Ask
Websites Login

  សំណួរ​

១. តើនៅសម័យអង្គរមានវណ្ណៈអ្វីខ្លះ ? ចូរនិយាយពីតួនាទីរបស់វណ្ណៈនីមួយ ។

២. តើវិស័យនយោបាយមានតួនាទីដូចម្ដេច ?

៣. តើរដ្ឋបាលសម័យអង្គរមានមុខដូចម្ដេច ?

៤. តើសាសនាសម័យអង្គរមានសាសនាអ្វីខ្លះ ? ចូរនិយាយពីសារៈសំខាន់នៃសាសនានីមួយៗ ។

៥. តើលក្ខណៈសម្គាល់នៃប្រាសាទផ្ទាល់ដីខុសគ្នាដូចម្ដេច ?

៦. ចូរប្រៀបធៀបលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម ។

៧. ចូរនិយាយពីដើមកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ ។

៨. តើប្អូនស្គាល់របាំនិងឧបករណ៍ភ្លេងខ្មែរអ្វីខ្លះ ? ចូររៀបរាប់  ។

៩. តើការសិក្សាអប់រំនិងសង្គមកិច្ចមានការរីកចម្រើនដូចម្ដេច ? ព្រោះអ្វី ?

ចម្លើយ

១. នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។

តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖

  • វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។
  • វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ស្រ្ដីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានដើម ។​ ស្រ្ដីអំបូរក្សត្រ ត្រូវរៀបការមួយក្សត្រ​ដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្ដីវិញ នោះកូនដែលដកើតមកពុំអាចរាប់បញ្ជូលក្នុងព្រះរាជវង្សទេ ។
  • វណ្ណៈពួកអ្នកជាឬកសិករ ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ សប្បិករ កសិកររ និងប្រជារាស្រ្ដសាមញ្ញភាគច្រើនជាអ្នកជា ។ ពួកនេះជាមនុស្សមានសិទ្ធិសេរីភាពគ្រប់គ្រាន់ព្រោះពួកគេជាវណ្ណៈកណ្ដាលក្នុងសង្គម ។ ក្រៅពីធ្វើស្រែចំការ គេក៏ឆ្លៀតទំនេរធ្វើសិប្បកម្ម និងជំនួញដើម្បីផ្គត់ផ្គល់ជីវភាពរបស់ខ្លួន ។
  • វណ្ណៈទាសករនិងអ្នកងារ ពួកអ្នកបម្រើអាចនៅបម្រើគេអស់មួយជីវិត ជួនកាលតពូជទៀតផង ។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬ  សត្វពាហនៈផងទាំងផង ។​ ពួកទាសករទាំងនេះដូចគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព ...។

២. វិស័យនយោបាយមានតួនាទី ដូចជាក្រោម ៖

ក. នយោបាយក្រៅប្រទេស

  • តាមលទ្ធិទេវរាជ ព្រះរាជាខ្មែរឈប់ទទួស្គាល់សិទ្ធិគ្រប់គ្រងសេ្ដចជ្វាហើយបានបង្រួបមង្រួមជាតិឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ហ័ង្ក ។​
  • ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយមធ្វើសង្រ្គាម ពង្រីកទឹកដីលើរដ្ឋតូចៗ តែអនុវត្តនយោបាយចង់មិត្តជាមួយប្រទេសធំៗ មានអរិយធម៌រីកចម្រើន ដូចជាប្រទេសជាតិនិងពង្រីកទឹកដី​ ។​

៣. វិស័យរដ្ឋបាលមានមុខងារជាអ្នកគ្រប់គ្រងរដ្ឋ ។

៤. សាសនានៅសម័យអង្គរមាន សាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ។ សារៈសំខាន់នៃសាសនានីមួយៗ គឺ ៖

  • ព្រាហ្មណ៍សាសនា​ តាមលទ្ធិទេវរាជ ធ្វើឪ្យប្រទេសជាតិមានឯកភាពគ្នា​ និងជំនឿជាក់លើព្រះរាជា ។ ម្យ៉ាងទៀតនាំឪ្យមានការកសាងប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះសាសនាដែលព្រះមហាក្សត្រ គោរពបូជា ។
  • ព្រះពុទ្ធសាសនា មានលទ្ធិពុទ្ធរាជ ក្នុងការបង្រួបង្រួមជាតិ ( ក្នុងរាជ្យព្រះបាទជ័យវ័រ្មនទី ៧ ) ។ លទ្ធិនេះក៏សាងប្រាសាទដើម្បីឧទ្ធិដល់អវតារបស់ព្រះពុទ្ធសាសនាមហាយានផងដែរ ។ លើសពីនេះទៀតក៏មានការកសាងសាលាសំណាក់ មន្ទីរពេទ្យសម្រាប់ជាប្រយោជន៍របស់សាធារណជនគ្រប់រូប ។

៥. លក្ខណៈសម្គាល់នៃការភាពខុសរវាងប្រាសាទភ្នំនិងប្រាសាទផ្ទាល់ដី គឺ ៖

  • ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្មជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាឌែង បក្សីចាំក្រុង អង្គរវត្ត បាពូន ប្រែរួម...។
  • ប្រាសាទផ្ទាល់ដី គឺប្រាសាទទាបនឹងដីជាប្រាសាទដែលសង់ផ្ទាល់ដី​ ឬ មានឌឿនទាប ដើម្បីលទ្ធិបុគ្គលនិយម ដូចជាព្រះគោ លលៃវត្តអង្គរ តាព្រហ្ម បន្ទាតឆ្មារ ...។

៦. លទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម មាន ៖

លទ្ធិទេវរាជ

  • ដើម្បីបម្រួលបង្រួមជាតិ
  • ចាត់ទុកព្រះរាជាជាអទិទេព
  • ប្រជាជនមានជំនឿស៊ុបលើព្រះរាជា​
  • ប្រទេសជាតិរីកចម្រើន និងមានវិសាលភាពទីកដីធំធេង

លទ្ធិបុគ្គលនិយម

  • ជាការដឹងគុណចំពោះអ្នកមានស្នាដៃ មាតាបិតា រាជវង្សានុវង្ស
  • ប្រទេសជាតិប្រកាន់បក្សពួកនិយម
  • ប្រជាជនមាននិន្នាការផ្សេងៗគ្នា
  • លែងសូវមានជំនឿលើព្រះមហាក្សត្រ
  • មានការបែកបាក់ផ្ទៃក្នុង
  • ប្រទេសមានសង្គ្រាមដណ្ដើមអំណាចគ្នា

     ដូចនេះសរុបមក លទិ្ធទេវរាជនិយមមានលក្ខណៈល្អប្រសើរព្រោះបានធ្វើឪ្យប្រជារាស្រ្ដមានឯកភាពគ្នា ចេះរស់នៅជាមួយគ្នាដោយសេចក្ដីសុខរីកចម្រើន ហើយមិនប្រកាន់បក្សនិយម ។

៧. ដើម្បីកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ ៖

ក. ដើមកំណើតអក្សរ

          នៅសម័យនគរភ្នំ “ ហ្វូណន “ គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ក្នុងភូមិភាគញ៉ាត្រាង ( យូនខាងត្បូង )  ជាសិលាចារឹកដំបូងបង្អស់ជាភាសាសំស្រ្កឹត ។ បើតាមការសិក្សាប្រៀបធៀបអក្សរខ្មែរឥណ្ឌាខាងត្បូង “ អក្សរនាគរី “ គឺមានទ្រង់ទ្រាយដូចគ្នា​ ។ ម៉្យាងវិញទៀត គេបានរកឃើញប្រាក់កាសរបស់ឥណ្ឌានៅកំពង់ផែកែវ នៅកម្ពុជាក្រោមនៅលើប្រាក់នោះចារអក្សរព្រាហ្មីមានទ្រង់ទ្រាយដូចតួអក្សរខ្មែរបុរាណ​ដែរ ។ នៅសម័យនោះឥណ្ឌាមានទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកំពង់ផែអូរកែវ ។ ដូចនេះគេសន្និដ្ឋានថា ខ្មែរបានខ្ចីតួអក្សរព្រាហ្មីរបស់ឥណ្ឌាមកប្រើ ។

ខ. ការប្រើប្រាស់អក្សរខ្មែរ

អក្សរខ្មែរដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបានកែទ្រង់ទ្រាយធំៗ ចំនួនដប់ដងរួចមកហើ​យ ។

៨.​ របាំនិងឧបករណ៍ភ្លេងខ្មែរមានដូចជា​ ៖

  • របាំខ្មែរមានដូចជា ៖ របាំត្រុដិ របាំយីកេ របាំគោះអង្រែ របាំរាំវង់ របាំក្ងោក របាំស្នែកទន្សោង របាំរាំក្បាច់ ...។
  • ឧបករណ៍​ភ្លេងខ្មែរ ស្ករ រនាត ទ្រ ចាប៉ី ឃឹម ពិណ ស្រឡៃ គង សាដៀវ តាខេ ខ្លុយ ...។​

៩. ការរីកចម្រើននៃវិស័យសិក្សាអប់រំនិងសង្គមកិច្ច មាន​ ៖

ការសិក្សាអប់រំ       

       នៅសម័យអង្គរ គេសរសេរអក្សរនៅលើថ្មនៅលើស្បែកសត្វ តែការសរសេរនៅផ្នែកសត្វគ្មានឯកសារសេសសល់សព្វថ្ងៃនេះទេ ។ ក្នុងការកត់ត្រាលើផ្ទាំងថ្ម ( សិលាចារឹក ) គេនិយមប្រើភាសាសំស្រឹ្កតភាសាខ្មែរ និងភាសាបាលី ។

          តាមសិលាចារឹកគេបានប្រាប់ពីមុខងារសំខាន់ៗដែលក្សត្រីពីរអង្គានបំពេញជាប្រយោជន៍ដល់បញ្ហានិងការចេះដឹងគឺព្រះនាងឥន្រ្ទទេវីនិងព្រះបានជ័យវ័រ្មននិងព្រះនាងជ័យរាជទេវី ( ជាបងប្អូនបង្កើននឹងគ្នានិងជាអគ្គមហេសីរបស់ព្រះបាទជ័យវ័រ្មន ទី ៧ ) ។

          ព្រះនាងឥន្រ្ទទេវីចេះវិជ្ជាអក្សរសិល្ប៍ ចេះភាសាសំស្រ្កឹតច្បាស់លាស់ ចេះវិទ្យាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លាស់វៃផង​ ។ ព្រះនាងឥន្រ្អទេវីត្រូវបានប្រះរាជាតែងតាំងជាសាកលវិទ្យាមួយឈ្មោះហៅថាទិលកកុត្តរ ហើយព្រះនាងបង្ហាត់បង្រៀតស្រីខ្មែរអំពីមុខវិជ្ជាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លានវៃផង ។ ព្រះនាងឥន្ទ្រទេវីត្រូវបានប្រះរាជតែងតាំងជាសាសនាមុតមាំ ។ ចំណែកព្រះនាងជ័យរាជទេវី ជាព្រះរាជកនិដ្នភគិនីវិញព្រះនាងតែងមានព្រះទ័យសន្ដោសប្រោសប្រណីដល់ពួកក្មេងស្រីកំព្រាហើយបានណែនាំពូកែអស់ទាំងនេះ ឪ្យកសាងផ្នូសដៅដូចជីនៅក្នុងភូមិមួយ ឈ្មោះធម៌កេរ្ដិ៍ ។ ព្រះនាងថែមទាំងធ្លាប់បានចាត់ចែកឪ្យគេលេងល្ខោន ។

         ក្រៅពីការរៀបរាប់ខាងលើកនៅសម័យអង្គរមានស្ថាបត្យករ វិស្វករ សិល្បករ អ្នកចម្លាក់ អ្នកសូន្យសូប គណិតវិទូ និងតារាងវិទូជាច្រើនទៀត ។ ដូចនេះការផ្ទរចំណេះដឹងពីជំនាន់មួយជាជំនាន់មួយត្រូវឆ្លងកាត់ការអប់រំបង្ហាត់បង្រៀន ទើបមានធនធានអ្នកចេះដឹកច្រើន បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបមានធនធានអ្នកចេះដឹងច្រើន ​បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបផ្សព្វផ្សាយបានទូលំទូលាយ តួយ៉ាងនៅក្នុងប្រាសាទបាយ័ន មានបដិមាជាច្រើនបង្ហាញលក្ខណៈប្រហាក់ប្រហែលគ្នា ជាហេតុនាំឪ្យគេសន្មតថា ចេញពីរោងជាងតែមួយឬ ពីសាលាតែមួយ ។

          សិលាចារឹកនៅសម័យនោះ រមែងតែងអួតសរសើរពីគុណសម្បត្តិខាងបញ្ញានិងផ្លូវសីលធម៌របស់តួអង្គនានាមិនថាប្រុស ឬ ស្រី មិនថាស្ដេចឬ រាស្រ្ដឡើយ សក្ដីភាពទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការឪ្យតម្លៃចំណេះដឹងច្រើនជាងទៅលើបុណ្យស័ក្តិនិងសម្ភារៈ ។ នេះជាគោលការណ៍អប់រំនៅសម័យអង្គរ ។​

ផ្នែកសង្គមកិច្ច

          ប្រជាជនយើងមានចំណេះដឹងនិងបទពិសោធន៍ក្នុងវិស័យសង្គមកិច្ចយូរយារមកហើយ ។ ភស្ដុតាងទាំងអស់បង្ហាញតាមរយៈស្នាព្រះហស្ដនៃ ព្រះបាទជ័យវ៏រ្មនទី​៧ តាមសិលាចារឹកនៅចុងសតវង្សទី ១២បង្ហាញថាព្រះបាទជ័យវ័រ្មនទី ៧ បានសង់មន្ទីរ ពេទ្យ ១០២  នៅពាលពេញផ្ទៃប្រទេសកម្ពុជាក្នុងសម័យចក្រភពអង្គរ ។ កសាងសាលាសំណាក់ចំនួន  ១២១ កសាងស្ពាននិងថ្នល់ខ្វាត់ខ្វែង ។

          មន្ទីរពេទ្យទាំងនោះ ព្យាបាលប្រជារាស្រ្ដដោយពុំគិតពីវណ្ណៈអ្វីឡើយ ។ ព្រះរាជាបន្ទូលរបស់ព្រះបាទជ័យវ័ររ្មនទី ៧ បានចារទុកនៅតាមមន្ទីរពេទ្យ “ សេចក្ដីឈឺចាប់ប្រជារាស្រ្ដគឺជាទុក្ខរបស់ព្រះរាជា “ ។ យើងដឹកថាបុព្វបុរសយើងចេះផ្សំថ្នាំអំពីរុក្ខជាតិដែលជារូបធាតុដើមក្នុងស្រុកដូចជា ម្រេច ដើមប្រេងខ្យល់ ស្ករ ទេពិ្វរូ ជីវ៉ានិស៊ុន ក្រវាញ ខ្ញី ទឹកឃ្មុំ...។

Comments

×

×

One more step

Please login to share your idea

Register Login