Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សង្គ្រាមរវាងស្តេចកន និងព្រះបាទច័ន្ទរាជាមានរយៈពេល៩ឆ្នាំគឺពីឆ្នាំ ១៥១៦ ដល់ឆ្នាំ ១៥២៥ ។

          ឆ្នាំ ១៥១៦ព្រះបាទច័ន្ទរាជា បានរិះរកគ្រប់មធ្យោបាយដើម្បីចូលមកដណ្តើមរាជ្យពីស្តេចកនមកវិញ ។ ទ្រង់ទៅបបួលពញាអុង ( បងប្អូនជីដូនមួយ នៅស្រុកសៀម ) តែពញាអុងមិនព្រមវិលមកស្រុកខ្មែរវិញ ។ ព្រះបាទច័ន្ទរាជា បានរកមធ្យោបាយថ្មី ដើម្បីឲ្យបានមកដល់ស្រុកខ្មែរ ។ ពេលមកដល់ស្រុកខ្មែរទ្រង់មានកងទ័ពមកជាមួយ៥០០០នាក់ លុះមកដល់ខេត្តបាត់ដំបងទ្រង់កេណ្ឌបានទ័ពបាន ១០,០០០នាក់ទៀតនិងធ្វើដំណើរបន្តទៅពោធិ៍សាត់ ។

          ចំណែកតាពេជ បានប្រមែប្រមូលកម្លាំងបន្ថែម និងបញ្ចុះបញ្ចូលកងទ័ពមួយចំនួនិ របស់ស្តេចកនឲ្យគាំទ្រព្រះបាទច័ន្ទរាជា ។ ក្រោយពីដឹងថាព្រះបាទច័ន្ទរាជា វិលត្រឡប់កចូលដល់ស្រុកហើយស្តេចកន បានបញ្ជាក់មេមទ័ពកៅលើកទ័ពមកទល់នៅខេត្តក្រគរ ។ ដោយមានទាហានស្លាប់ច្រើនពេកតាពេជបានបញ្ជាក់ឲ្យដកថយ ចូលបន្ទាយពោធន៍សិន ចំណែកទ័ពខាងស្តេចកន បានព័ទ្ធបន្ទាយនេះរយៈពេល១២ ខែ តែវាយពុំបែកក៏ដកទ័ពថយឆ្ងាយពីនោះបន្តិចរងចាំជំនួយពីក្រុងស្រឡប់ ពិជ័យមកដល់ ។

          ស្ថិតក្នុងកាលៈទេសៈបែបនោះតាពេជបានធ្វើពលីកម្មបូជាជីវិត ដើម្បីទៅកេណ្ឌកងទ័ពខ្មោចបិសាច មកជាទ័ពជំនួយ ។ បន្ទាប់មកមានការប្រយុទ្ធបង្ហូឈាមសាជាថ្មីរវាងព្រះអង្គចន្ទ និងស្តេចកនតែជ័យជំនះបានទៅលើព្រះបាទច័ន្ទរាជា ។ ឯមេទ័ពកៅ បានរត់ទៅត្រើយខាងកើតទន្លេវិញ ។ ក្នុងដំណើររូលទៅមុខនេះ ទ័ពព្រះបាទច័ន្ទរាជាបានវាយដណ្តើមបានខេត្តជាច្រើនដូចជា ក្រគរ ខ្លុង ក្រង​បរិបូណ៍ កំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ កំពងហ្លួង សន្ទុកពង់ស្វាយ... ។ គ្រានេះមានក្រុមខាងស្តេចកន បានមកចូលជាបន្តបន្ទាប់ ព្រមទាំងក្រុងដែលច្បាំចាញ់កាលពីសង្គ្រាមស្រីសុគន្ធបទ និងស្តេចកនក៏ចុះចូលដែរ ។

          សង្គ្រាមនេះបានផ្អាកមួយរយៈ ដើម្បីទុកឲ្យប្រជារាស្រ្តស្រែ ។ នៅពេលធ្វើស្រែចប់រដូវវស្សា​សង្គ្រាមបានបន្តទៀតដោយមានដាក់ចារកម្មរៀងៗខ្លួន ប៉ុន្តែមិនបានសម្រេចដូចគ្នា ។

          ឆ្នាំ ១៥២៥ ព្រះបាទចន្ទរាជា បានចាត់ឲ្យទៅទិញកាំភ្លើងតូចធំពីពួកម៉ាឡាយូ ។ ព្រះបាទច័ន្ទរាជា បានផ្តើមការវាយលុកម្តងទៀត ទៅលើស្តេចកនចំណែកឯជ័យជំនះបានទៅលើព្រះអង្គចន្ទជាបន្តបន្ទាប់ ។ សង្គ្រាមចុងក្រោយនេះព្រះបាទច័ន្ទរាជា បានព័ទ្ធក្រុងស្រឡប់ពិជ័យអស់រយៈពេល៣ខែក៏ទទួលកោជ័យជំនះទាំងស្រុង ដោយចាប់បានស្តេចកនយកមកកាត់ក្បាល ដោតនៅមុខបន្ទាយស្រឡប់ពិជ័យ ។ ឯចៅហ្វាយ កៅក៏ត្រូវបានសំលាប់ដែរ ។ សង្គ្រាម៩ឆ្នាំត្រូវបានបញ្ចប់ឆ្នាំ១៥២៥ ។​


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login