Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសីលគុណសម្បត្តិរបស់ស្យង់មានអ្វីខ្លះ ?

២. បើមានតែគុណសម្បត្តិផ្នែកបញ្ញា និងសីលគុណសម្បត្តិតើគ្រប់គ្រាន់ដែរឬទេ ដើម្បីក្លាយជាអនាគត់របស់អ្នកស្យងបាន ? ព្រោះអ្វី ?

៣. តើគំនិតស្យង់ មានលក្ខណៈដូចម្តេចខ្លះ ?

៤. វត្ថុវិស័យភាពជាអ្វី ?

៥. ប្រធានវិស័យភាពជាអ្វី ?

ចម្លើយ

១. សីលគុណសម្បត្តិរបស់ស្យង់ កើតពីគុណសម្បត្តិផ្នែក​បញ្ញារបស់ស្យង់ដែលរួមមាន ៖

  • ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំនង ត្រូវការទ្រព្យសម្បត្តិកិត្តិនាម ឬផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែគឺសច្ចភាពដែលជាបំនងរបស់ស្យង់ ។​
  • ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញាស្យង់មិនត្រូវបកស្រាយការផ្សេងៗតំរូវទៅតាមទ្រឹស្តីរបស់ខ្លួននោះឡើយ តែត្រូវរកមធ្យោបាយពិសោធន៍អោយបានសព្វគ្រប់ ។
  • សេចក្តីក្លាហាន និងអត់ធ្មត់ អ្នកប្រា​ជ្ញាស្យង់មិនរាថយ​ ចំពោះរាល់ការនិទៀន ទោះគ្មានន័យឬនាំផលអាក្រក់ដល់ខ្លួនក៏ដោយ ហើយតែពុះពារក្នុងកិច្ចការរុករករបស់ខ្លួនទោះជួបឧបសគ្គយ៉ាងណាក៏ដោយ ។
  • គំនិតក្រុម ស្យប្រពៃង់សម័យថ្មី តែងបែរទៅរកការរុករករួមគ្នាវិញ ព្រោះការរុករកឯកោ តែងនាំមកនូវបរាជ័យ ។ ប្រការនេះនាំអោយកើតការស្រុះចិត្តការជំនះខ្លួនឯងម្នាក់ៗ ពលីកម្មផ្ទាល់ខ្លួន ឬការមូលមតិគ្នាដើម្បីលាក់ឈ្មោះផ្ទាល់ខ្លួនបណ្តាលអោយកើតមានស្មារតីក្រុមគំនិតក្រុម ។

២. គុណសម្បត្តិទាំងពីរនៃគំនិតស្យង់ ដែលអ្នកស្រឡាញ់ស្យង់ឬប្រុងប្រៀបខ្លួនបំរើស្យង់ទៅអនាគត់ត្រូវតែមានទើបប្រពៃ ។ប៉ុន្តែដើម្បីនឹងអាចក្លាយជាអនាគត់អ្នកប្រាជ្ញាស្យង់បាន គុណសម្បត្តិទាំងពីរនេះ នៅមិនទាន់គ្រប់គ្រាន់ទេគេត្រូវមានគុណសម្បត្តិធំៗពីរទៀតជាចាំបាច់គឺ ឧបនិស្ស័យនិងសម្បទាផ្សេងៗផងដែរ ។ ព្រោះថាៈ

  • ឧបស្ស័យ ដែលជានិស្ស័យពីកំនើត វានាំអោយយើងស្រឡាញ់និងចូលចិត្តស្យង់ផងទើបយើងអាំច។ចូលប្រឡូក និងការងារស្យង់បាន ។
  • សម្បទា គឺជាសមត្ថភាពដែលមានជាប់ និងខ្លួនមនុស្ស ។​បើគ្មានសម្បទាទេនោះ នោះក៏ពុំងាយនិងហ្វឹកហាត់ខ្លួន អោយមានការុំប៉ិនប្រសប់ក្នុងកិច្ចការរបស់ស្យង់ផងដែរ ។

៣. លក្ខណៈគំនិតស្យង់ពុំមែនជាអ្វីដែលមានរួច​មកហើយនោះទេ តែជាអ្វីដែលកើតឡើងតាមរយៈកំណើតនិងវិវត្តន៍របស់ស្យង់ ។ គំនិតស្យង់មានលក្ខណៈដូចតទៅ ៖

  • តំរូវការភស្តុតាង ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាងនោះទេនេះជាលក្ខណៈគំនិតរិះគិតរបស់ស្យង់ ។
  • សកលភាពរបស់ស្យង់ សមិទ្ធផលស្យង់មិនមែនជាកម្មសិទ្ធិផ្តាច់មុខសំរាប់ម្នាក់ឯងឡើយ ប៉ុន្តែគឺសំរាប់មនុស្សជាតិទាំងមូលព្រោះស្យង់គ្មានព្រំដែនគ្មានជាតិសាសន៍ គ្មានវណ្ណៈហើយសច្ចៈរបស់ស្យង់ដែលកើតពីវិចារណញាណជាសច្ចៈសកល ។
  • ភាពជាក់ច្បាស់ គំនិតស្យង់មានលក្ខណៈជាក់ច្បាស់ ផ្ទុយពីគំនិតធម្មតាដែលមានលក្ខណៈប្រហាក់ប្រហែល ។ ព្រោះស្យង់ត្រូវការភាពជាក់លាក់គ្មានចៃដន្យទេ ។
  •  ភាពមិនដាច់ខាត ពោលគឺសច្ចភាពរបស់ស្យង់ ជាសច្ចភាពធៀបអាំចផ្លាស់ប្តូរ និងលូតលាស់ជានិច្ចដែលកើតឡើងពីការងឿងឆ្ងល់ ភាពមិនស្កប់ស្កល់និងដែលមានរួចមកហើយ ។
  • វត្ថុវិស័យភាព ជាលក្ខណៈគំនិតមួយដែលត្រូវស្រប និងតថភាពខាងក្រៅស្រប និងក្រិត្យក្រមធម្មជាតិផ្សាខ្លួនជាមួយពីភពតថៈ ។

៤. វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណៈស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅ និងធម្មជាតិមានលក្ខណៈទូទៅស្របក្រិត្យក្រមធម្មជាតិមិនចំណុះអោយបុគ្គលណាមួយឡើយ មានន័យថាជាលក្ខណៈសត្យានុម័តជាក់ស្តែង ដូចជាស្យង់ជាដើមព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់ មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីសអ្វីឡើយ ។

៥. ប្រធានវិស័យភាពជាភាពចំនុះអោយបុគ្គលម្នាក់ៗ មិនចំណុះរាល់បាតុភូតខាងក្រៅមិនចំណុះក្រិត្យក្រមធម្មជាតិ ​ផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណៈជាអត្តនោម័តដូចជាតិនិចជាដើមព្រោះតិចនិចតែងប្រព្រឹត្តទៅតាមល្បិចមធ្យោបាយផ្ទាល់របស់បុគ្គល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login