Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គេយល់ឃើញថា ក្រោយពីប្រទេសជាតិរីកចម្រើនដល់កំរិតកំពូលមក ប្រវត្តិសាស្រ្តខ្មែរមានការផ្លាស់ប្តូរនិងធ្លាក់ចុះថប់ថយឥទ្ធិពលពីមហាអំណាចបន្តិចម្តងៗជា លំដាប់រហូតក្លាយជាប្រទេសដ៏តូចមួយទៅទឹកដីអាស៊ីអាគ្នេយ៍នេះ ។ តើការធ្លាក់ចុះថប់ថយនេះបណ្តាលមកពីអ្វីខ្លះ ?

  • ប្រជាជនបាក់កម្លាំងក្រោយពីកសាងប្រាសាទថ្មច្រើនហួសហេតុពេក
  • ប្រជាជនអស់ជំនឿលើអ្នកដឹកនាំព្រោះអ្នកទាំងនោះអសមត្ថភាព
  • ការផ្លាស់ប្តូរសាសនានាំទៅរកការបំផ្លាញសមិទ្ធផលចាស់ចោល និងខ្វះជំនឿជាក់
  • ជម្លោះដណ្តើមអំណាច ធ្វើឱ្យអំណាចមជ្ឈិមចុះខ្សោយ ។ ចម្លើយអះអាងទាំងអស់នេះជាវិភាគទានរួមផ្សំដែលមិនអាចបដិសេធបាន ។ ប៉ុន្តែការអះអាងរបស់ទស្សនៈខាងលើលើកឡើងថា ការធ្លាក់ចុះគឺបណ្តាលមកពីមេដឹកនាំសម័យនោះមើលរំលងវប្បធម៌សន្តិភាព និងការល្មោភអំណាចហួសប្រមាណ ។ តើអ្នកយល់ដូចម្តេចចំពោះទស្សនៈនេះ ? បើពិនិត្យតាមទស្ស​នៈដែលបានលើកឡើងខាងលើបញ្ជាក់ថាមេដឹកនាំសម័យនោះចូលចិត្តសង្រ្គាម សូម្បីតែឈ្មោះ (វរ្ម័ន) គឺអាវក្រោះមានន័យចូលក្នុងសង្រ្គាមនេះ ភ្ជាប់មកជាមួយដែរ ។ ពាក្យថាសន្តិភាពរបស់ក្សត្រដែលជាអ្នកចម្បាំងវាងអ្នកជិតខាងគឺគ្មានយកមកប្រើប្រាស់ចំពោះមេដឹកនាំសម័យនោះឡើយ ។ ការធ្វើរង្វាយដណ្តើមដើម្បីពង្រីកទឹកដីប្រមូលសមន្តរដ្ឋ និងប្រមូលសួយសារអាករជាឥទ្ធិពលនៃប្រទេសមហាអំណាច ។ រីឯការអប់រំធនធានមនុស្សធ្វើឡើងសម្រាប់បម្រើឱ្យចម្បាំងតែយ៉ាងឥទ្ធិពលអំណាចអ្នកចម្បាំងប្រៀបបានទៅនឹងអំណាចអាទិទេព​ ។ ដោយសារឥទ្ធិពលនៃអំណាចទាំងនេះបានបន្តជះចំហាយដល់អ្នកដឹកនាំជំនាន់ក្រោយឥតដាច់ ។ បើយើងពិនិត្យតាមទស្សនៈរបស់ឥណ្ឌា ព្រះមហាក្សត្រជាមេទ័ពគ្មានការបែងចែកកាតព្វកិច្ច រវាងផលប្រយោជន៍ផ្ទាល់ព្រះអង្គ និងផលប្រយោជន៍របស់រាជាណាចក្រ ។ អំណាចឧតុង្គឧត្តមបានផ្តល់ឱ្យព្រះមហាក្សត្រដោយគ្មានព្រំដែនហើយគ្មាននរណាដទៃទៀតប្រៀបបានឡើយ ។ ទឹកដីក្នុងព្រះរាជាណាចក្រក្នុងរជ្ជចកាលព្រះបាទជ័យវរ្ម័ទី៧ មានវិសាលភាពធំល្វីងល្វើយសបញ្ជាក់ពីអំណាចនៃកម្លាំង និងទេពកោសល្យរបស់អ្នកដឹកនាំក្នុងសង្រ្គាមរង្វាយដណ្តើម ដើម្បីគ្រប់គ្រង និងត្រួតត្រាដើម្បីប្រែក្លាយជាស្តេចចក្រពត្តិ ។ វប្បធម៌ដឹកនាំដោយសារសង្រ្គាមជាដំណោះស្រាយបញ្ហាជាវិស័យមួយចម្បងក្នុងការទទួលសួយសារអាករពីសាមន្តរដ្ឋដែលជាបច្ច័យនាំឱ្យគេភ្លេចគិតពីជាតូបនីយកម្មជាកត្តាមួយបង្ហាញពីកង្វះចន្លោះនយោបាយនៃមេដឹកនាំនៃអំណាចមជ្ឈិម ។ អ្នកដឹកនាំតាមមូលដ្ឋានតែងតែត្រួតត្រាតាមរបៀបមេកន្រ្ទាញលើតំបន់ត្រួតត្រារបស់ពួកគេជាជាងអនុវត្តតាមរចនាសម្ព័ន្ធពីថ្នាក់កណ្តាលដែលជាអំណាចកំពូល ។ ដូច្នេះជារួម ភាពរុងរឿងក្នុងឋានៈជាប្រទេសចក្រពត្តិ និងមានសាមន្តរដ្ឋជាច្រើនជាចំណុះត្រូវធ្លាក់ចុះអន់ថយកិត្តិនាមដែលធ្លាប់ដែលសម្លេងល្បីល្បាញចារឹកក្នុងប្រវត្តិសាស្រ្តពីអតីតកាលពីមហាអំណាចនៃស្តេចចក្រពត្តិមកនៅតួយ៉ាងជាគំរូក្នុងពេលលបច្ចុប្បន្ននេះ ។ ការដែលបង្កសង្រ្គាមនឹងប្រទេសដទៃគឺបង្កើតឱ្យមានសត្រូវជាច្រើននៅជុំវិញខ្លួនកាន់តែច្រើនឯការបង្កើតចំណងមិត្តភាពតាមនយោបាយកាទូតដោយសន្តិវិធីមកបានត្រូវគេយកមកប្រើក្នុងសម័យនោះឡើយ ។ ដូច្នេះដំណោះស្រាយវិវាទរវាងគូបដិបក្ខដោយអហិង្សាជាស្ពានចម្លងទៅរកវប្បធម៌សន្តិភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login