Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អំពីជំនឿលើអ្នកតា ជាព្រលឹងនៃជនដែលស្លាប់ទៅហើយ ហើយព្រលឹងនេះទៀតសោតនៅតាមថែរក្សា មើលសុខទុក្ខកូនចៅតទៅទៀត ។​ អ្នកតាតំណាងមនុស្សស្រី គេហៅថា “ អ្នកដូនឬដូនយាយ ” រហូតមកដល់សព្វថ្ងៃនេះខ្មែរយើងនៅតែជឿនិងគោរពនូវឡើយ ។ ភស្ដុតាងនៅពេលធ្វើ បុណ្យឡើងផ្ទះ ស្រោចទឹកលើរាសី រំដោះគ្រោះ ចាត់ចែងពីធីចូលម្លប់ រៀបមង្គលការ ។ ល ។ គេតែងតែសែននឹករំលឹកដល់អារុក្ខអារក្សាអ្នកតា ដើម្បីសុំសេចក្ដីសុខសប្បាយ ។ ម្យ៉ាងទៀតកាលណាមាន មនុស្សឈឺនោះ គេរកគ្រូទស្សន៍ទាយបើដឹងថាត្រូវអ្នកតាធ្វើនោះគេក៏ រៀបចំចាត់ចែងពិធីសែនព្រេន ដើម្បីអង្វរលូនតួអង្គគ្នា ឪ្យលោះលាប្រណីឪ្យកូនចៅបានជាសះស្បើយពីជំងឺ ។ ទីស្ថាននានា របស់អ្នកតាច្រើនមាននៅតាមភូមិ តាមវត្ដ អារាមតាមវាលស្រែ ចំការ ឬនៅតាម ព្រៃភ្នំក្រំថ្ម បឹងបួរ ទន្លេ សមុទ្រ គេតែងប្រទះឃើញខ្ទមអ្នកតាដែលជាធម្មតាច្រើននៅក្រោមដើមឈើធំៗ ។ ជួនកាលអ្នកតានោះក៏តាំងនៅក្រោមដើមឈើធំណាមួយ ដោយពុំចាំបាច់មានខ្ទមផងដែរ ។ នៅក្នុងខ្ទមអ្នកតា ជួនកាលមាន​រូបតំណាងអ្នកតា ធ្វើអំពីថ្មធ្លាក់អំពីឈើខ្លឹម ខ្ទមប្រកស្លឹកត្នោត ឬដាក់ដុំថ្មជារូបតំណាង ។ អ្នកតាទាំងនោះសុទ្ធតែមានឈ្មោះ ឧទាហរណ៍ អ្នកតាសេរីវង្ស អ្នកតាតាឃ្លាំងមឿង អ្នកតាក្រហមក យាយទេព យាយដូនពេញ ជំទាវម៉ៅ អ្នកតាដើមពោធិ៍ ។ ល ។ ចាស់ៗតែងនិយាយតៗគ្នាថា អ្នកតានៅភូមិ ណាជាអ្នកមើលថែរក្សានៅភូមិនោះប៉ុន្តែបើមានអ្នកណាប្រព្រឹត្តអំពោះឆ្គាំឆ្គងទៅ លើអ្នកតា ដូចជាចំអកចំអន់ បន្ទាបបន្ថោក មើលងាយប្រមាថ គេអាចនឹងទទួលទណ្ឌ កម្មពីអ្នកតាដូចជា គ្រុនក្ដៅ សន្ថំ ចុកពោះ ឡប់ ស្មារតី ចង់តែរត់ចេញពីផ្ទះ ជាដើម ។ និយាយសង្ខេបមកខ្មែរយើងជឿគោរពព្រលឹមដូចតាដែលជាជំនឿ ដើមរបស់ខ្មែរដែលគេហៅថាជំនឿជីវចលនិយម មុនពេលលទ្ធិព្រហ្មញ្ញសាសនាមកដល់ ហើយមានភាពទន់ភ្លន់បត់បែនបានឥតទាស់ ។ (មៀច ប៉ុណ្ណា,២០០៧) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login