Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បរិស្ថាន គឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើងអាចឃើញ ឬមើលមិនឃើញ ស្តាប់បាន ឬស្តាប់មិនបានធុំក្លិន ឬមិនធុំក្លិន ដឹង ឬមិនដឹងរស់ជាតិ លឺសូរ ឬមិនលឺសូរ ហើយភាវៈទាំងនេះមានទំនាក់ទំនងនិងជះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ ។

+ ការបំពុលបរិស្ថាន គឺជាការធ្វើឱ្យកង្វក់ដល់បរិស្ថាន ៖

  • ការបំពុលទឹក ៖ ការចោលសំរាម បញ្ចេញសំណល់រីងរាង
  • ការបំពុលដី ៖ ជាតិគីមី សំណល់រឹង រាវ នៅលើដីកបក្នុងដី
  • ការបំពុលខ្យល់ ៖ ផ្សេងពុលពីភ្នំភ្លើង ពីរោងចក្រ​ពីរថយន្ត
  • ការបំពុលដោយសូរសម្លេង ៖ សម្លេងយានយន្តម៉ាស៊ីនរោងចក្រ

+ កត្តាដែលធ្វើឱ្យបរិស្ថានមានការប្រែប្រួល ៖

  • គំនិតបែបវិទ្យាសាស្រ្តទំនើប ដែលឈរលើមូលដ្ឋានថា មនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ ។
  • ការរីកលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផលដោយគ្មានព្រំដែនពីធម្មជាតិ និងជួនកាលពីមនុស្សខ្លួនឯងផងដែរ ។
  • បច្ចេកវិទ្យាទំនើបបានផ្តល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិសា្ថនឱ្យមានការប្រែប្រួលយ៉ាងឆាប់ ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login