Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. តើពិធីចេញវស្សារបស់ភិក្ខុសង្ឃត្រូវបានធ្វើយ៉ាងដូចម្តេច ? ចូររៀបរាប់ និងពន្យល់ ?

២. តើបុព្វករណ៍ទាំង៤យ៉ាងនោះមានអ្វីខ្លះ ?

៣.​តើបុព្វកិច្ច៥យ៉ាងមុនពេលសូត្របរវាណាមានអ្វីខ្លះ ?

៤. ចូររៀបរាប់ និងពន្យល់ពីការធ្វើពិធីចេញវស្សារបស់ពុទ្ធបរិស័ទជាគ្រហស្ថ ។

៥. តើការចេញវស្សាពិសម័យពុទ្ធកាលមានលក្ខណៈខុសប្លែកដូចម្តេច ?

៦. ពេលបុណ្យចេញវស្សាមកដល់តើពុទ្ធបរិស័ទបានត្រៀមនូវអ្វីខ្លះ  ?

១. គឺធ្វើដូចជា៖​

          ភិក្ខុទាំងឡាយដែលគង់ចាំព្រះវស្សាក្នុងវត្តណាមួយក្តី អស់ត្រីមាសគឺពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ថ្ង្ងៃចុងក្រោយនេះគឺជាថ្ងៃបរវារណា ចេញវស្សា ។ បរវាណាថ្ងៃនេះ លោកហៅតាមថ្ងៃថា បណ្ណរសី បរវាណា គឺបរវាថ្ងៃ ១៥កើត ។ មុនពេលកំណត់ចូលធ្វើបរវារណា ពួកភិក្ខុត្រូវបំពេញបុព្វករណី៤យ៉ាង និងបុព្វកិច្ចដាច់ខាត ។ បើភិក្ខុមិនធ្វើខ្លួនឯងឬ មិនបានប្រើភិក្ខុថ្មីឲ្យធ្វើទេ ស្រាប់តែទៅបវារណាតែម្តងនោះនឹងត្រូវអបត្តិ​ ។

២. បុព្វករណ៍ ៤យ៉ាងត្រូវធ្វើមនុស្សសង្ឃទៅជួបជុំគ្នាគឺមាន ៖​

  • សម្មជ្ជនី ការបោសសំអាត ព្រះវិហារ ឧបោសថគោថា កន្លែងបវារណា
  • បទីប​ អុជប្រទីប
  • ឧទក ការរៀបចំឲ្យមានទឹកសម្រាប់ឆាន់ និងប្រើប្រាស់
  • អាសនៈ ការក្រាលអាសនៈ មានកន្ទេលជាដើម ។

៣. ចំណែកបុព្វកិច្ច៥យ៉ាង មុនពេលសូត្របវារណា គឺធ្វើមុនពីធិតាំងបញ្ញតិ្តគឺរួមមាន៖

  • ឆន្ទៈ ការនាំឆន្ទៈ
  • បវារណាៈ​ កានាំបវារណា
  • ឧតុក្ខានំៈ ការប្រាប់រដូវកាលដែលធ្វើបរវារណានេះ
  • ភិក្ខុគណនៈ ការរាប់ចំនួនភិក្ខុដែលមកជុំគ្នា
  • ឱវាទោៈ ប្រាប់ថាបច្ចុប្បន្នគ្មានភិក្ខុនីដែលសម្រាប់ឲ្យឱវាទទេ ។

៤. នៅថ្ងៃទី១៥ កើត ខែអស្សុជ ពុទ្ធបរិស័ទចំណុះជើងវត្ត នីមួយៗតែងតែធ្វើបុណ្យមួយហៅថា បុណ្យចេញវស្សា ដើម្បីសម្តែងសេចក្តីត្រេកអរ ជ្រះថ្លាចំពោះភិក្ខុសាមណេរ ដែលប្រតិបត្តិបានត្រឹមត្រូវ មិនឲ្យដាច់វស្សា មានសាមគ្គីភាពគ្នាល្អ រយៈពេល៣ខែក្នុងវស្សានោះ​ ។ បុណ្យចេញវស្សាពីសម័យពុទ្ធកាល គេធ្វើផ្សេងពីសម័យបច្ចុប្បន្ន ។ ឯសម័យក្រោយពុទ្ធកាល ក៏ខុសគ្នាតាមបែបបុរាណនិយម និងសម័យនិយម គឺពីបុរាណធ្វើបុណ្យចេញវស្សា មានបណ្តែតប្រទីបល្វាលាផង មិនចាំបាច់តែវត្តជាប់មាត់ទន្លេនោះទេ​ សូម្បីតែវត្តដែលគ្មាន ព្រែក ទន្លេក៏អាចធ្វើពិធីបណ្តែតប្រទីបនៅក្នុងស្រះតែម្តង ។

          ឯបច្ចុប្បន្នសម័យនេះយើងឃើញមានតែនៅកន្លែងខ្លះ ប៉ុណ្ណោះដែលធ្វើពិធីបណ្តែតប្រទីប ។ ចំណែកបុណ្យចេញ វស្សានៅមានគ្រប់វត្ត គ្រាន់តែតូច មធ្យម ធំប៉ុណ្ណោះ  ។

៥. មានលក្ខណៈខុសប្លែកត្រង់ កាលពីសម័យពុទ្ធកាលការចេញវស្សាគឺជាថ្ងៃចុងបង្ហើយនៃថ្ងៃដាក់បិណ្ឌ ។​បានសេចក្តីថា ៣ខែដើមវស្សានរដូវព្រះពុទ្ធជាម្ចាស់ព្រះអង្គអនុញ្ញត ឲ្យភិក្ខុសង្ឃសាមណេរ នៅចាំវស្សាមិនឲ្យត្រាច់ចរចេញទៅណាមកណាទេ ត្រូវសម្ងំបដិបត្តិធម៌វិន័យនៅក្នុងអារាមហើយបើចូលវស្សានៅទីណាភិក្ខុត្រូវសំឲ្យបរិស័ទនៅទីនោះជួយឧបត្ថម្ភទំនុកបម្រុងដោយ បច្ច័យ៤ក្នុងរយៈពេល៣ខែនេះតែម្តង ។ សម័យនោះមានជនអ្នកមានសទ្ធាជាច្រើន ដូចជាយាយមកមហាឧបាសិកា វិសាខា ជាដើមតែងតែ បវារណាជួយទំនុកបម្រុងដោយបច្ច័យ៤នៅក្នុងវត្តនីមួយ មិនបាច់ចេញគោចរបិណ្ឌបាត្រតាំងពីចូលវស្សារហូតដល់ចេញវស្សាវិញ គឺរងចាំតែនំនែកបង្អែម របស់ពុទ្ធបរិស័ទ្ធ មានជាស្រាក់មានឆ្នាឆំាងក៏មាន​ ។ គេធ្វើចង្ហាន់ហៅថា កិច្ចភត្តក៏បាន ។ លុះដល់ពេញវស្សាជាថ្ងៃចុងក្រោយ បង្អស់នៃបុណ្យរាល់ថ្ងៃក្នុងវស្សាបច្ចុប្បន្ននេះជា បុណ្យភ្ជុំ ។ គឺភ្ជុំរួមកុសលទាំងឡាយឧទ្ទិសជូនបុព្វការីជន ធ្វើពិធីឆ្លងបុណ្យភ្ជុំ៣ខែនោះឯង ។ ដូច្នេះបុណ្យចេញវស្សាសព្វថ្ងៃជាបុណ្យភ្ជុំសម័យពុទ្ធកាល ។

៦. ពុទ្ធបរិស័ទ នាំគ្នាត្រៀមសំភារៈ សម្រាប់ធ្វើបុណ្យមាននំនែកចេកអំពៅនៅថ្ងៃ ១៣ កើត ១៤កើតខែអស្សុជ ។​ពុទ្ធបរិស័ទទាំងឡាយ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្ត បានជួបគ្នានៅឧដ្ឋានសាលា ប្រហែលម៉ោង៣ រសៀលនៃថ្ងៃ ១៤កើតបានធ្វើពិធីមនស្សិការថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលហៅថាសូត្រមន្តចេញវស្សាកន្លែងខ្លះមានបន្តទេសនាផង ។

          លុះព្រឹកឡើងថ្ងៃ ១៤ កើតខែអស្សុជ ពុទ្ធបរិស័ទក្មេង ចាស់ ប្រុសស្រីស្លៀកពាក់សមរម្យយូស្រាក់ កណ្តៀល្អី ថាស នំអន្សម ផ្លែចេក ដូងដំឡូងជាដើម ព្រមទាំងផ្កាភ្ញី ទៀនធូប គ្រប់ដៃ ខ្លះទូលខ្លះរែក និងធ្វើចង្ហាន់បិណ្ឌបាត្រតាមក្រុមៗហូរហែរដល់ឧដ្ឋានសាលា ធ្វើពិធីរាប់បាត្រពេលព្រឹកជួនកាលកន្លែងខ្លះរាប់បាត្រពេលថ្ងៃ ដោយវេចចង្ហាន់ប្រគេន ព្រះសង្ឃធ្វើភត្តានុមោទនាពហូទេវាដារឆ្លងបុណ្យកុសលជាកិច្ចបង្ហើយបុណ្យ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login