Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-09-26

វិស័យទេសចរនៅព្រះរាជាណាចក្រកម្ពុជាចែកចេញជា៥ផ្នែកគឺ៖

  • ទេសចរណ៍វប្បធម៌

ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានប្រាសាទបុរាណ វត្តអារាម ទីកន្លែងសក្ការៈបូជា

ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ សម្លៀកបំពាក់ ជាដើម។

  • ទេសចរណ៍ធម្មជាតិ

ការធ្វើដំណើរកម្សាន្ដតាមតំបន់ ដែលមានសម្រស់ធម្មជាតិទូទៅ បរិស្ថាននៃតំបន់ដែលបាន

ការពារសត្វព្រៃ មច្ឆជាតិ របៀបគ្រប់គ្រងការរស់នៅ ជំនឿ ប្រពៃណី ទំនៀមទម្លាប់នៃជនជាតិភាគតិចជាដើម។

  • ទេសចរណ៍អរូបី

ការធ្វើដំណើរកម្សាន្ដទៅតំបន់ដែលទាក់ទងទៅនឹងសាសនា (ការគោរពអ្នកតា វាចាអស្ចារ្យ    អច្ឆរិយៈជាដើម)។

  • ទេសចរណ៍កែច្នៃ

ការធ្វើដំណើរកម្សាន្តតាមតំបន់ ដែលបានប្រែក្លាយទៅជារមណីយដ្ឋាន កន្លែងកម្សាន្ត

មជ្ឈមណ្ឌលកីឡា និងកន្លែងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ដូចជាឆ្នេរសមុទ្រជាដើម។

  • ទេសចរណ៍ជំនួញ

ការធ្វើដំណើរកម្សាន្តលំហែកាយ របស់អ្នកបណ្ដាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់ វិនិយោគ

បញ្ហានេះទាក់ទងនឹងវិស័យឧស្សាហកម្មទេសចរណ៍។

បញ្ជាក់

          ទេសចរណ៍សិច (Sex Tourism) ពុំចាត់ទុកក្នុងវិស័យទេសចរ នៅព្រះរាជាណាចក្រកម្ពុជាទេពីព្រោះ វាផ្ទុយពីច្បាប់រដ្ឋ ពិសេសប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្ស ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ដ៏ល្អបវររបស់ប្រជាជាតិខ្មែរ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login