វប្បធម៌ទូទៅ ថ្នាក់ទី១២ ផ្នែកអក្សរសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា

ប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ គូប ឆ្នាំសិក្សា ២០១១​-២០១២

សម័យប្រឡង ១៧ ធ្នូ ២០១១ រយៈពេល ២ម៉ោង (១០០ពិន្ទុ)

 

១.តើស្តេចអង្គណាដែលបានកសាងរាជធានីភ្នំពេញមុនគេ? នៅឆ្នាំណា? តាមស្ថិតឆ្នាំ២០១១ តើរាជធានីភ្នំពេញ គេចែកជាប៉ុន្មាន? គឺខណ្ឌអ្វីខ្លះ? ចូររៀបរាប់។

២.ហេតុអ្វីបានជាចាំបាច់មានការបោះឆ្នោតតំណាងរាស្ត្រ? តើការបោះឆ្នោតតំណាងរាស្ត្រ និងការបោះឆ្នោរជ្រើសរើស សមាជិកព្រឹទ្ធិសភាមានភាពខុសគ្នា និងដូចគ្នាត្រង់ចំណុចណាខ្លះ?

៣.ភពក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួនប៉ុន្មាន? គឺអ្វីខ្លះ? តើភពណាមួយដែលនៅជិតព្រះអាទិត្យជាងគេ? ភពណាមួយដែលនៅឆ្ងាយពីព្រះអាទិត្យជាងគេ? ហើយភពណាមួយដែលអ្នប្រាជ្ញសង្ស័យថា អាចមានជីវិតរស់នៅ?

៤.ច្បាប់ជាអ្វី? ក្រមសីលធម៌ជាអ្វី? តើច្បាប់និងក្រមសិល្សធម៌ខុសគ្នាដូចម្តេចខ្លះ?

៥.តើពិធីបុណ្យ “វប្បមង្គល” ជាបុណ្យតាមប្រពៃណី ឬ ជាបុណ្យតាមព្រះពុទ្ធសាសនា? តើបុណ្យនេះគេប្រារព្ធឡើងនៅពេលណា?

៦.តើព្រះពុទ្ធសាសនាចែកចេញជាប៉ុន្មាននិកាយ? គឺអ្វីខ្លះ? តើនិកាយទាំងនោះមានភាពខុសគ្នាដូចម្តេចខ្លះ?

៧.នៅក្បែរវត្តភ្នំមាននាឡិការធំមួយ មានសិលាចារឹកពីរផ្ទាំង និងរូបចម្លាក់មួយ។ ចូរបង្ហាញពីអត្ថន័យ សិលាចារឹក និង រូបចម្លាក់នោះ។

 

ចម្លើយ

១.សេ្តចដែលមកតាំងរាជធានីនៅភ្នំពេញ (ចតុមុខ) គឺព្រះបាទពញយ៉ាត (ព្រះបរមរាជាទី ២) ក្នុងឆ្នាំ ១៣៤៣។ ឆ្នាំ ២០១១ រាជធានីភ្នំពេញមានខណ្ឌចំនួន ៩គឺ៖

  • ខណ្ឌឫស្សីកែវ
  • ខណ្ឌដូនពេញ
  • ខណ្ឌចំការមន
  • ខណ្ឌមានជ័យ
  • ខណ្ឌ៧មករា
  • ខណ្ឌទួលគោក
  • ខណ្ឌដង្កោរ
  • ខណ្ឌពោធ៌សែនជ័យ

២.ការបោះឆ្នោតសកល (រដ្ធសភា) និងការបោះឆ្នោតអសកល (ព្រឹទ្ធសភា)

ក.ចំណុចដូចគ្នា

  • លើកតំកើងរបបប្រជាធបិតេយ្យ
  • មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
  • ការផ្ទេរអំណាចដោយសន្តិវិធី
  • គោរពសិទ្ធិមនុស្ស និង សេរីភាពក្នុងការបញ្ចេញមតិ

ខ.ចំណុចខុសគ្នា

រដ្ធសភា

  • មានអាណត្តិ៥ឆ្នាំម្តង
  • អាចឈរឈ្មោះជាតំណាងរាស្ត្របានចាបពីអាយុ ២៥ឆ្នាំយ៉ាងតិច
  • មានសិទ្ធិបោះឆ្នោត ប្រជាពលរដ្ធទាំងពីរភេទគឺមាន អាយុ១៨ឆ្នាំឡើងទៅ
  • មានសមាជិកយ៉ាងតិច១២០រូប
  • បោះឆ្នោតសកល

ព្រឺទ្ធសភា

  • មានអាណត្តិ៦ឆ្នាំ
  • អាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភាបានចាប់ពីអាយុ៤០ឡើងទៅ
  • អ្នកមានសិទ្ធិបោះឆ្នោតគឺក្រុមប្រឹក្សាឃុំ-សង្កាត់
  • មានសមាជិកយ៉ាងច្រើនស្មើនិងពាក់កណ្តលសមាជិតរដ្ធសភា
  • ការបោះឆ្នោតអសកល។

៣.ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមាន  ៩គឺ៖

ភពក្នុង

  • ភពពុធ
  • ភពសុក្រ
  • ភពផែនដី
  • ភពអង្គារ
  • ភពព្រហស្បតិ៍

ភពក្រៅ

  • ភពសៅរិ៍
  • ភពណិបទូន
  • ភពព្លូតុង
  • ភពអ៊ុយរ៉ានុស

ភពដែលនៅជិតព្រះអាទិត្យជាងគេ គឺ ភពពុធ។ ភពដែលនៅឆ្ងាយពីព្រះអាទិត្យជាងគេ គឺ ភពភ្លូតុង និងភពដែលអាចមាន ជីវិតរសនៅ គឺភពអង្គារ។

៤.ក.ច្បាប់ជាបទបញ្ញាត្តិកំណត់ដោយរដ្ធដែលមានភាពទៀងត្រង់ត្រឹមត្រូវសម្រាប់ឱ្យពលរដ្ធក្នុងសង្គមនីមួយៗត្រូវតែគោរព។ ឬជាកម្រងព៍ត័មានដែលប្រាប់អ្នកឱ្យដឹងពីចំណុចដែលអនុញ្ញាតឱ្យធ្វើ និងចំណុចដែលមិនអនុញ្ញាតិឱ្យធ្វើដើម្បីសម្រួលកិច្ចការ នានាក្នុងសង្គម ប្រឆាំងនិងអំពើឧក្រិដ្ធ...។

ក្រមសិលធម៌ ជាមាគ៌ាក្នុងការដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ សុចរិត ទៀងត្រង់ ជៀសវាងការប្រព្រឹត្តអំពើអាក្រក់ គ្រប់បែបយ៉ាងទាំងកាយ វិចា និងចិត្ត។

ខ.ភាពខុសគ្នារវាងច្បាប់ និងក្រមសីលធម៌

ច្បាប់

  • ល្មើសច្បាប់ត្រូវតែទទួលទោស
  • មានលក្ខណៈចាប់បង្ខំ បង្គាប់បញ្ជាដាច់ខាត
  • លក្ខណៈមិនចំពោះនីតិបញ្ញត្តិ

ក្រមសិលធម៌

  • ល្មើសក្រមសីលធម៌មានការអធ្យាស្រ័យ (គ្មានទោសទេ)
  • មិនចាប់បង្ខំ ឬ មិនបង្គាប់បញ្ហា
  • លក្ខណៈចំពោះ
  • គ្មានអ្នកណាបង្កើតទេ តែមនុស្សនាំគ្នាអនុវត្តន៍តៗគ្នាតាំងពីដើមរៀងមក

៥.ពិធីបុណ្យ “រប្បមង្គល” ជាបុណ្យតាមប្រពៃណីខ្មែរ

  • គេធ្វើឡើងនៅដើមរដូវវស្សា នៅថ្ងៃទី ០៤ រោជ ខែ ពិសាខ រៀងរាល់ឆ្នាំ។
  • ដើម្បីសម្ពោធការងារកសិកម្មរបស់ប្រជារាស្ត្រខ្មែរ មើលប្រថ្នូលផលកសិកម្ម ជម្ងឺតំកាត់ឆ្នាំខាងមុខ និងផ្សារភ្ជាប់ រវាងព្រះមហាក្សត្រ ជាមួយកសិករ។

៦.ព្រះពុទ្ធសាសនាចែកចេញជាពីរនិកាយ គឺ មហាយាន និង ហិនយាន។

ភាពខុសគ្នារវាងនិកាយមហាយាន និង និកាយហីនយាន

ក.ហិនយានមានន័យថា យានតូច រទេះតូច គឺជាយានដែលនាំសត្វទៅកាន់និព្វាន។

  • ហីនយានពន្យល់ថា មនុស្សត្រូវប្រាថ្នាយកអរហន្ត និងនិព្វានជាគោលដៅធំបំផុត
  • ហីនយានពន្យល់ថា ធ្វើទាន ភាវនាទើបបានសម្រេចនិព្វាន
  • ហីនយានសំដែងថា ខ្លួនទីពឹងខ្លួន ខ្លួនជួយខ្លួនឯង អ្នកណាធ្វើកុសសល្អ អ្នកនោះបានបុណ្យ បានរួចទុក្ខ

ខ.មហាយានមានន័យថា រទេះធំ យានធំ។

  • មហាយានសំដែងថា មនុស្សត្រូវប្រាថ្នាយកពោធិសត្វដែលមានពោធិញ្ញាណជាគោលដៅ
  • មហាយានសំដែងថា គ្រាន់តែជឿ និងមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធក៏អាចសម្រេចបរមសុខបានដែរ
  • មហាយានសំដែងថា កុសលរបស់មនុស្សម្នាក់ៗអាចជួយស្រោចស្រង់អ្នកដទៃឱ្យរួចផុតទុក្ខទោសបានដែរ
  • មហាយានមានពោធិសត្តធំៗឬមហាសត្វច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយឋិតនៅក្នុងលោកនោះ ចាំជួយសង្គ្រោះ សត្វលោក។ ពោធិសត្វទាំងនោះរួមមាន៖

១.អវលោកិតេស្វវៈ ឬលោកកេស្វរៈ ៖ អ្នកសង្គ្រោះ

២.មញ្ជុស្រី៖ អ្នកត្រួតត្រាផ្លូវយុត្តិធម៌គង់លើសីហៈ

៣.សមន្តភទ្រ៖ ថែរក្សាអ្នកកាន់សាសនា គង់លើដំរី

៤.មៃត្រេយ៖ អនាគតព្រះពុទ្ធ

៥.ក្សិតិគភ៌៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក

៦.វដ្របាណ៌៖ ពោធិសត្វមានវជ្រៈ គឺរន្ទះជាអាវុធដើម្បីការពារសាសនា

៧.ប្រាជ្ញាបារមីគា៖ មានរូបជាតូនាងទេពធីតាមួយអង្គ

៧.នៅវត្តភ្នំ ក្បែរនាឡិការដំ មានសិលាចារឹកពីរផ្ទាំងនិងចម្លាក់។ សិលាចារឹក ពីរផ្ទាំងនោះមានអត្ថន័យដូចខាងក្រោម៖

ក.សិលាចារឹក

  • សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី១៥ មីនា ឆ្នាំ១៩០៧ គឺបារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌមកឱ្យខ្មែរវិញ។
  • សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។

ខ.រូបចម្លាក់

  • នារីទី១៖ កាន់ជើងពាន់តម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តសៀមរាប)។
  • នារីទី២៖ កាន់ជើងពាន់ដាក់ត្រា។
  • នារទី៣៖ កាន់ជើងពាន់ដាក់ប្រអប់ត្រា។ នារីទី៣ ជានិមិត្តរូបបង្ហាញពី៖

១.បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ

២.នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធដោយទឹកមុខ ញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។

គ.សរុប៖ សិលាចារឹកពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖

  • រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទស៊ីសុវត្ថិជាប្រមុខដឹកនាំជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបីដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤នោះ។
  • រំឮកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពាន់ដោយឥតកេរខ្មាស។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login