Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចម្តេចខ្លះ ?

២. ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនមុនអរិយធម៌បរទេសចូលមកដល់ ។

៣. ចូររៀបរាប់តម្លៃនៃអរិយធម៌ខ្មែរ ។

៤. ហេតុអ្វីបានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ? តើការស្គាល់អរិធម៌ខ្មែរ មានលក្ខណៈគ្រប់គ្រាន់ហើយ ឬនៅ ?  ព្រោះអ្វី ?

៥. តើសង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច ? ពីព្រោះអ្វី ? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់ ។

ចម្លើយ

១. អរិយធម៌ខ្មែរមានទំនាក់ទំនងជាមួយអរិយធម៌បរទេសគឺការរស់នៅរបស់ជាតិសាសន៍ណាក័ដោយ រមែងតែងមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតពុំខានឡើយដូចជាការដោះដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្ភារៈផ្សេងៗ ផ្នត់គំនិតបទពិសោធម៍គ្នាទៅវិញទៅមក ។ រីឯអរិយធម៌របស់ខ្មែរតែងមានទំនាក់ទំនង ឬ ឥទ្ធិពលពីអរិយធម៌បរទេសចំណែកឯបរទេសក៏ទទួលឥទ្ធិពលពីអរិយធម៌ខ្មែរផងដែរ ។

២. ដើមកំណើតនៃអរិយធម៌ខ្មែរបានចាប់កំណើតឡើងពីជនជាតិមន ខ្មែរ ដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និងជនជាតិដទៃទៀតមកបង្កើតឱ្យខ្មែរឡើយ ។ អរិយធម៌ឥណ្ឌា ចិន និងជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្យអរិយធម៌ខ្មែរកាន់តែរីកដុះដាលកើនឡើង និងធ្វើឱ្យមានការអភិវឌ្ឍប៉ុណ្ណោះ ។        

៣. តម្លៃនៃអរិយធម៌ខ្មែរ ។ ជនជាតិខ្មែរ ជាជាតិសាសន៍មួយដែលមានអរិយធម៌ពិតប្រាកដរបស់ខ្លួន ។ អរិយធម៌ខ្មែរពុំមែនកើតឡើងនាពេលថ្មីៗ នេះទេ ជាអរិយធម៌មួយចំណាស់ក្នុងចំណោមអរិយធម៌ដែលចាស់ជាងគេនៅលើពិភពលោក ។ ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតមកម្ល៉េះ ។ អរិយធម៌នេះ ចេះតែរីកចម្រើនលូតលាស់ជាលំដាប់លំដោយបានស្រូបយកឥទ្ធិពលបរទេសមកផ្សំនឹងធាតុដើមរបស់ខ្លួន ដើម្បីបង្កើតអរិយធម៌រុងរឿងមួយ ។

៤. បានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ព្រោះ ៖

  • រក្សាបាននូវអត្តសញ្ញាណជាតិ
  • បណ្តុះសា្មរតីទទួលខុសត្រូវ
  • យល់ដឹងពីតម្លៃផ្ទាល់ខ្លួនជាកូនខ្មែរ
  • កុំឱ្យអរិយធម៌បរទេសគ្របដណ្តប់លើអរិយធម៌ខ្មែរ
  • កុំឱ្យមានការយល់ច្រឡំចំពោះអរិយធម៌បរទេស ថាជារបស់ខ្មែរ រីឯអរិយធម៌ខ្មែរ​ថាជារបស់បរទេស ។ ឧទាហរណ៍ ៖ ភ្លេងពិណពេទ ថាជាភ្លេងសៀម ។

៥. សង្គមធម៌ និងវប្បធម៌មានទំនាក់ទំនងគ្នា ។ សង្គមធម៌លូតលាស់រីកចម្រើនបានអាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជាគ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបានដោយសារមនុស្សមានចំណេះដឹងបំណិននិងកម្រិតជំនាញច្បាស់លាស់ ។ ឯវប្បធម៌វិញក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនា រីកចម្រើនលូតលាស់អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រផ្តល់ឳកាសឱ្យសង្គមដំណើរការបានល្អ ។ ដូចនេះគេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបានអាស្រ័យទៅលើវប្បធម៌ និងសង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមកព្រោះវប្បធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញស្វែងរកសុខៈតាមផ្លូវកាយ និងសម្ភារៈ ។ សង្គមធម៌ និងវប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និតប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ប្រកបដោយថាមពល និងប្រសិទ្ធភាព ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login