Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-04-26

ច្បាប់ស្តីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចជា ៖

  • អាស៊ានត្រូវអភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសន្ទនាដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ និងជាដៃគូជាមួយបណ្តាប្រទេស និងអនុតំបន់ និងអង្គការអន្តរជាតិ និងស្ថាប័នដទៃទៀត ។
  • ទំនាក់ទំនងក្រៅតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំនងទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញនេះ ។
  • អាស៊ានត្រូវតែជាកម្លាំងនាំមុខជាចម្បងមួយនៅក្នុងការរៀបចំតំបន់ដែលខ្លួនផ្តួចផ្តើម និងរក្សា ភាពជាស្នូលរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការកសាងសហគមន៍ ។
  • ក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់អាស៊ាន រដ្ឋសមាជិកត្រូវសម្របសម្រួល និងខិតខំប្រឹងប្រែងអភិវឌ្ឍជំហររួម និងធ្វើសកម្មភាពរួមគ្នាលើមូលដ្ឋាននៃឯកភាព និងសាមគ្គីភាព ។
  • ទិសដៅគោលនយោបាយជាយុទ្ធសាស្រ្តនៃទំនាក់ទំនងក្រៅតំបន់អាស៊ានត្រូវបានដាក់ចេញដោយកិច្ចប្រជុំកំពូលអាស៊ានតាមអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ។
  • កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានធានាឱ្យមានភាពស្របគ្នា និងភាពរលូនក្នុងការអនុវត្តទំនាក់ទំនងក្រៅតំបន់អាស៊ាន ។
  • អាស៊ានអាចសម្រេចកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេស ឬអនុតំបន់ តំបន់ និងអង្គការអន្តរជាតិ និងស្ថាប័នទាំងឡាយបាន ។ និតិវិធីនៃការសម្រេចកិច្ចព្រមព្រៀងនេះត្រូវបញ្ញាត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដោយមានការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសហគមន៍ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login