Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលគេផុតពីការខ្ទេចខ្ទាំដោយសារសង្រ្គាម ព្រោះសហរដ្ឋអាមេរិកនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គ.ម។ ប្រទេសនៅអឺរ៉ុបត្រូវការស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះត្រូវការមូលធន និងជំនួយពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកជំរុញឪ្យកសិករពង្រីកវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការទីផ្សារអឺរ៉ុបដ៏ធំធេង។ នៅចន្លោះឆ្នាំ ១៩៣៩-១៩៤៥ ផលទុនរបស់អាមេរិកកើនឡើងពី៩៥ ដល់ ២១៥ កោដិដុល្លារ។ ប្រជាជនអាមេរិកបានកែច្នៃជីវភាពក្លាយជាសង្គមសម្ភារៈទំនើបស្របតាមរីកចម្រើននៃបច្ចេកវិទ្យា។ គេបានបង្កើតប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម បង្ហាញផលិតផលដូចជាទូរទស្សន៍ពណ៌ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនលាងចានឆ្នាំងនិងចង្រ្កានអគ្គិសនី...។ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចគ្មានគូប្រៀប។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login