Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ជំងឺឆ្លង ? ជំងឺមិនឆ្លង ?

២. ដូចម្តេចដែលហៅថា ភាពសុំាសកម្ម ? ភាពសុំាអសកម្ម ?

៣. តើជំងឺឆ្លងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអ្វីខ្លះ ?

៤. ក្នុងសារពាង្គកាយមនុស្សមានរបាំងការពារប្រឆាំងនិងភ្នាក់ងារបង្កជំងឺប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

៥. តើក្នុងករណីណាដែលមនុស្សម្នាក់កើតជំងឺទឹកនោមផ្អែម ?

៦. តើអ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចម្តេច ?

៧. ដូចម្តេចដែលហៅថា អាហារថាមពល ? អាហារស្ថាបនារាងកាយ ? អាហារការពាររាងកាយ ?

៨. តើកង្វះវីតាមីន D បណ្តាលឲ្យមានជំងឺអ្វី ?

៩. ដូចម្តេដែលហៅថា កូឡេស្តេរ៉ុលល្អ ? កូឡេស្តេរ៉ុលអាក្រក់ ?

១០. ដើម្បីឲ្យមានសុខភាពល្អតើយើងត្រូវធ្វើដូចម្តេចខ្លះ ?

ចម្លើយ

១. ដែលហៅថា ជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឺ ។

  ដែលហៅថា ជំងឺមិនឆ្លងជា​ជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ ។

២. ដែលហៅថា ភាពសុំាសកម្មជាភាព សុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិងអង់ទីសែនរបស់វីរុសដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំង និងមេរោគជំងឺ ។

ដែលហៅថា ភាពសុំាអសកម្មជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនិងអង់ទីសែនរបស់វីរុសលដោយការចាក់ថ្នាំអង់ទីប្យូទិច ។

៣. ជំងឺអាចឆ្លងតាមរបៀបច្រើនយ៉ាងៈ ឆ្លងពីមនុស្ស សត្វ តាមចំណីអាហារ ទឹក និងតាមវត្ថុមិនស្អាត ។

៤. ក្នុងសារពាង្គកាយមនុស្ស មានរបាំងការពារភ្នាក់ងារបង្កជំងឺចំនួនបីគឺៈ របាំងការពារពីខាងក្រៅ តំណបសុំាមេរោគនិងតំណបរលាក ។

៥. ករណីមានជំងឺទឹកនោមផ្អែម លំពែងគ្មានសមត្ថភាពក្នុងការផលិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ។​​ករណីនេះក្នុងឈាមឬក្នុងទឹកនោមអ្នកកើតជំងឺទឹកនោមផ្អែមមានបរិមាណគ្លុយកូសច្រើន ។

៦. អ្នកកើតជំងឺទឹកនោមផ្អែមមានលក្ខណៈសំគាល់ដូចជាស្រកទម្ងន់ ខ្សោយនិងឃ្លានគ្រប់ពេល ។

៧. ដែលហៅថា អាហារថាមពលគឺ អាហារដែលផ្ទុកគ្លុយស៊ីត ( កាបូនអ៊ីដ្រាត ) និងខ្លាញ់ដែលរាងកាយយើងយកទៅប្រើប្រាស់ដើម្បីផ្តល់ថាមពលសម្រាប់ធ្វើសកម្មភាពផ្សេងៗក្នុងរាងកាយ ។

     ដែលហៅថាអាហារស្ថាបនារាងកាយ គឺអាហារដែលមានជាតិសាច់ ( ប្រូតេអ៊ីន​) ដែលរាងកាយយើងយកទៅប្រើប្រាស់សម្រាបប់ការរីកធំធាត់ការលូតលាស់ ការទ្រទ្រង់និងជួសជុលជាលិការបស់យើង ។

     ដែលហៅថាអាហារកការពាររាងកាយ គឺជាពពួកវីតាមីន និងធាតុខនិជសំខាន់ៗចាច្រើនដែលធ្វើការរួមគ្នាជាមួយ ក្រុមអាហារស្ថាបនារាងកាយ និងក្រុមអាហារថាមពលដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺនិងការបង្ករោគផ្សេងៗ ។

៨. កង្វះវីតាមីន D បណ្តាលឲ្យមានជំងឺ កើតរោគក្រិស ។

៩. ដែលហៅថា កូឡេស្តេរ៉ុលលល្អ ការពារជំងឺស្ទះសរសៃឈាមដោយវា ជ្រាបតាមភ្នាសសរសៃអាកទែ ហើយបញ្ចេញចោលទៅ ក្នុងថ្លើមអាចការពារជំងឺស្ទះ ។

១០. ដើម្បីឲ្យមានសុខភាពល្អយើងត្រូវធ្វើដូចជាៈ

ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ​

គប្បីបរិភោគអាហារឲ្យបានគ្រប់មុខនិងមានអនាម័យ

យើងបរិភោគអាហារមានប្រយោជន៍ក្នុងការចិញ្ចឹមរាងកាយនិងទ្រទ្រង់ជីវិត​

យើងត្រុវសម្អាតផ្ទះសម្បែង ( ក្នុងនិងក្រៅផ្ទះ ) ឲ្យបានស្អាតដើម្បីការពារកុំឲ្យឆ្លងជំងឺដែលបណ្តាលមកពីមេរោគ ។ 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login