Ask
Websites Login
ពីប្រធានបទៈនិយមន័យ បញ្ញា
ដោយ: Phon ​ នៅ 2017-10-02

ចូរឱ្យនិយមន័យបញ្ញា។

By: Phon on 2017-10-02
1515 1 comments:0 0

Answer 1


user icon Phon 2017-10-02

អ្នកប្រាជ្ញមួយចំនួនបានឱ្យនិយមន័យបញ្ញាដូចតទៅ

  • លោកក្លាប៉ារ៉ែត : បញ្ញា គឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានការណ៍ថ្មី។
  • លោកដឺឡាក្រ័រ : បញ្ញា ជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម នៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីយទាំងនោះទៅក្នុងស្ថានភាពរូបីមួយ។
  • លោកហាកម៉ាន់ :  បញ្ញា ជាអនុគមន៍សម្របមធ្យោបាយ និងគោលដៅ។
  • លោកប៊ែរសុន : បញ្ញា ជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ។
  • លោកដេកាត និងវ៉ុលទែរ : បញ្ញា ជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗ ដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។
  • លោកកូល័រ : បញ្ញា ជាអព្ភន្តរញាណភ្លាមៗ។
  • តាមទ្រឹស្ដីពុទ្ធសាសនា : បញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោក ទៅរកសេចក្ដីសុខ។ អ្នកមានសតិបញ្ញាស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login