Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


១. ប្រទេសអង់គ្លេសឆ្នាំ ១១៣៥ ៖

ព្រះអង្គម្ចាស់ស្តេហ្វិនទី ១ (Stephen ១) បានស្បថសច្វានឹងទទួលយល់ព្រមអោយកូនស្រីរបស់ស្តេចហង់រីទី ១ (Henry ១) ឈ្មោះព្រះនាងម៉ាទីលដា (Matilda) អោយធ្វើជាស្តេចស្រី ប៉ុន្តែបានក្បត់ពាក្យសន្យារបស់ខ្លួន ហើយបោះបង់ព្រះនាងម៉ាទីលដាចោល ដើម្បីចាប់យករាជបង្ល័ង្កនៅពេលស្តេចហង់ទី១ បានសោយទិវង្គតក្នុងឆ្នាំ ១១៣៥ ។ ដោយស្ថិតនៅក្រោមកឥទ្ធិពលរបស់ព្រះនាងម៉ាទីដា ដែលពោរពេញដោយការសងសឹងពួកអភិជនថ្នាក់ទាប ក៏បានធ្វើសង្រ្គាមហើយបង្ខំអោយស្តេចស្តេហ្វិនទី១ ប្រគល់រាជបល្ល័ង្កទៅអោយព្រះបុត្រារបស់ព្រះនាងម៉ាទីលដា សោយរាជ្យជាស្តេចហង់រីទី ២ ។

២. ប្រទេសហ្រ្គេនណាដា ឆ្នាំ ១៩៧៩ និងឆ្នាំ ១៩៨៣ ៖ ប្រទេសហ្រ្គេនណាដា ជាកោះមួយនៅអាមរិចកណ្តាលក្នុងសមុទ្រការ៉ាអ៊ីបនៃកំរងកោះអង់ទី ។ ក្នុងខែមីនាឆ្នាំ ១៩៧៩ នាយករដ្ឋមន្ត្រីប្រទេសហ្រ្គេនណាដា ត្រូវបានបណ្តេញចេញពីអំណាចដោយក្រុមនិយមតាមទ្រឹស្តីម៉ាក្ស បន្ទាប់មកនៅឆ្នាំ ១៩៨៣ ការតស៊ូដណ្តើមអំនាចផ្ទៃក្នុងបណ្តាលអោយឈានទៅដល់ការធ្វើឃាតមេដឹកនាំបក្ស ។ ក្រោយមកសហរដ្ឋអាមេរិកបានចូលលុកលុយកាន់កាប់ប្រទេសដែនកោះនេះ ដោយយកលេសដើម្បីការពារកន្លែងកំសាន្ត ហូលីដេ (ថ្ងៃឈប់សំរាក) របស់ពួកគេ ។

៣. ប្រទេសហុងឌុយរ៉ាស់ ឆ្នាំ ១៩៥៥ដល់១៩៧៥ ៖

ប្រទេសហុងឌុយរ៉ាស់ស្ថិតនៅទ្វីបអាមេរិចកណ្តាលមានព្រំប្រទេសជាប់រួមជាមួយប្រទេសកាតេម៉ាឡា នីការ៉ាគ័រ សាល់វ៉ាឌ័រ និងសមុទ្រការ៉ាអ៊ីប ។ ប្រទេសហុងឌុយរ៉ាស់ បានជាប់ឯតទគ្គកម្មពិភពលោកខាងងធ្វើរដ្ឋប្រហាររួមជាមួយនឹងការបះបោរសង្រ្គាមស៊ីវិល និងការផ្លាស់ប្តូររដ្ឋាភិបាលក្នុងប្រទេសចំនួនជិត ៣០០ ដងនៅក្នុងប្រវត្ថិសាស្រ្តរបស់ប្រទេសនេះ ។ ប្រទេសនេះធ្លាប់មានរដ្ឋប្រហារលើព្រះបរមរាជវាំងនៅឆ្នាំ ១៩៥៥ រដ្ឋប្រហារបង្ហូរឈាមនៅឆ្នាំ ១៩៦៣ និងរដ្ឋប្រហារមួយទៀតនៅឆ្នាំ ១៩៧២ ដែលដឹកនាំទៅកាន់របបដែលចុងបញ្ចប់រំលំចុះដោយសារតែរឿងអាស្រូវនៅពាក់កណ្តាលសតវត្សឆ្នាំទី ៧០ ។ ចាប់តាំងពីពេលនោះមកអ្វីៗ នៅរក្សាភាពស្ងប់ស្ងាត់ ។

៤. ប្រទេសឈីលី ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៧៣

ប្រទេសឈីលីស្ថិតនៅទ្វីបអាមេរិចខាងត្បូង ។ កងកំលាំងសាមគ្គីភាពនៃពួកកុំមយនីស និងអ្នកសង្គមនិយមដែលមានប្រជាប្រិយភាព ត្រូវបានធ្វើអោយភ្ញាក់ផ្អើលគួរអោយតក់ស្លុតនៅពេលកងទ័ពស្តាំនិយមរបស់ឧត្តមសេនីយ៍អូហ្គាស្តូពីណូចេ បានបើកការវាយប្រហារទៅលើវិមានប្រធានាធិបតី បណ្តាលអោយប្រធានាធិបតីអាលេនដ៏ ធ្វើអត្តឃាត ។ សង្រ្គាមក្នុងស្រុកបានបណ្តាលបាត់បង់អាយុជីវិតប្រជាជនឈីលីប្រហែល ២៥០០០នាក់ ។

៥. ប្រទេសអាកសង់ទីង ឆ្នាំ ១៩៤៣និង ១៩៥៥

លោក ជូអានប៉េរ៉ុន ជាអ្នកដែលឡើងកាន់អំណាច និងធ្លាក់ពីអំនាចដោយសារតែរដ្ឋប្រហារ ។ គាត់គឺជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងក្រុមដែលផ្តួលរំលំរដ្ឋាភិបាលលោក ខាស្ទី យ៉ូ ក្នុងអំឡុងឆ្នាំ ១៩៤៣ ប៉ុន្តែចុងបញ្ចប់គាត់ត្រូវផ្តួលរំលំដោយកងទ័ពខ្លួនឯងតែម្តង ។

៦. ប្រទេសអាឡីម៉ង់ឆ្នាំ ១៩៤៤

អតីតមន្ត្រីឈ្មោះ ហ្វីលីព ស្សេន អភិជនថ្នាក់ទាបនៅតំបន់ បានរៀបចំគំរោងធ្វើឃាតមេដឹកនាំផ្តាច់ការហ៊ីត្លែ ដោយដាក់គ្រាប់បែកនៅក្នុងវ៉ាលិសបែកនោះបានផ្ទុះ តែហ៊ីត្លែមិនរងគ្រោះថ្នាក់ទេ ឯស្សេននិងអ្នករួមគំនិត ២០០នាក់ត្រូវបានប្រហារជីវិតដោយពួកណាស៊ីល ។

៧. ប្រទេសរ៉ូម៉ានី ឆ្នាំ ១៩៨៩ ៖

ពេលអ្នកតវ៉ាប្រឆាំងនិងលោក សូសេស្គូ ប្រមាណ ៥០០០០នាក់ បានតវ៉ាកាន់កាប់ពាសពេញផ្លូវថ្នល់ទាំងអស់នៅទីក្រុង ទីមីសូរ៉ា កងទ័ពបានបដិសេធ មិនធ្វើការបាញ់ប្រហារទៅលើអ្នកតវ៉ាទាំងនោះឡើងហើយក្រោយមកពួកកងទ័ពបានធ្វើការកាត់ទោសប្រហារជីវិតមេដឹកនាំផ្តាច់ការកុំមុយនីសរូបនេះនៅខែធ្នូ ឆ្នាំ ១៩៨៩ ។

៨. ប្រទេសសៀរ៉ាឡេអូន ខែឧសភា ឆ្នាំ១៩៩៧ ៖

អំពើឃោរឃៅរំលោភបំពាន បានបង្កកំហឹងក្រេវក្រោធយ៉ាងខ្លាំងរវាងអ្នកគាំទ្រលោក ចននីប៉ូលកូរ៉ូម៉ា និងប្រធានធិបតីខាបបា ចាប់តាំងពីលោកចននី បានធ្វើរដ្ឋប្រហារដែលមានជីវិតមួយដង្ហើមចង្រិតរួចមក ។ ការចាប់រំលោភ ការធ្វើទារុណកម្ម និងការឆក់ប្លន់បានកើតមានពាសពេញប្រទេស ។

៩. ប្រទេសអ៊ីរ៉ង់ ឆ្នាំ ១៩៧៩ ៖

ដោយត្រូវទំលាក់ពីអំណាចដោយលោកអាយ៉ាតូលា ខូមីនី លោកស្សារ៉េហ្សា បានភៀសខ្លួនទៅសហរដ្ឋអាមេរិក ។ ដោយការភ័យខ្លាចមានការសងសឹកពីលោកស្សារ៉េហ្សាជនសកម្មប្រយុទ្ធទាំងនោះបានឃុំទុកបុគ្គលកស្ថានទូតសហរដ្ឋអាមេរិកចំនួន ៥២នាក់ ធ្វើជាចំនាប់ខ្មាំងអស់រយៈពេលជាងមួយឆ្នាំ ។

១០. ប្រទេសកូរ៉េខាងជើង ខែមេសា ឆ្នាំ ១៩៩៥ ៖

នៅឆ្នាំ ១៩៥៥ រដ្ឋប្រហារមួយត្រូវបានរៀបចំឡើងដោយមន្ត្រីកងទ័ងជាច្រើន តែទោះជាយ៉ាងណាអង្គភាពសេវាសន្តិសុខរដ្ឋបានរកឃើញ ពេលនោះការទំលាក់ស័ក្តិ តំណែងការចាប់ដាក់គុក និងការប្រហារជីវិតក៏ត្រូវបានអនុវត្តលើមន្ត្រីទាំងនោះ ។

១១. ប្រទេសប៉ាគីស្ថាន ថ្ងៃទី១២ ខែតុលា ឆ្នាំ ១៩៩៩ ៖

ឧត្តមសេនីយ៍ ម៉ូសារ៉ាហ្វ បានធ្វើរដ្ឋប្រហារបណ្តេញនាយករដ្ឋមន្ត្រី ណាសៀហ្សារីហ្វ ចេញពីអំណាច ។ បន្ទាប់ពីបណ្តេញលោក ណាសៀស្សារីហ្វចេញពីអំណាចលោកឧត្តមសេនីយ៍ម៉ូសារ៉ាហ្វបានប្រកាសជាសាធារណៈនូវរដ្ឋប្រហារមួយ ហើយក្រោមច្បាប់អាជ្ញាសឹក ស្សារីហ្វត្រូវបានកាត់ទោសអោយជាប់ពន្ធធនាគារមួយជីវិតនៅថ្ងៃទី ៦ខែមេសា ឆ្នាំ ២០០០ ។

១២. ប្រទេសអេស្ប៉ាញ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៨១ ៖

ឧត្តមសេនីយ៍មីឡង់ឌែលបូស និងវរសេនីយ៍ឯក តែជេរ៉ូ បានប៉ុនប៉ងធ្វើរដ្ឋប្រហារ ប៉ុន្តែត្រូវបានធ្វើអោយខកខានមិនបានសំរេច ដោយស្តេច ខាឡូសដែលដឹងមុនបានកាត់ផ្តាច់ការរទូរស័ព្ទទាក់ទង់របស់ពួកគេ ។

១៣. ប្រទេសអ៊ូហ្គង់ជា ឆ្នាំ ១៩៨៩ដល់១៩៧៩ ៖

នៅពេលអគ្គបញ្ជាការកងទ័ពរបស់ប្រទេសនេះ ឈ្មោះលោក អាយឌីអាមីន បានដឹកថា ប្រធានាធិបតី អូ​បុតកំពុងរៀបចំផែនការចាប់ខ្លួនគាត់ គាត់ក៏បានបង្កើតរដ្ឋប្រហារមួយឡើង ហើយប្រកាសខ្លួនឯងថាជាប្រធានាធិបតី ការដឹកនាំរបស់គាត់ពេលនោះ ប្រកបទៅដោយភាពគ្មានសណ្តាប់ធ្នាប់ច្បាប់ទំលាប់អ្វីឡើយរហូតដល់ប្រទេសជិតខាងតង់ហ្សានី ធ្វើការវាយមកប្រទេសអ៊ូហ្គង់ដា ហើយអាមីនក៏បានរត់ភៀសខ្លួនទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត​។

១៤. ប្រទេសកម្ពុជា ឆ្នាំ ១៩៧០ដល់១៩៧៥​ ៖

សម្តេចព្រះនរោត្តមស៊ីហនុ ត្រូវបានណ្តេញចេញពីអំណាចដោយលោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ។ ប៉ុល ពតមេដឹកនាំខ្មែរក្រហមបានផ្តួលរំលំលន់ នល់នៅថ្ងៃដទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ហើយបានប្រកាសខ្លួនថាជាមេដឹកនាំផ្តាច់ការ ហើយបានអនុវត្តអំពើប្រល័យពូជសាសន៍ធ្វើអោយប្រជាជនស្លាប់ជាង ៣លាននាក់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login