Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.​ ចូររៀបរាប់ពីឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោត ។ ដើម្បីទៅបោះឆ្នោតបាន តើបុគ្គលម្នាក់ៗត្រូវមានអ្វីខ្លះ ?

២. តើស្ថាប័ន និងក្រុមប្រឹក្សាណាខ្លះ ដែលជ្រើសតាំងដោយការបោះឆ្នោតជាសកល ហើយស្ថាប័ននិងក្រុមប្រឹក្សាណាខ្លះ ដែលជ្រើសតាំងដោយការបោះឆ្នោតជាអសកល ?

៣. តើប្រទេសកម្ពុជាយើងធ្លាប់មានការបោះឆ្នោតប៉ុន្មានលើកមកហើយ ? នៅថ្ងៃខែឆ្នាំណាខ្លះ ? តើការបោះឆ្នោតទាំងអស់នោះអនុវត្តតាមប្រព័ន្ធអ្វី ?

៤. តើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នៅកម្ពុជាយើងប្រព្រឹត្តទៅប៉ុន្មានអាណត្តិមកហើយ ? ចូរបញ្ជាក់ពីកាលបរិច្ឆេទនៃអាណត្តិនីមួយៗ ។

៥. តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅកម្ពុជាយើងអាណត្តិទី ២នេះប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា ?

ចម្លើយ

១. ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតគឺឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ
  • អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល
  • អត្តសញ្ញាណប័ណ្ណនគរបាលជាតិ
  • អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ
  • លិខិតឆ្លងដែន
  • ឆាយាគណៈមហានិកាយ
  • សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ
  • សង្ឃដីកា
  • ប័ណ្ណសម្គាល់ខ្លួនចេញដោយក្រសួងស្ថាប័នរដ្ឋ
  • សៀវភៅគ្រួសារមានបិទរូបថតសាមីខ្លួន
  • លិខិតធានាអះអាងពីអត្តសញ្ញាណ អាយុ និងទីលំនៅមានបិតរូបថត (ទ. ១០១៨) ។

បញ្ជាក់​ចំពោះអ្នកបោះឆ្នោតទាំងអស់ត្រូវដឹងជាពិសេសនូវ

  • មណ្ឌលបោះឆ្នោតរបស់ខ្លួន
  • ការិល័យបោះឆ្នោតរបស់ខ្លួន លេខរៀង ឈ្មោះ លេខកូដ ។

២. ស្ថាប័ន និងក្រុមប្រឹក្សាដែលជ្រើសតាំងដោយការបោះឆ្នោតជាសកលមាន ៖

  • ក្រុមប្រឹក្សា ឃុំសង្កាត់ (អាណត្តិ ៥ឆ្នាំ)
  • ស្ថាប័នរដ្ឋសភា

ស្ថាប័ន និងក្រុមប្រឹក្សាដែលជ្រើសតាំងដោយការបោះឆ្នោតជាអសកលមាន ៖

  • ព្រឹទ្ធសភា (អាណត្តិ ៦ឆ្នាំ)
  • ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ (អាណត្តិ ៥ឆ្នាំ )
  • ក្រុមប្រឹក្សាធម្មនុញ្ញ (អាណត្តិ ៩ឆ្នាំ) ។

៣. ព្រះរាជាណាចក្រកម្ពុជាយើងបានឆ្លងកាត់ការបោះឆ្នោតចំនួន ៥ លើក មកហើយគឺ ៖

  • លើកទី ១ នៅថ្ងៃទី ២៣ ដល់ ២៨ ខែ ឧសភា ឆ្នាំ ១៩៩៣
  • លើកទី ២ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៩៨
  • លើកទី ៣ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៣
  • លើកទី ៤ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨
  • លើកទី ៥ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ។

ការបោះឆ្នោតទាំង៥ លើកនេះអនុវត្តតាមប្រព័ន្ធ សមាមាត្រ ។

៤. ​ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នៅកម្ពុជាយើងប្រព្រឹត្តទៅចំនួន ៣ អាណត្តិមកហើយ គឺ ៖

  • អាណត្តិទី ១ ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០០២
  • អាណត្តិទី ២ ថ្ងៃទី ១ មេសា ឆ្នាំ ២០០៧
  • អាណត្តិទី ៣ ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១២ ។

៥. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅកម្ពុជាយើងអាណត្តិទី ២នេះប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១៨  ខែ ឧសភា ឆ្នាំ ២០១៤ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login