Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥​ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១១គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គឡើងគ្រងរាជ្យជាលើកទី១ នៅថ្ងៃ២៨ តុលា ១៩៤១ និងលើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ។ ព្រះអង្គយាងចូលព្រះទីវង្គតនៅថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី ១៥ តុលា ២០១២ ។ កាលព្រះអង្គនៅមានព្រះជន្មនៅឡើយទ្រង់មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។ បន្ទាប់ពីតម្កល់ ព្រះបរមសព អស់រយៈពេល ៤៦ ថ្ងៃនៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រទ្រង់បានព្រះរាជប្រទាន គោរមងារចំពោះព្រះបរមបច្ចាមរណនាម ថ្វាយជូនព្រះបាទ នរោត្តម សីហនុ ជាព្រះបរមរតនកោដ្ឋ ជាផ្លូវការ នៅឯព្រះបរមរាជវាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំាំ ២០១២ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login