Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-03 09:10

មុនពេលដាក់ពាក្យសុំអនុវត្តហ៊ីប៉ូតែក ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តត្រូវបញ្ជូនទៅកូនបំណុលនៃការអនុវត្ត ។ ម្យ៉ាងទៀត ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្តពិសេស នោះរូបមន្តអនុវត្ត និងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃឯកសារដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ ដើម្បីទទួលបានរូបមន្តអនុវត្តពិសេស ក៏ត្រូវបញ្ជូនទៅឲ្យកូនបំណុលផងដែរ (ក្រមនីតិវិធី/ជា មាត្រា ៣៦០) ។ បន្ទាប់មក ម្ចាស់បំណុលហ៊ីប៉ូតែកទទួលបាននូវលិខិតបញ្ជាក់ពីការបញ្ជូន ហើយត្រូវភ្ជាប់លិខិតនោះជាមួយនឹងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក។ ក្នុងករណីដែលក្រឡា បញ្ជីបានធ្វើការបញ្ជូននោះក្រឡាបញ្ជីដែលបានអនុវត្តការបញ្ជូនជាអ្នកចេញលិខិតបញ្ជាក់អំពីការបញ្ជូននោះ (ក្រមនីតិ/៣ មាត្រា ២៥៨ កថា.១)។ ក្នុងករណីដែលយកលិខិតយថាភូតដែលបញ្ជាក់ អំពីសិទ្ធិប្រាតិភោគមកធ្វើជាលិខិតអនុវត្ត ការបញ្ជូនលិខិតយថាភូតនោះគឺមិនមានកំណត់ក្នុងក្រមនីតិវិធីរដ្ឋប្បវេណីទេ។ ហេតុនេះ សារការីអាច ឬ មិនអាចធ្វើការបញ្ជូនបាននោះ គឺអាស្រ័យលើបទដ្ឋានគតិយុត្តផ្សេងៗ និងការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប។ ប៉ុន្តែ ក្នុងករណីដែលសារការីបានធ្វើការបញ្ជូន នោះសារការីត្រូវចេញលិខិត បញ្ជាក់អំពីបញ្ជូន ដែលមាននីតិវិធីដូចគ្នាទៅនឹងនីតិវិធីនៃការបញ្ជូនដោយក្រឡាបញ្ជីដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login