Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នួរ

១. ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង ?

២. តើប្រព័ន្ធប្រសាទមនុស្សមាននាទីដូចម្តេច ? ចូរពន្យល់ពីនាទីនីមួយៗ ដោយលើកឧទាហរណ៍មកបញ្ជាក់ ។

៣. ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស តើគេចែកណឺរ៉ូន ជាប៉ុន្មានប្រភេទអ្វីខ្លះ ? ហើយណឺរ៉ូននីមួយៗមានលក្ខណៈដូចម្តេច ?

៤. ដោយផ្អែកលើនាទី តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ ?

៥. តើអាំងភ្លុចប្រាសាទជាអ្វី ?

ចម្លើយ

១. រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន២ផ្នែកគឺៈ

  • មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាលនិងខួរឆ្អឹងខ្នង ។
  • បរិមណ្ឌលប្រសាទ និងសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ
  • សរសៃប្រសាទវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីសរីរាង្គទាំង៥ ទៅកាន់មជ្ឈមណ្ឌលប្រសាទ​
  • សរសៃប្រាសាទចលករ ចែកចេញជា៣ ប្រព័ន្ធគឺ ប្រព័ន្ធប្រសាទឆន្ទៈ ដែលបញ្ជាសាច់ដុំជាប់ឆ្អឹង , ប្រព័ន្ធប្រសាទអឆន្ទៈ ភ្ញោចក្រពេញ និងបញ្ជាសាច់ដុំនៃសរីរាង្គ និងប្រព័ន្ធណឺរ៉ូន អង់ដូគ្រីនដែលភ្ញោចក្រពេញអង់ដូគ្រីនឲ្យផលិតអរម៉ូន ។

២. ប្រព័ន្ធប្រសាទមាននាទី៣គឺៈ

  • ការទទួលព័ត៌មានៈ ការដឹងថាមានអ្វីៗកើតឡើងជុំវិញខ្លួនយើង ។ ឧ. បាល់កំពុងបោះពួយសំដៅមកសំឡេងមូសកំពុងកំពុងហើរ ...
  •  ការឆ្លើយតបនិងព័ត៌មានៈ ប្រតិកម្មតបរបស់សារពាង្គកាយទៅនឹងសញ្ញា ឬការប្រែប្រួល (​រំញោច ) ។ ឧ. ការចាប់បាល់ឬទះបាលចេញ ទះមូស....
  • តំហែររក្សាលំនឹងៈ ការបញ្ជាឲ្យសារពាង្គកាយ ធ្វើសកម្មភាពមួយចំនួនសមស្របនិងព័ត៌មានដែលទទួលបាន ។ ឧ. ការតម្រូវដង្ហើម និងចង្វាក់បេះដូង ដើម្បីផ្គត់ផ្គងថថាមពលបន្ថែម ការប្រុងប្រៀបទះមូស ។

៣.  ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស គេចែកណឺរ៉ូនជា៣ប្រភេទគឺៈ

  • ណឺរ៉ូនឯកប៉ូលៈ ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា ។
  • ណឺរ៉ូនទ្វេប៉ូលៈ ណឺរ៉ូនដែលមានពន្លយពីរចេញពីតួកោសិកាគឺមួយជាដង់ឌ្រីត ទៀតជាអាក់សូន ។
  • ណឺរ៉ូនពហុប៉ូលៈ ណឺរ៉ូនដែលមានពន្លយច្រើនចេញពី តួកោសិកា ។ ពន្លយខ្លីៗ ឆ្មារៗ ជាច្រើនជាដងឌ្រីត ហើយពន្លយធំ និងវែងជាងគេមានតែមួយជាអាក់សូន ។

៤. ផ្អែកលើនាទីគេចែកណឺរ៉ូនជា៣ប្រភេទគឹ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ឬអន្តរណឺរ៉ូន  ។

៥. អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login