Ask
Websites Login

Answer 1


user icon Neang 2017-08-06

ពន្យល់​ទស្សនៈ​ « ការ​បង្រៀន​ឱ្យ​គេ​ស្ទួច​ត្រី​ ប្រ​សើរ​ជាង​ឱ្យត្រី​គេ​ហូប​ »​៖

+ នេះ​ជា​ទស្សនៈ​គរុ​កោសល្យ​មួយ​សម្រាប់​លោក​គ្រូ​ អ្នក​គ្រូ​ ក៏ដូច​ជា​សម្រាប់​អ្នក​អប់​រំ​ទាំង​ឡាយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​សិស្ស​ និង​ធន​ធាន​មនុស្ស។

+ ការ​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ស្ទូច​ត្រី​មាន​ន័យ​ថា​ គេ​ត្រូវ​អប់​រំ​មនុស្ស​ឱ្យ​ចេះ​ប្រតិបត្តិ​ អនុវត្ត​រាល់​ការងារ​ ចេះ​គិត​គូរ​ដោយ​ខ្លួន​ឯង​ ចេះ​បំពេញ​មុខ​វិជ្ជា​ជីវៈ​ ដើម្បី​ការ​រស់នៅ​របស់​ខ្លួន និង​ដើម្បី​រួម​ចំណែក​កសាង​សង្គម​ជាតិ។

+ ការ​បង្រៀន​ឱ្យ​ចេះ​គិត​គូរ​ ចេះ​អនុវត្ត​រាល់​ការងារ​ ចេះ​បំពេញ​មុខវិជ្ជា​ជីវៈ​ ប្រសើរ​ណាស់​ដើម្បី​ឱ្យ​គេ​ម្ចាស់​ការ​សម្រាប់​ខ្លួនម្នាក់ៗ ពោល​គឺ​គេ​អាំច​រស់​នៅ​ដោយ​ខ្លួន​គេ​អស់​មួយជីវិត។ ប្រសើរ​ជាង​ឱ្យ​ត្រី​គេ​ហូប​ មាន​ន័យ​ថា​ប្រស ជាង​បង្រៀន​ផ្ដល់​ពុទ្ធិ​ដល់​គេ​ តែ​គេ​មិនចេះ​អនុវត្ត​ និង​រក​ស៊ី​ប្រកប​របរ​រក​ស៊ីចិញ្ចឹម​ជីវិតដោយ​ខ្លួន​ឯង។

  • តាម​រយៈ​ទស្សនៈខាងលើ​នេះ ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ លោកគ្រូ អ្នក​គ្រូ​ត្រូវ​បង្រៀន​សិស្ស​ឱ្យ​មាន​ពុទ្ធិ​រឹង​មាំ​ ចេះ​អនុវត្ត​ប្រតិបត្តិ​ និង​មាន​ចំណេះ​ចេះ​រស់​នី​ដោយ​ខ្លួន​ឯង​នា​ពេល​អនាគត។
  • ការ​បង្រៀន​ត្រូវ​ផ្សារភ្ជាប់​នឹង​ការ​អនុវត្ត
  • ត្រូវ​បណ្ដុះ​បណ្ដាល​មុខ​វិជ្ជា​ជិវៈ​ដើម្បី​ធានា​មុខ​របរ​មួយឱ្យ​សិស្ស។​


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login