Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-01-28

ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់អវាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ។ អាស៊ានបនាប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយ ចូលកាន់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរកន្លងមក ជាមួយនិងគោលជំហរនេះអាស៊ានធ្លាប់បានដើរតួនាទី ឈានមុខក្នុងការដោះស្រាយ នយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ១៩៧៩ ដល់១៩៩១ ។​បន្ទាប់ពីដំណោះស្រាយនេះអាស៊ានបាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងសមាគមន៍តែមួយវាសនាតែមួយរបស់តំបន់ដែឋជាកត្តានាំមកនូវការផ្សះផ្សារគ្នា កុំឲ្យមានការបែ​កបាក់ក្នុងតំបន់ ។

          ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ គឺជួយបញ្ចេញនូវទំនិញ ដែលផលិតបាននៅក្នុងស្រុកទៅឲ្យទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយបណ្ណសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀតនិងទទួលបាននូវប្រាក់ចំណេញរបល់ផលិតករនិងអាជីវករ ។ តាមរយៈនេះប្រជាពលរដ្ឋទទួលបាននូវការងារធ្វើនិងប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយជួយឲ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ ។

          ផលប្រយោជន៍សំខាន់ៗនសការនាំចូលទំនិញ គឺជួយផ្គត់ផ្គង់នូវវត្ថុធាតុដើមនិងសេចក្តីត្រូវការទំនិញនានាដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬពុំមអាចផ្គត់ផ្គង់បាន ។ តាមរយៈនេះផលិតកម្ម ការលក់ដូរ និងការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយផ្តល់នូវប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋជួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានការលូតលាស់ដែរ ។


Comments

Answer 2


user icon ចំណេះដឹងទូទៅ 2019-01-28

ប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សេរីជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ។ កម្ពុជាបានបើកឲ្យមានកម្មសិទ្ធិឯកជននិងធ្វើឯកជនភាវូបនីយកម្ម ( បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន ) សហគ្រាសជាច្រើនឲ្យឯកជនកាន់កាប់វិញ ។ ទន្ទឹមគ្នានោះរដ្ឋអនុញ្ញតឲ្យមានការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងការវិនិយោគទុនក្រៅប្រទេសផងដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថាកម្មសិទ្ធិលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជនដែលជានីតិបុគ្គល និងរូបវន្តបុគ្គល ។ ដោយឡែកការគ្រប់គ្រងនិងសម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ច ដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែកធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាពនេះ អាស្រ័យលើតម្រូវការនិងការផ្គត់ផ្គង មានន័យថាសកម្មភាពផលិតកម្ម ការដោះដូរនិងការប្រើប្រាស់ទំនិញ និងសេវាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗគ្រប់គ្រងដោយខ្លួនឯង នូវអត្ថប្រយោជន៍ផ្ទាស់ខ្លួន និងប្រឹងប្រែងធ្វើឲ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង ។

          និយាយរួមសមាសភាគយន្តការមាន៥គឺ កម្មមសិទ្ធិឯកជនសេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍​បុគ្គល ការប្រកួតប្រជែងនិងប្រព័ន្ធបង្កើតថ្លៃ  ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login