Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងការអភិវឌ្ឍប្រទេសជាតិទៅរកការរីកចម្រើនសេដ្ឋកិច្ចរឹងមាំនាំទៅរកស្ថេរភាពនយោបាយក្នុងសង្គមជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់មេដឹកនាំគ្រប់សម័យកាល ហើយក៏ជាទីសង្ឃឹមរបស់រាស្រ្តទូទៅរបស់យើង ។ ប្រភពរឹងមាំជាមូលដ្ឋានគ្រឹះនៃសម័យមហានគរបានស្ថានាឡើងដោយបុព្វបុរសស្ថាបនិកព្រះបាទជ័យវរ្ម័នទី២ដែលព្រះអង្គបានបង្កកម្លាំងបង្កើតជាទ័ពប្រឆាំងទៅនឹងពួកចោរជ្វាឈ្លានពាន ក្នុងការរំដោះទឹកដីឱ្យចាកផុតពីអំណាចត្រួតត្រាបរទេស ។ ដូច្នេះយើងឃើញថា សេរីភាព ឯករាជ្យ សន្តិភាព និងភាពជាម្ចាស់ស្រុក ឬម្ចាស់ប្រទេសមិនអាចត្រដាងដៃសុំពីសត្រូវបានឡើយ ។ ម៉្យាងទៀតវប្បធម៌ពង្រីកទឹកដី ដើម្បីអំណាចត្រួតត្រានៅក្នុងសម័យកាលបន្តមកទៀតជានិស្ស័យរបស់មេដឹកនាំខ្មែរដែលបានចារឹកនៅលើជញ្ជាំងប្រាសាទអង្គរជាភស្តុតាងបានបញ្ជាក់យ៉ាងប្រត្យក្សសមដូចទស្សនៈខាងលើលើកឡើងយ៉ាងប្រាកដមែន ។ ដូច្នេះបច្ច័យធ្វឱ្យសម័យមហានគររីកចម្រើនគឺទទួលម៌តកពីបឋមក្សត្រគឺព្រះបាទជ័យវរ្ម័នទី២ ហើយបានបន្តរហូតដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧​ដែលសុទ្ធតែជាស្តេចសឹកដ៏ខ្លាំងក្លាហើយក៏ជាសម័យកាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្ររបស់ខ្មែរយើង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login