Ask
Websites Login

Answer 1


user icon វប្បធម៌ទូទៅ 2019-03-18

ព្រះបាទយសោវម៌្មទី១ ឡើងសោយរាជ្យនៅឆ្នាំ ៨៨៩ដល់ ៨៩៩គ.ស ព្រះអង្គបានស្ថាបនាមួយចំនួនទៀត ដូចជាកសាងអាស្រមចំនួន១០០ ( សតយសោធរាស្រម ) កសាងប្រសាទលលៃ នៅកណ្តលបារាយឥន្រ្ទតដាកដែលឧទ្ទិសថ្វាយព្រះមាតាបិតានិងជីដូនជីតាតខាងមាតារបស់ព្រះអង្គ ប្រាសាទភ្នំព្រះវិហារ ភ្នំក្រោម ភ្នំសណ្តក ជាដើម ។ នៅឆ្នាំ ៨៩៣ គ.ស ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង ចាស្នូលរាជធានី ។ រាជធានីនេះព្រះអង្គកសាងបារាយ យសោធរតដាក មានប្រវែង៧គ.ម ទទឹង ១.៨គ.មនៅជ្រុង ឦសានរាជធានី ។ យោងតាមសិលាចារឹករបស់ព្រះបាទរាជេន្រ្ទវម៌្មដែលជាក្មួយ បានឲ្យដឹងថាទឹកដីក្នុងរាជ្យព្រះបាទយសោវម៌្មទី១គឺ ខាងកើតទល់នឹងចម្ប៉ា ខាងជើងទល់ចិន ( ណានចាវ ) ខាងលិចទល់នឹងដែនសូក្ស្មកម្រាតាស ( ប្រទេសភូមា ) ខាងត្បូងទល់ស​មុទ្រ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login