Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-29 09:26

ដំណើរនៃការស្រាវជ្រាវម៉ាឃីធីងមានដូចជា ៖

  • ដំណាក់កាលទី១ ៖ បញ្ហានិងទិសដៅនៃការស្រាវជ្រាវ​ (Define the problem)

ការកំណត់បញ្ហា និងទិសដៅនៃការស្រាវជ្រាវជាជំហានទីមួយមុននឹងចាប់ផ្តើមធ្វើកិច្ចការដ៏ទៃទៀត ។ ឧទាហរណ៍ក្រុមហ៊ុនផលិតទឹកសុទ្ធក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បរិមាណនៃការលក់ចេញនៃទឹកសុទ្ធក្នុងទីផ្សារមានការថយចុះ ។​ នេះជាមូលហេតុមួយ នៃបញ្ហាមួយដែលនាំឲ្យក្រុមហ៊ុនត្រូវធ្វើសេចក្តីសម្រេចចិត្តស្រាវជ្រាវទីផ្សារអំពីមូលហេតុនៃការធ្លាក់ចុះដែលវាទាក់ទងទៅនឹងអ្វីខ្លះ ថ្លៃ គុណភាព សេវាកម្ម កម្រិតនៃការប្រកួតប្រជែង ឬទាក់ទងទៅនឹងរចនាបទនៃផលិតផល ។ កត្តាផ្សេងៗទៀតដូចជា ការធ្លាក់ចុះនៃសេដ្ឋកិច្ច ការប្រែប្រួលនៃអាកាសធាតុ ការបង្ខូចកេរ្តិ៍ឈ្មោះ ដោយសារតែការក្លែងបន្លំក៏សុទ្ធតែជាការកំណត់បរិមាណនៃការលក់ដូរនៅលើទីផ្សារ ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏ត្រូវពិនិត្យកំណត់បញ្ហាផងដែរ ចំពោះសកម្មភាពនៃការផ្សាយពាណិជ្ជក​ម្ម តើមានលក្ខណៈគ្រប់គ្រាន់អាចទៅដល់អតិថិជនឬទេ ហើយការផ្សព្វផ្សាយបានបង្ហាញនូវគំនិត និងអត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់ដែលទីផ្សារគោលដៅ ។ ដូច្នេះហើយបានជាការកំណត់នូវបញ្ហាត្រូវបានអ្នកឯកទេសម៉ាឃីធីងថាជាត្រីវិស័យសម្រាប់បង្ហាញផ្លូវ ដែលជាគោលដៅត្រូវអនុវត្តចំពោះការស្រាវជ្រាវ ។

  • ដំណាក់កាលទី២ ៖ ការរៀបចំស្រាវជ្រាវ (Design the Research)

ក្រោយពីកំណត់បាននូវបញ្ហា និងទិសដៅនៃការស្រាវជ្រាវក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលទី២នៃការរៀបចំគម្រោងសម្រាប់ធ្វើការសិក្សារស្រាវជ្រាវម៉ាឃីធីងសម្រាប់ការប្រមូលទិន្នន័យដែលទាក់ទងទៅនឹងបញ្ហា ដែលបានកំណត់ដោយក្រុមហ៊ុន ។ ក្នុងការរៀបចំគម្រោងស្រាវជ្រាវក៏ត្រូវគិតគូរផងដែរ អំពីទំហំនៃការចំណាយទាក់ទងទៅនឹងកិច្ចការប្រតិបត្តិការ កត្តាជះឥទ្ធិពលទំហំនៃការប៉ះពាល់នៅក្នុងកន្លែងទីផ្សារ រួមទាំងធនធានដែលក្រុមហ៊ុនមាន ។

  • ដំណាក់កាលទី៣ ៖ ប្រមូលទិន្នន័យ (Collect the Data)

ធម្មជាតិនៃការសម្រេចចិត្តធ្វើម៉ាឃីធីង វាពុំមានអ្វីប្រែប្រួលឡើយ ប៉ុន្តែអ្វីដែលមានលក្ខណៈប្រែប្រួលនិងខុសប្លែកគ្នានោះ​ គឺបរិយាកាសពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត ។ ការប្រមូលទិន្នន័យនាពេលបច្ចុប្បន្ននេះត្រូវតែមានផែនការ និងអនុវត្តដោយប្រុងប្រយ័ត្នបំផុត ។ ទិន្នន័យទាំងអស់ដែលប្រមូលបានតម្រូវឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការសិក្សា ហើយវាក៏ប្រែប្រួលទៅតាមទីកន្លែងផងដែរ ។ ការប្រមូលទិន្នន័យវាមានការពាក់ព័ន្ធជាមួយនឹងការវាស់វែងពីផ្សារ ទាំងធ្វើការប្រៀបធៀបការងាររវាងក្រុមហ៊ុនទៅនឹងស្តង់ដារជាក់លាក់ទាំងឡាយ ។ គេមានប្រភេទពីរនៃទិន្នន័យដែលត្រូវធ្វើការប្រមូល គឺទិន្នន័យទីមួយ និងទិន្នន័យទីពីរ ។ នៅក្នុងករណីមួយចំនួនការសិក្សាប្រហែលជាត្រូវបានរកឃើញទៅតាមរយៈការប្រមូលទិន្នន័យទី២ ។ ទិន្នន័យទី២គឺជាទិន្នន័យដែលវាជាប្រភពផ្សព្វផ្សាយព័ត៌មាន ដែលគេបានធ្វើការប្រមូលពីកន្លែងផ្សេងៗ ហើយវាជាព័ត៌មានដែលមានរួចទៅហើយ ។ ដោយឡែកចំពោះទិន្នន័យទី១ ជាទិន្នន័យដែលប្រមូលបានដោយមានគម្រោងច្បាស់លាស់ ហើយទិន្នន័យទាំងនេះវាមានសារៈសំខាន់ណាស់ពីព្រោះវាជារឿងផ្តល់នូវភាពជឿជាក់ ។

  • ដំណាក់កាលទី៤ ៖ វិភាគព័ត៌មាន និងបង្ហាញពីលទ្ធផលដែលរកឃើញ (Analyze and Present the finding)

ដំណាក់កាលចុងក្រោយនៅក្នុងដំណាក់កាលនៃការស្រាវជ្រាវម៉ាឃីធីង គឺដកស្រង់យកលទ្ធផលដែលបានរកឃើញដោយក្រុមហ៊ុនតាមរយៈគោលដៅដែលចង់បានមកធ្វើការវិភាគបកស្រាយ និងបង្ហាញនូវអ្វីដែលរកឃើញ ។ ក្នុងករណីនេះអ្នកគ្រប់គ្រងត្រូវតែលាតត្រដាងបង្ហាញនូវចំណុចសំខាន់ៗនៃលទ្ធផល ដែលពាក់ព័ន្ធនឹងការធ្វើសេចក្តីសម្រេចចិត្តដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹងការគ្រប់គ្រង ។ ការវិភាគរបស់ក្រុមហ៊ុនចំពោះទិន្នន័យដែលប្រមូលបាន ក៏គួរអនុវត្តផងដែរតាមលក្ខណៈបច្ចេកទេស Statistics ។ សកម្មភាពទាំងអស់នេះគឺ ចលនានៃដំណាក់កាលដែលធ្វើឡើងដើម្បីជួយដល់អ្នកគ្រប់គ្រងក្នុងការធ្វើសេចក្តីសម្រេចចិត្ត​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login