Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មិត្តអាក្រក់មាន ៤ប្រភេទ ដែលមានលក្ខណៈសំរាប់សំគាល់ដូចតទៅ ៖

ក. មនុស្សគិតតែពីខាងបាន 

  • គិតយកសំរាប់តែម្នាក់ឯង
  • ព្រមខូចប្រយោជន៍តែបន្តិចបន្តួច និងតែងចង់បានតែពីខាងច្រើន
  • ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត
  • សេពគប់មិត្ត ព្រោះសំលឹងឃើញប្រយោជន៍ ។

ខ. មនុស្សបានតែខាងនិយាយ​

  • ពូកែរំលឹកយករឿងដែលអស់ហើយមកនិយាយ
  • ពូកែលើកយករឿងដែលមិនទាន់មកដល់ យកមកប្រាស្រ័យ
  • ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍
  • ពេលមិត្តមានធុរៈ អាងលេសថាមានរវល់ រឺមានកិច្ចអព្ចោះអញ្ចុះជានិច្ច ។

គ. មនុស្សប្រចុបៈ

  • ពេលមិត្តធ្វើអាក្រក់ ក៏សាទរ​
  • ពេលមិត្តធ្វើល្អ ក៏សាទរ
  • នៅពីមុខមិត្តពោលសរសើរ
  • នៅកំបាំងមុខមិត្ត ក៏រិះគន់និន្ទា ។

ឃ. មនុស្សនាំទៅរកតែរឿងវិនាស

  • នាំមិត្តអោយបោះបង់ចោលការសិក្សា
  • ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកជាមួយ
  • ពេលមិត្តដើរលេងយប់ ក៏ដើរជាមួយ
  • តែងនាំមិត្តប្រាជ្ញព្រោក ឥតប្រយោជន៍ខាតពេលវេលា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login