Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាភ្នាសសែលុយឡូស ? ភ្នាសស៊ីតូប្លាស ? ស៊ីតូប្លាស ? វ៉ាគុយអូល ? ជាលិកា ? សរីរាង្គ ?

២. ដូចម្តេចដែលហៅថាប្លាស​ ? អាមីប ? អុកស៊ីត ? បាស ? ឧបករណ៍កុងស៊ី ?

៣. តើប្រព័ន្ធប្រសាទមានតួនាទីធ្វើអ្វីខ្លះ ?

៤. តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ ?

៥. តើឥរិយាបថអ្វីខ្លះនាំឱ្យយើងមានសុខភាពល្អ ?

ចម្លើយ

១. ភ្នាសសែលុយឡូស គឺជាភ្នាសរឹងមាំ គ្មានជីវិត ដែលរុំព័ទ្ធពីក្រៅភ្នាសកោសិកា ។ ទោះបីភ្នាសសែលុយឡូសរឹងមាំក៏ដោយ ក៏វាអាចឱ្យទឹក អុកស៊ីសែន ឧស្ម័នកាបូនិច និងសារធាតុមួយចំនួនឆ្លងកាត់បានដែរ ។

  • ភ្នាសស៊ីតូប្លាស គឺជាភ្នាសមួយស្តើង ហើយទន់ដែលរុំព័ទ្ធពីក្រៅកោសិកា ។ ចំពោះកោសិការុក្ខជាតិ ភ្នាសសែលុយឡូសព័ទ្ធពីក្រៅភ្នាសកោសិកា ។
  • ស៊ីតូប្លាស គឺជាសារធាតុខាប់អន្ធិល ដែលស្ថិតនៅចន្លោះណ្វៃយ៉ូនិងភ្នាសស៊ីតូប្លាសហើយមានចលនាជានិច្ច ។
  • វ៉ាគុយអូល គឺជាថង់មួយពេញដោយទឹក ខ្យល់ និងចុណ្ណភាពនៃអាហារ ។ វ៉ាគុយអូលអណ្តែតក្នុងស៊ីតូប្លាស ។ កោសិការុក្ខជាតិភាគច្រើននិងកោសិកាសត្វមួយចំនួនមានវ៉ាគុយអូល ។
  • ជាលិកា គឺជាបណ្តុំកោសិកាប្រភេទដូចគ្នា ដែលធ្វើការរួបរួមគ្នាដើម្បីបំពេញនាទីមួយ ។ ក្នុងសារពាង្គកាយមានជាលិកាច្រើនប្រភេទដូចជាលិកាអេពីតេល្យូម ជាលិកាសាច់ដុំ ជាលិកាប្រសាទ ជាលិកាសន្ធាន ។
  • សរីរាង្គ គឺជាទម្រង់មួយដែលបង្កឡើងដោយជាលិកាច្រើនប្រភេទរួមគ្នាដើម្បីបំពេញនាទីរួមមួយ ។

២. ពន្យល់ពាក្យ ៖

  • បាស គឺជាធាតុកាសិកា នៅក្នុងស៊ីតូប្លាសដែលមានរូបរាងផ្សេងៗភាគច្រើនមានរាងស្វ៊ែ ។
  • អាមីប គឺជាសារពាង្គកាយឯកកោសិកា ដែលមានរូបរាងមិនកំណត់ ហើយរស់នៅក្នុងកន្លែងមិនស្អាតដូចជាភក់ ទឹកកខ្វក់ជាដើម ។
  • អុកស៊ីត គឺជាសមាសធាតុ ដែលផ្សំឡើងដោយសារធាតុពីរយ៉ាងដែលក្នុងនោះមានធាតុមួយជាអុកស៊ីតសែន ។ អុកស៊ីតជាច្រើនកើតឡើងដោយដុតធាតុគីមីក្នុងអុកស៊ីសែន ។ គេចែកអុកស៊ីតជាបីប្រភេទគឺអុកស៊ីតអាស៊ីត អុកស៊ីតបាសនិងអុកស៊ីតអំផូទែ ។
  • បាស គឺជាសមាសធាតុដែលម៉ូលេគុលវាបង្កឡើងដោយអាតូមលោហៈចូលផ្សំជាមួយបង្គុំអ៊ីដ្រុកស៊ីល មួយឬច្រើនហើយមានអំពើជាមួយអាស៊ីតឱ្យផលជាអំបិលនិងទឹក ។
  • ឧបករណ៍កុងស៊ី គឺជាធាតុកោសិកាមានរាងជាថង់សំប៉ែតត្រួតលើគ្នា ។ វាមាននាទីប្រមូលផ្តុំនិងដឹកនាំប្រូតេអ៊ីនដែលសំយោគរួច ។

៣. ប្រព័ន្ធប្រសាទមានតួនាទីគ្រប់គ្រងផ្នែកខាងក្នុងនៃសារពាង្គ ។ វាមាននាទីត្រួតពិនិត្យនិងសម្របសម្រួលផ្នែកផ្សេងៗនៃសារពាង្គកាយដោយធ្វើឱ្យវាបំពេញនាទីព្រមៗគ្នា ។

៤. ខួរក្បាល គឺជាសរីរាង្គមួយដែលមានលក្ខណៈស្មុគស្មាញខ្លាំងណាស់ ។ វាកើតឡើងពីកោសិកាប្រសាទរាប់ពាន់លាន ។ ចំពោះមនុស្សប្រុស ខួរក្បាលមានទម្ងន់ប្រហែលពី១២០០ទៅ១៣៥០គីឡូក្រាម និងចំពោះមនុស្សស្រីប្រហែលពី១០០០ទៅ១២៥០គីឡូក្រាម ផ្ទៃក្រឡាខួរក្បាលមានប្រហែលពី២០០០ទៅ២១០០សង់ទីម៉ែត្រការេ ។ ខួរក្បាលមានបីផ្នែកសំខាន់ៗខួរតូច​ ខួរធំ ខួរឆ្អឹងខ្នង ។ ជាលិកាសន្ធានបីស្រទាប់ គ្របដណ្តប់ខួរក្បាលនិងខួរឆ្អឹងខ្នង ។ ទឹកខួរក៏ស្ថិតនៅព័ទ្ធជុំវិញខួរក្បាលនិងខួរឆ្អឹងខ្នងដែរ ។ ឆ្អឹងលលាដ៏ក្បាល និងទឹកខួរ ជួយការពារខួរក្បាលពីការរបួសឬការប៉ះទង្គិច ពីមជ្ឈដ្ឋានខាងក្រៅ ។

៥. ឥរិយាបថនាំឱ្យយើងមានសុខភាពល្អ យើងគប្បីអនុវត្តទម្លាប់មួយចំនួនដូចតទៅ ៖

  • លាងសម្លាតដៃឱ្យបានញឹកញាប់
  • មិនត្រូវប្រើកន្សែងសម្រាប់ជូតមុខ ជូតខ្លួន និងក្រោយរួមគ្នាទេ
  • មិនត្រូវប្រើកែវ កំប៉ុង ដប បំពង់បឺត ស្លាបព្រា ចាន និងប្រដាប់ប្រដាហូបចូកផ្សេងៗទៀតរួមគ្នាទេ
  • កុំប៉ះពាល់ឬបរិភោគសាច់មិនឆ្អិនល្អឬសាច់ឆៅ
  • ខ្ទប់ច្រមុះឬមាត់ដោយក្រដាសអនាម័យ នៅពេលក្អកឬកណ្តាល់ បន្ទាប់មកបោះវាចោលក្នុងធុងសំរាម ហើយលាងដៃនឹងសាប៊ូ
  • ត្រូវមានការប្រុងប្រយត្នជានិច្ច នៅពេលយើងនៅក្បែរធាតុរាវរបស់សារពាង្គកាយ (ឈាម ទឹករងៃ ស្លេស្ម )
  • មិនត្រូវប្រឡូកក្នុងការរួមភេទនៅក្មេងពេកឡើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login