ចៅក្រម មិនស្ថិតក្រោមអំណាចណាមួយឡើយ
  • ចៅក្រមទាំងឡាយត្រូវកាត់ក្តីតាមគតិយុត្តិធម៌ លើហេតុការណ៍ដែលមានចំពោះមុខ
  • ចៅក្រមត្រូវអនុវត្តដោយមិនញញើត និងការកៀបសង្កត់ ឬការគម្រាមកំហែងណាមួយ
  • ចៅក្រមមិនត្រូវក្តីតែចំពោះភាគីណាមួយ ហើយទាត់ចោលភាគៅផ្សេងទៀត
  • ចៅក្រមត្រូវតែជាអ្នកសុច្ចរិក និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុងារ ។ 

Read More


2019-11-28 14:53

តើពុទ្ធសាសនានិងសិទ្ធិមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចម្តេចខ្លះ ?

#Tages: សិទ្ធិ ការរៀបចំ សង្គម

Last Answer

សីលធម៌ last answer

ពុទ្ធសាសនា និងសិទ្ធិមនុស្សបានចូលរួមចមណែកក្នុងការរៀបចំសង្គមដូចខាងក្រោម៖

  • អប់រំមនុស្សទាំងអស់អោយមានមេត្តា ចេះស្រឡាញ់គ្នា មិនរើសអើង
  • អប់រំមនុស្សអោយចេះអាណតិអាសូរគ្នា ចេះជួយគ្នាមានសាមគ្គីភាពផ្ទៃក្នុង
  • អោយមនុស្សចេះគោរពសិទ្ធិរស់រានមានជីវីតមនុស្សសត្វនិងជីវីតបរិស្ថាន
  • គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ រស់រានមានជីវីតមនុស្សសត្វនិងជីវីតបរិស្ថាន
  • គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ គោរពប្រយោជន៍បុគ្គលនិងប្រយោជន៍សាធារណៈមិនប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់ ដែលបង្កវិនាសកម្មដល់សង្គម
  • មានសម្មាអាជីវៈគឹមិនប្រកបរបបជួញដូរខុសច្បាប់ មានជួញដូរផ្លូវភេទ គ្រឿងញៀនគោរពច្បាប់សង្គម
  • ហាមប្រាមក្នុងការប្រព្រឹត្តខុសក្នុងផ្លូវកាម គោរពសិទ្ធិបន្តពូជ សិទ្ធិរស់ជាគ្រួសារ សិទ្ធិរស់នៅថ្លៃថ្នូរ សិទ្ធិនិយាយស្តី និងសិទ្ធិទទួលព័ត៌មានពិត
  • មិនសេពគ្រឿងស្រវឹងដែលជាប្រភពនាំមានគ្រោះថ្នាក់ដល់ខ្លួន និងដល់សង្គម
  • អប់រំអោយចេះអត់ឱនខន្តី ដោះស្រាយបញ្ហាដោយសន្តិវីធី និងប្រកាន់ខ្ជាប់នូវធម៌អហឹង្សា
  • អប់រំមនុស្សអោយម្នាក់ៗប្រកាន់ខ្ជាប់នូវសច្ចៈទៀងត្រង់ សុចរិតនិងយុត្តិធម៌ ៕

Read More


2019-11-28 14:52

ចូរនិយាយពីរបបប្រជាធិបតេយ្យ របបបអភិជនាធិបតេយ្យ និងរបបផ្តាច់ការ ។

#Tages: របបប្រជាធិបតេយ្យ

Last Answer

សីលធម៌ last answer

របបប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុត និងអំណាចសម្រេចចុងក្រោយនៅក្នុងកណ្តប់ដៃ នៃព្រះរាជាតែមួយអង្គឯកគត់ ។​អ្នកគ្រប់ប្រើប្រាស់អំណាចផ្តាច់ការហើយអំណាចនេះគ្មានព្រំដែនឡើយ ។ ព្រះរាជាជាប្រធាននៃអំណាចទាំងបីគឺអំណាចនីតិបញ្ញត្តិ និតិប្រតិបត្តិ​និង តុលាការ  ។ អ្នកដឹកនាំបន្តគឹតាមខ្សែរាជវង្សក្សត្រគ្រងរាជ ។

របបអភិជនាធិបតេយ្យ ជាទម្រង់នៃការដឹកនាំ ដែលអំនាចនយោបាយស្ថិតនៅក្នុងដៃមនុស្សមួយចំនួនតូច ដែលហៅថា ពួកអភិជន ។ វណ្ណៈអភិជនត្រូវបានជ្រើសតាំងឡើងបានចូលរួមយ៉ាងធំធេងក្នុងអំណាចរដ្ឋាភិបាល ចំណែកមហាជនមិនត្រូវបានគេផ្តល់សិទ្ធិអោយចូលរួមក្នុងការគ្រប់គ្រងរដ្ឋាភិបាលឡើយ ។

របបផ្តាច់ការ ជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំមានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយ ។ ក្នុងរបបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំស្ថាប័នរដ្ឋទេ គេច្រើនតែធ្វើការតែងតាំងមន្រ្តីដឹកនាំទាំងនោះ ។

Read More


2019-11-28 14:46

តើមានមូលហេតុអ្វីខ្លះ ដែលបង្កើតអោយមានអនុសញ្ញាស្តីពីសិទ្ធិកុមារ ?

#Tages: មូលហេតុ អនុសញ្ញា សិទ្ធិ

Last Answer

សីលធម៌ last answer

មូលហេតុដែលបង្កើតអោយមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ៖

  • សិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ពីចំនួនប្រជាពល ពីបញ្ហាជីវភាព បញ្ហាសុខភាព និងការអប់រំ
  • ប្រមូលទិន្នន័យដើម្បីធ្វើផែនការអភិវឌ្ឍន៍ប្រទេសជាតិ
  • ដើម្បីធ្វើផែនការអភិវឌ្ឍន៍អោយចំគោលដៅរបស់រដ្ឋាភិបាល និងជំនួយយចំគោលដៅពីបណ្តាលប្រទេសនានា ។

Read More


2019-11-28 14:46

តើបញ្ហាចិត្តសង្គមមានអ្វីខ្លះ ? ហេតុអ្វីបានជាយើងត្រូវសិក្សាពីបញ្ហាចិត្តសង្គម? ចូររៀបរាប់ ។

#Tages: បញ្ហា សិក្សា សង្គម

Last Answer

សីលធម៌ last answer

បញ្ហាចិត្តសង្គមមាន៖

  • ការបង្កអោយមានសេចក្តីរន្ធត់គ្រប់រូបភាព
  • ការបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ
  • ការគំរាមកំហែងខាងផ្លូវចិត្តនិងផ្លូវកាយ
  • ភាពគ្មានទីពឹង ភាពអស់ជំនឿ ភាពអស់សង្ឃឹម
  • បញ្ហាអំពើពុករលួយ ស៊ីសំណូកក្នុងសង្គម
  • អស្ថេរភាពនយោបាយ របបផ្តាច់ការ
  • បញ្ហាហគ្រាប់មីន  ការកាន់កាប់ដី ការឆក់ប្លន់ដីធ្លី
  • ការមិនអនុវត្តច្បាប់ អយុត្តិធម៌ក្នុងសង្គម និទ្ទនភាព
  • អំពើហឹង្សាក្នុងគ្រួសារ ខ្វះភាពកក់ក្តៅ
  • អំពើអនាចារ និងការចាប់រំលោភសេពសន្ធវៈ

បានជាយើងត្រូវសិក្សាបញ្ហាចិត្តសង្គមព្រោះ៖

  • ដើម្បីដោះស្រាយការឈឺចាប់ដោយសារសង្គ្រាមកន្លងមក
  • ដើប្បីរកដំណោះស្រាយត្រឹមត្រូវជូនប្រជាពលរដ្ឋ
  • ផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋអោយមានការតស៊ូ
  • ដើម្បីអោយប្រជាពលរដ្ឋមានសេចក្តីសង្ឃឹមក្នុងជីវីតពួកគេក

ពលរដ្ឋមិនមានការតក់ស្លត់ មានជំនឿមានសេចក្តីសង្ឃឹម ។

Read More


2019-11-28 14:45

តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ ?

#Tages: លទ្ធិប្រជាធិបតេយ្យ

Last Answer

សីលធម៌ last answer

លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមាន៖

  • សិទ្ធិ និងសេរីភាពគឺសំដៅលើអ្វីៗដែលមនុស្សធ្វើដោយគ្មានការគៀបសង្កត់ និងបង្ខិតបង្ខំ
  • សេរីភាពខាងសារព័ត៌មាននិងការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន តាមរយៈប្រព័ន្ធឃោសណាដោយគ្មានការជ្រៀតជ្រែក និងភិតភ័យ
  • ការបង្កើតគណបក្សនយោបាយៈ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតមានសមាគម អង្គការ ឬគណបក្សនយោបាយ
  • ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ៈ ពលរដ្ឋមានសិទ្ធិទាមទារក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ទៅធ្វើការក្នុងរដ្ឋសភារដ្ឋាភិបាលដើម្បីបំរើប្រយោជន៍រួម
  • ការបង្កើតប្រព័ន្ធពហុបក្សៈ ត្រូវទទួលស្គាល់ទស្សនៈពហុបក្ស និងចេះទទួលស្គាល់រាល់ទស្សនៈដែលបានសម្តែងចេញ មិនមែនសុទ្ធតែដូចគ្នា

ការបែងចែកអំណាចដាច់ពីគ្នា គឹអំណាចទាំងបីត្រូវបានបែងចែកដាច់ចេញពីគ្នាគឺ៖

  • អំណាចនីតិប្បញ្ញតិ្ត ( រដ្ឋសភា ព្រឹទ្ធសភា )
  • អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )
  • អំណាចតុលាការ ( អង្គចៅក្រមនិងក្រុមជំនុំជម្រះ ) ។

Read More


2019-11-28 14:44

តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាំមកនូវសារៈប្រយោជន៍អ្វីខ្លះ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ?

#Tages: ជ្រើសរើស ប្រយោជន៍ មូលដ្ឋាន ប្រជាពលរដ្ឋ

Last Answer

សីលធម៌ last answer

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាំមកនូវសារៈប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចជា៖

  • ធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន
  • ធ្វើឲ្យមានប្រព័ន្ធគ្រប់គ្រងបែបវិមជ្ឈការតាមឃុំ សង្កាត់
  • ធ្វើឲ្យមានការការពារអំណាចនយោបាយ និងសេដ្ឋកិច្ចដល់ឃុំ សង្កាត់
  • ធ្វើឲ្យប្រជាពលរដ្ឋអាចសម្រេចជោគវាសនាតាមការជ្រើសរើសតំណាងរបស់ខ្លួន
  • ប្រជាពលរដ្ឋអាចទទួលការអភិវឌ្ឍជាក់ស្តែងនៅតាមមូលដ្ឋាន
  • ពង្រឹងស្ថានភាពនយោបាយ ដោយទទួលការទុកចិត្តពីប្រជាពលរដ្ឋ ។

Read More


About សីលធម៌

Question: 1220

Article: 28


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login