Ask
Websites Login

Answer 1


Manet 2017/10/13

ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា មាន ៤ ប្រភេទគឺៈ

១. ប្រភេទធាតុប្រទេសៈ គឺសម្រាប់ផ្ដល់ជូនវរៈជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្ដិភាព...។ មេដាយនេះមាន៣ដូចខាងក្រោម៖

ក.មេដាយជាតូបការ

ខ.មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥ គឺ

  • មេដាយ មហាសេរីវឌ្ឍន៍
  • មេដាយ មហាសេនា
  • មេដាយ មហាធិបឌិន្ទ
  • មេដាយ សេនា
  • មេដាយ អស្សឬទ្ធិ

គ.មេដាយ ឯកភាពជាតិ។

២. ប្រភេទរាជបល្ល័ង្ក គឺសម្រាប់ផ្ដល់ជូនវរៈជនដែលមានគុណបំណាច់ចំពោះរាជបល្ល័ង្ក ព្រះមហាក្សត្រផ្ទាល់ ព្រះរាជវង្សានុវង្ស ព្រះមហាក្សត្រជាពិសេស ជូនជាអនុស្សាវរីយ៍ពីព្រះមហាក្សត្រ។

          ***មេដាយនេះមាន ៣ ខាងក្រោម៖

  1. មេដាយរាជសម្បត្តិ
  2. មេដាយ រជ្ជកាល មាន ៣គឺៈ មាស ប្រាក់ និងសំរិទ្ធ។
  3. មេដាយអនុស្សារា។

៣. ប្រភេទ ការពារជាតិៈ គឺសម្រាប់ផ្ដល់ជូនពលទាហាន នាយទាហានរង នាយទាហាន កងកម្លាំងប្រដាប់អាវុធ ឬនគរបាល ក្នុងកិច្ចការពារព្រំដែន និងសន្ដិសុខជូនប្រទេសជាតិក្នុងពេលសង្រ្គាម។ មេដាយនេះមាន ២ ដូចខាងក្រោម៖

  1. មេដាយសេនាជ័យសិទ្ធ
  2. មេដាយការពារជាតិ មាន ៣ ថ្នាក់គឺ មាស ប្រាក់ សំរិទ្ធ។

៤. ប្រភេទ ចម្រុះ មាន ៧ គឺ៖

១. មេដាយ សហមេត្រី គឺសម្រាប់បំពាក់ជូនអង្គទូត ឬតំណាងប្រទេសជាមិត្ត។ មេដាយនេះមាន ៣ ប្រភេទដូចខាងក្រោម៖

  • មេដាយធិបឌិន្ទ
  • មេដាយសេនា
  • មេដាយអស្សឬទ្ធិ

២. មេដាយសុវត្ថារា គឺបំពាក់ជូនអ្នកមានស្នាដៃខាងកសិកម្ម សេដ្ឋកិច្ច។ មេដាយនេះមាន ៣ ប្រភេទគឺៈ

  • ១. មេដាយធិមេដាយធិបឌិន្ទ
  • ២. មេដាយសេនា
  • ៣. មេដាយអស្សឬទ្ធិ

៣. មេដាយមុនីសារភ័ណ្ឌ គឺបំពាក់ជូនខាងសិក្សាធិការ វិស័យផ្សេងៗ។ មេដាយនេះមាន ៣ ប្រភេទគឺៈ  

  • ១. មេដាយធិបឌិន្ទ
  • ២. មេដាយសេនា
  • ៣. មេដាយអស្សឬទ្ធិ

៤. មេដាយការងារ គឺបំពាក់ជូនអ្នកមានស្នាដៃការងារល្អ ក្នុងការបំពេញភារកិច្ច។ មេដាយនេះមាន ៣ ប្រភេទគឺៈ

  • ១.មេដាយ មាស
  • ២.មេដាយ ប្រាក់
  • ៣. មេដាយ សំរិទ្ធ

៥.មេដាយស្ថាបនាជាតិ មេដាយនេះមាន ៣ប្រភេទគឺៈ

  • ១.មេដាយ មាស
  • ២. មេដាយ ប្រាក់
  • ៣.មេដាយ សំរិទ្ធ

៦. មេដាយខេមរាកីឡាឬទ្ធិ មេដាយនេះមាន ៣ ប្រភេទគឺៈ

  • ១.មេដាយ មាស
  • ២.មេដាយ ប្រាក់
  • ៣.មេដាយ សំរិទ្ធ

៧. មេដាយស្រ្ដីវឌ្ឍនា មេដាយនេះមាន ៣ប្រភេទគឺៈ

  • ១.មេដាយ មាស
  • ២.មេដាយ ប្រាក់
  • ៣.មេដាយ សំរិទ្ធ។

បញ្ជាក់ៈ គ្រឿងឥស្សរិយយស ទាំងអស់ខាងលើនេះ គឺត្រូវស្នើសុំនាយករដ្ឋមន្រ្ដី ពីអង្គភាពនីមួយៗ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login